**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត

ដានជើងក្នុងពេលចូលឆ្នាំថ្មីប្រពៃណីចិនរបស់លោក Xi Jinping

បុណ្យចូលឆ្នាំថ្មីជាថ្ងៃបុណ្យទានដ៏សំខាន់បំផុតក្នុងមួយឆ្នាំរបស់ប្រជាជនចិន។ ជារៀងរាល់ឆ្នាំ មុនពេលចូលឆ្នាំចិន មនុស្សម្នានាំគ្នាត្រឡប់ទៅផ្ទះវិញ គ្រួសារទាំងមូលជួបជុំគ្នាយ៉ាងសប្បាយរីករាយ ហូបម្ហូបសម្បូរបែបនៅយប់ដាច់ឆ្នាំ ជូនពរឆ្នាំថ្មីទៅវិញទៅមក សង្ឃឹមឆ្នាំថ្មីខាងមុខកាន់តែល្អបវរ។
“ទោះតាមរយៈអេក្រង់ក្តី ខ្ញុំនៅតែចាប់អារម្មណ៍ពីបរិយាកាសចូលឆ្នាំនៅគ្រប់ទីកន្លែងទូទាំងប្រទេស ក៏ដូចជាអារម្មណ៍សុភមង្គលនិងសប្បាយរីករាយរបស់អ្នកទាំងអស់គ្នា ចិត្តរបស់ខ្ញុំនៅជាមួយបងប្អូនជនរួមជាតិគ្រប់ជនជាតិទូទាំងប្រទេសជានិច្ច!”
នេះជាប្រសាសន៍ចេញពីចិត្តរបស់លោក Xi Jinping ដែលបានលើកឡើងនៅថ្ងៃទី១៨ខែមករា មុនថ្ងៃបុណ្យចូលឆ្នាំថ្មីចិនឆ្នាំថោះជិតចូលមកដល់ ។លោកបានជួបសំណះសំណាលនិងសួរសុខទុក្ខផ្ទាល់ជាមួយមហាជននិងកម្មាភិបាលមូលដ្ឋាននៅកន្លែងជាច្រើនតាមរយៈប្រព័ន្ធវីដេអូពីក្រុងប៉េកាំង។

គួរបញ្ជាក់ថា កាលណាជិតដល់ពេលចូលឆ្នាំថ្មីចិន លោក Xi Jinping សុទ្ធតែចុះទៅតំបន់មូលដ្ឋានរបស់ប្រទេសចិន ដើម្បីសួរសុខទុក្ខប្រជាជន ស្វែងយល់ពីភាពលំបាករបស់ប្រជាជន និងផែនការឆ្នាំថ្មីរបស់អ្នកទាំងអស់គ្នា ដើម្បីចែករំលែកភាពសប្បាយរីករាយក្នុងឆ្នាំថ្មីជាមួយគ្នា។ បន្ទាប់ពីលោកបានត្រូវជ្រើសតាំងជាប្រមុខរដ្ឋចិនចាប់ពីឆ្នាំ២០១២មក ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីចិន ដានជើងរបស់លោកធ្លាប់ទៅដល់ភូមិក្រីក្រខ្លាំងស្ថិតនៅតំបន់ភាគខាងលិច ខាងត្បូងនិងខាងជើងរបស់ចិន លោកធ្លាប់ទៅដល់បន្ទាយទ័ពនិងតំបន់ព្រៃឈើដែលមានសីតុណ្ហភាព៣០ក្រោមសូន្យអង្សាសេ ដែលគ្របដណ្តប់ដោយព្រឹលក្រាស់ៗ លោកធ្លាប់ឡើងដល់ភ្នំខ្ពស់ជាង២៥០០ម៉ែត្រដើម្បីសួរសុខទុក្ខអ្នកភូមិជនជាតិភាគតិច លោកធ្លាប់ចុះត្រួតពិនិត្យការងារតាមផ្សារប្រពៃណីនិងផ្សារទំនើប ក៏ធ្លាប់ទៅមណ្ឌលសុខុមាលភាពសួរសុខទុក្ខក្មេងៗនៅទីនោះ ហើយលោកបានជូនទំនិញចូលឆ្នាំដល់ពលរដ្ឋមួយចំនួនឬក៏ធ្វើនំគាវទទួលឆ្នាំថ្មីចិនជាមួយពួកគេ។

“ថ្ងៃបុណ្យចូលឆ្នាំថ្មីដ៏សិរីមង្គល ខ្ញុំនឹកនាខ្លាំងដល់ប្រជាជននិងកម្មាភិបាលនៅមូលដ្ឋាន”
មុនឆ្នាំថ្មីចិនឆ្នាំ២០២៣ លោក Xi Jinping បានសួរសុខទុក្ខមហាជនតាមប្រព័ន្ធវីដេអូជាលើកដំបូង។ វិធីនេះបាននាំឱ្យលោក Xi Jinping មើលឃើញកន្លែងកាន់តែច្រើន ជួបនឹងប្រជាជនកាន់តែច្រើន លោកបានសម្តែងជូនពរយ៉ាងស្មោះថា៖ “ថ្ងៃបុណ្យចូលឆ្នាំថ្មីដ៏សិរីមង្គល ខ្ញុំនឹកនាខ្លាំងដល់ប្រជាជននិងកម្មាភិបាលនៅមូលដ្ឋាន។” តាមរយៈប្រព័ន្ធវីដេអូ លោកបានសម្តែងការសួរសុខទុក្ខនិងសន្ទនាជាមួយបុគ្គលិកវេជ្ជសាស្ត្រដែលប្រចាំការ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ , មនុស្សចាស់នៅមណ្ឌលសុខុមាលភាពសង្គម , បុគ្គលិករោងចក្រផ្គត់ផ្គង់ថាមពល , បុគ្គលការងារនៅស្ថានីយរទេះភ្លើង , អ្នកលក់កសិផលតាមផ្សារប្រពៃណី កម្មាភិបាលនៅភូមិនិងកសិករ ដើម្បីជូនពរឆ្នាំថ្មីប្រពៃណីចិនចំពោះប្រជាជនគ្រប់ជនជាតិទូទាំងប្រទេស។
ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះចំពេលដែលប្រទេសចិនទើបតែកែសម្រួលគោលនយោបាយបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ ១៩ លោក Xi Jinping បានយកចិត្តទុកដាក់ខ្ពស់ចំពោះការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ ១៩និងការងារសង្គ្រោះនិងព្យាបាលអ្នកឆ្លងជំងឺ។ ពេលសួរសុខទុក្ខបុគ្គលិកវេជ្ជសាស្ត្រ លោកបានថ្លែងថា តាំងពីផ្ទុះកូវីដ ១៩ មក ពិសេសរលកកូវីដលើកនេះមានភាពកាចសាហាវ បុគ្គលិកវេជ្ជសាស្ត្រទាំងឡាយបានប្រចាំការទាំងការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ ១៩ និងការព្យាបាលអ្នកជំងឺប្រចាំថ្ងៃ បំពេញការងារយ៉ាងនឿយហត់និងលើសពីកម្លាំងកាយចិត្តក្នុងរយៈពេលយូរ ដែលបានរួមចំណែកយ៉ាងសំខាន់ចំពោះការធានាដល់សុវត្ថិភាពអាយុជីវិតនិងសុខភាពរបស់ប្រជាជន។ លោកបានផ្តែផ្តាំទៀតថា បុគ្គលិកវេជ្ជសាស្រ្តត្រូវបង្កើនការយកចិត្តទុកដាក់និងការការពារខ្លួនឯង ដើម្បីធានាដល់សុខភាពរបស់ពួកគេ។
មនុស្សចាស់ជាផ្នែកសំខាន់បំផុតនៃការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ ១៩ នាពេលបច្ចុប្បន្ន។ ពេលសួរសុខទុក្ខមនុស្សចាស់ក្នុងមណ្ឌលសុខុមាលភាពសង្គមក្រុងFuzhou ខេត្ត Fujian លោកបានថ្លែងថា វិធានការការពារនិងថែទាំមនុស្សចាស់នៅមណ្ឌលសុខុមាលភាពត្រូវតឹងរ៉ឹងជាងកន្លែងផ្សេងទៀត ដើម្បីបង្ការកុំឱ្យកើតមានករណីឆ្លងជំងឺកូវីដ ១៩ជាចង្កោម។ លោកបានថ្លែងទៀតថា ក្នុងសង្គមមានមនុស្សជរាវ័យកាន់តែច្រើនឡើងៗ យើងត្រូវធ្វើឱ្យមនុស្សចាស់ឆ្លងវ័យជរាដ៏មានសុភមង្គល ។”បំណងប្រាថ្នាដ៏ធំបំផុតរបស់ខ្ញុំគឺធ្វើឱ្យអ្នកទាំងអស់គ្នាអាចឆ្លងឆ្នាំថ្មីយ៉ាងសប្បាយរីករាយ”
ប្រជាជនចិនមានវិស្សមកាលពិសេសដើម្បីឆ្លងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិនដែលត្រូវបានគេដាក់ឈ្មោះថា”វិស្សមកាលវែង” ។ លោក Xi Jinping ប្រធានរដ្ឋចិនបានយកចិត្តទុកដាក់ចំពោះកម្មាភិបាលនិងមហាជនដែលនៅតែប្រកាន់ខ្ជាបធ្វើការក្នុងអំឡុងពេលថ្ងៃបុណ្យ ។ នៅក្នុងការជួបសំណេះសំណាលតាមប្រព័ន្ធវីដេអូ លោក Xi Jinping បានសួរបុគ្គលិកនៃក្រុមហ៊ុនអណ្តូងប្រេង Tarim នៅភូមិភាគស្វយ័តXinjiang ថា “តើអ្នកទាំងអស់គ្នាអាចប្តូរវេនគ្នាឈប់សម្រាកក្នុងអំឡុងពេលចូលឆ្នាំទេ បានត្រៀមទំនិញចូលឆ្នាំថ្មីឬនៅ ?”
