**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

ស្វែងយល់អំពីជំងឺកន្ទុយថ្លែន!

សុខភាព៖ ប្រភពពីមន្ទីរពេទ្យកាល់ម៉ែត្របានឲ្យដឹងថា ជំងឺកន្ទុយថ្លែនជាប្រភេទជំងឺដែលកើតមាននៅលើភ្នាសសនៃភ្នែក ដោយមានការដុះឡើងនូវភ្នាសពណ៌ស មានរាងដូចស្លាបសត្វ ឬរាងជាត្រីកោណ និងមានសរសៃឈាមដុះមកជាមួយ។ ភ្នាសកន្ទុយថ្លែនអាចមានការលូតលាស់ពីកម្រិតតូចស្តើង ទៅកាន់កម្រិតធំក្រាស់ ដែលភ្នាសនេះអាចដុះគ្របលើកញ្ចក់ភ្នែក ដោយចាប់ផ្តើមលូនបន្តិចម្តងៗ ពីគែមនៃកញ្ចក់ភ្នែកទៅកាន់ផ្នែកកណ្តាលនៃកញ្ចក់ភ្នែក រហូតដល់បាំងកូនក្រមុំប្រសិនបើមិនបានធ្វើការការពារនិងព្យាបាលអោយបានត្រឹមត្រូវ។

ក) រោគសញ្ញានៃជំងឺកន្ទុយថ្លែន៖
ជាទូទៅជំងឺកន្ទុយថ្លែនមិនបង្កអោយមានការឈឺចាប់ខ្លាំងនោះទេ ប៉ុន្តែវាអាចធ្វើអោយអ្នកជំងឺមានអាការៈមិនស្រួលដូចខាងក្រោម៖
– ផ្សាភ្នែក ក្តៅក្នុងភ្នែក និងរកាំភ្នែក
– ក្រហមភ្នែកនៅត្រង់ភ្នាសកន្ទុយថ្លែនដែលមានរលាក
– ស្រវាំងភ្នែកក្នុងករណីភ្នាសកន្ទុយថ្លែនដុះធំក្រាស់មកលើកញ្ចក់ភ្នែក រឺដុះបាំងកូនក្រមុំ។

ខ) កត្តាប្រឈមដែលអាចបង្កអោយកើតជំងឺកន្ទុយថ្លែន៖
កត្តាដែលអាចបង្ក និងជម្រុញអោយភ្នាសកន្ទុយថ្លែនដុះឡើង និងលូតលាស់កាន់តែធំគឺៈ
– ការប៉ះជាមួយកាំរស្មីព្រះអាទិត្យខ្លាំង ដែលជះមកលើភ្នែកជាញឹកញាប់ “ការស្រាវជ្រាវបានរកឃើញថា អត្រានៃអ្នកកើតជំងឺកន្ទុយថ្លែនមានច្រើននៅប្រទេសដែលទទួលកាំរស្មីព្រះអាទិត្យ (កាំរស្មី UV) កម្រិតខ្ពស់ និងនៅលើប្រជាជនដែលធ្វើការក្រោមពន្លឺព្រះអាទិត្យខ្លាំង”
– ភាពកខ្វក់នៃបរិស្ថាន និងបរិយាកាសដែលមានធូលី និងខ្យល់ខ្លាំង
– អាយុកាន់តែច្រើន កាន់តែធ្វើអោយអ្នកប្រឈមខ្ពស់នឹងការកើតជំងឺកន្ទុយថ្លែន
– កត្តាខាងលើរួមបញ្ចូលគ្នាបង្កអោយអ្នកជំងឺប្រឈមនឹងការកើតជំងឺកន្ទុយថ្លែនកាន់តែខ្ពស់។

គ) ការការពារជំងឺកន្ទុយថ្លែន៖
– ការពាក់វ៉ែនតាការពារភ្នែកពីកាំរស្មីព្រះអាទិត្យ និងធូលី ជាវិធីដ៏ងាយស្រួល និងល្អបំផុតក្នុងការការពារអ្នកមិនអោយកើតមាននូវជំងឺកន្ទុយថ្លែន។
– ការពិនិត្យ និងពិគ្រោះយោបល់ជាមួយគ្រូពេទ្យឯកទេស អាចជួយអ្នកក្នុងការការពារ និងកាត់បន្ថយការដុះលូតលាស់លឿននៃភ្នាសកន្ទុយថ្លែន។

ឃ) រោគវិនិច្ឆ័យនៃជំងឺកន្ទុយថ្លែន៖
– ការពិនិត្យផ្ទាល់ទៅលើលក្ខណៈសណ្ឋាន និងរូបរាងនៃភ្នាសកន្ទុយថ្លែនអាចអោយគ្រូពេទ្យរករោគវិនិច្ឆ័យនៃជំងឺកន្ទុយថ្លែនបានដោយជាក់លាក់។
– ការរករោគវិនិច្ឆ័យអោយបានត្រឹមត្រូវ រួមជាមូយនិងការប្រឹក្សាយោបល់ជាមួយគ្រូពេទ្យឯកទេសផ្នែកចក្ខុសាស្រ្ត ឬចក្ខុមាត្រការី ជាកត្តាចម្បងក្នុងការការពារ និងព្យាបាលជំងឺកន្ទុយថ្លែនប្រកបដោយប្រសិទ្ធិភាព។

ង) ការព្យាបាលជំងឺកន្ទុយថ្លែន
– ការព្យាបាលជំងឺកន្ទុយថ្លែនមានលក្ខណៈខុសៗគ្នាទៅតាម អការៈនៃជំងឺ និងកម្រិតនៃភ្នាសកន្ទុយថ្លែន។
– ជំងឺកន្ទុយថ្លែនមិនអាចធ្វើការព្យាបាលជាសះស្បើយតាមរយៈការបន្តក់ថ្នាំភ្នែកឡើយ។
– ការវះកាត់ព្យាបាលមិនបានត្រឹមត្រូវល្អ អាចធ្វើអោយអត្រានៃការដុះភ្នាសកន្ទុយថ្លែនឡើងមកវិញមានកាន់តែខ្ពស់។

សូមមកទទួលយកការពិនិត្យ ណែនាំ ដើម្បីការពារ និងព្យាបាលជំងឺកន្ទុយថ្លែនពីក្រុមគ្រូពេទ្យឯកទេសចក្ខុសាស្ត្រនៃមន្ទីពេទ្យកាល់ម៉ែត ដើម្បីសុខភាព និងសោភណ័ភាពភ្នែករបស់អ្នក៕

អត្ថបទដែលជាប់ទាក់ទង