ការដឹកអ្នកដំណើរក្នុងអំឡុងពេលថ្ងៃបុណ្យចូលឆ្នាំចិនគឺជា”ទេសភាពពិសេស”នៅក្នុងប្រទេសចិននៅមុនថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន ។ ខេត្ត Henan ស្ថិតនៅភាគកណ្តាលរបស់ប្រទេសចិននិងជាមជ្ឈមណ្ឌលគមនាគមន៍របស់ប្រទេសចិន ។ ក្នុងអំឡុងពេលជួបសំណេះសំណាលតាមប្រព័ន្ធវីដេអូជាមួយបុគ្គលិកស្ថានីយរថភ្លើងនិងអ្នកដំណើរនៅក្នុងក្រុង Zhengzhou ទីរួមខេត្ត Henan លោក Xi Jinping បានសួរពួកគេថា តើអ្នកទាំងអស់គ្នាឆ្លងឆ្នាំថ្មីទៅផ្ទះឬធ្វើដំណើរកម្សាន្តនៅតំបន់ក្រៅ ហើយបានដាស់តឿនឱ្យពួកគេយកចិត្តទុកដាក់ចំពោះសុវត្ថិភាពក្នុងការធ្វើដំណើរ ។
គ្រប់ទីកន្លែងនៃប្រទេសចិនមានទំនៀមទម្លាប់នៃការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីចិនខុសៗគ្នា ។ ទោះបីជាទំនៀមទម្លាប់ខុសគ្នាក៏ដោយ ប៉ុន្តែការឆ្លងឆ្នាំថ្មីដោយសប្បាយរីករាយគឺជាបំណងប្រាថ្នានិងការរំពឹងរួមរបស់ប្រជាជន ។ ពេលលោក Xi Jinping អញ្ជើញចុះត្រួតពិនិត្យការងារនិងសួរសុខទុក្ខនៅតាមមូលដ្ឋាន លោកក៏បានចូលរួមអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីចិនជាមួយប្រជាជនតាមទំនៀមទម្លាប់ក្នុងតំបន់ ។
នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ ២០១៤ នៅក្រុង Xilinhot ភូមិភាគស្វយ័តម៉ុងហ្គោលីក្នុងនៅភាគខាងជើងប្រទេសចិន លោក Xi Jinping បានចូលរួមពិធី Naadam ដែលជាព្រឹត្តិការណ៍ប្រពៃណីរបស់ជនជាតិម៉ុងហ្គោលី ។ នៅក្នុងពិធី “បួងសួងបសុសត្វទាំងប្រាំ” តាមទំនៀមទម្លាប់ជនជាតិម៉ុងហ្គោលី លោក Xi Jinping បានយកម្រាមដៃនាងទៅផ្តិតក្នុងទឹកដោះគោស្រស់ក្នុងចានប្រាក់ ហើយរលាស់បីដង ដើម្បីជូនពរឱ្យបានផលសត្វចិញ្ចឹមច្រើន ប្រជាជនជួបតែសេចក្តីសុខ សេចក្តីចម្រើននិងសុភមង្គលនៅឆ្នាំខាងមុខនេះ។

នៅឆ្នាំ ២០១៥ លោក Xi Jinping បានចុះសួរសុខទុក្ខពលរដ្ឋនៅភូមិ Liangjiahe ខេត្ត Shaanxi ភាគពាយព្យរបស់ប្រទេសចិន ។ កន្លែងនោះជាកន្លែងដែលលោកធ្លាប់ធ្វើការនិងរស់នៅរយៈពេល ៧ ឆ្នាំកាលពីនៅក្មេង លោកមានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅជាមួយអ្នកភូមិ ។ លោក Xi Jinping ធ្លាប់បានជួយម្ចាស់ផ្ទះព្យាបាលជំងឺជើងនៅពេលនោះ ។ ពេលជួបគ្នានៅពេលនោះ លោក Xi Jinping បានសួរគាត់ថា តើជើងសិប្បនិម្មិតនេះប្រើបានល្អឬទេ ជីវភាពរស់នៅមានលក្ខណៈបែបណា លោកប្រាប់គាត់ឲ្យថែទាំសុខភាព ។ លោក Xi Jinping បានថ្លែងថា “ខ្ញុំនឹងមិនភ្លេចពុកម៉ែបងប្អូនជនរួមជាតិរបស់ខ្ញុំឡើយ”។

“កន្ត្រកបន្លែ” “បាវអង្ករ”និង “ចានផ្លែឈើ”ពាក់ព័ន្ធដល់ជីវភាពគ្រួសាររាប់ពាន់រាប់ម៉ឺន
ប្រជាជនចាត់ទុកការហូបចុកជារឿងសំខាន់បំផុត។ការផ្គត់ផ្គង់សម្ភារៈនៅថ្ងៃបុណ្យពាក់ព័ន្ធដល់ជីវភាពគ្រួសាររាប់ពាន់រាប់ម៉ឺន និងជារឿងដែលមេដឹកនាំកំពូលនៃប្រទេសមួយយកចិត្តទុកដាក់បំផុត។នៅក្នុងការជួបសំណេះសំណាលតាមប្រព័ន្ធវីដេអូក្នុងឆ្នាំ២០២៣ លោកXiJ inpingបានសំណេះសំណាលជាមួយអ្នកលក់និងអ្នកប្រើប្រាស់នៅផ្សារលក់ដុំ
កសិផលXinfadiក្រុងប៉េកាំង។នេះជា“កន្ត្រកបន្លែ”និង“ចានផ្លែឈើ”ដ៏សំខាន់ក្នុងទីក្រុងប៉េកាំង។លោកXiJinpingបានសួរថា ផ្សារលក់ដំណើរការយ៉ាងម៉េចដែរក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ស្ថានភាពលក់ដូររបស់ឈ្មួញនៅឆ្នាំ២០២៣យ៉ាងម៉េចដែរ តម្លៃលក់ដុំនៃទំនិញនៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនយ៉ាងម៉េចដែរ។ល។លោកបានផ្តែផ្តាំថា ត្រូវធ្វើឱ្យប្រជាពលរដ្ឋនៅរដ្ឋនាធីបរិភោគបានស្រួល បរិភោគដោយទុកចិត្ត។លោកបានថ្លែងថា “កន្ត្រកបន្លែ” “បាវអង្ករ”និង “ចានផ្លែឈើ”ពាក់ព័ន្ធដល់ជីវភាពគ្រួសាររាប់ពាន់ និងជាជីវភាពរស់នៅមូលដ្ឋានបំផុតរបស់ប្រជាជន។
ការយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់ប្រជាជននិងការទិញតើទំនិញនៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជាទម្លាប់របស់លោកXi Jinping។ពេលចុះសួរសុខទុក្ខនៅតំបន់មូលដ្ឋាន លោកធ្លាប់ទៅផ្សារលក់សាច់ស្រស់និងផ្សារលក់ទំនិញថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដើម្បីចុះត្រួតពិនិត្យការផ្គត់ផ្គង់នៅទីផ្សារ ការលក់ដូរទំនិញ និងតម្លៃទំនិញមុនថ្ងៃបុណ្យ ហើយសួរថា តើអ្នកទាំងអស់គ្នាបានត្រៀមទំនិញចូលឆ្នាំថ្មីបានគ្រប់គ្រាន់ឬនៅ។លោកXi Jinpingក៏ជូនទំនិញចូលឆ្នាំថ្មីដល់គ្រួសារក្រីក្រ ជូនកាបូបឱ្យកុមារ ជូនពរគ្រួសារនីមួយៗរីករាយក្នុងឆ្នាំថ្មី។“សង្ឃឹមថាជីវភាពរបស់អ្នកទាំងអស់គ្នាកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃទៅ”
ពេលសួរសុខទុក្ខប្រជាជនតាមប្រព័ន្ធវីដេអូមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៣លោកXiJinpingប្រធានរដ្ឋចិនបានសំណេះសំណាលជាមួយអ្នកភូមិShiyiមណ្ឌលBeijchuanជនជាតិQiangក្រុងMianyangខេត្តSichuanប្រទេសចិន។លោកបានសួរសំណួរអំពីចំណូលរបស់អ្នកភូមិក្នុងឆ្នាំនេះនិងចំនួនទេសចរដែលទៅធ្វើទេសចរណ៍ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនខាងមុខនេះ។ភូមិShiyiនេះជាភូមិកសាងឡើងវិញបន្ទាប់ពីការរញ្ជួយដីក្រុងWenchuanឆ្នាំ២០០៨ដែលមានទឹកទន្លេថ្លាឆ្វង់និងភ្នំបៃតងដែលតែងតែមានពពកឡោមព័ទ្ធហេតុដូច្នេះបានត្រូវដាក់រហស្សនាមថា«ភូមិនៅលើពពក»។កសិផលពិសេសដូចជាថ្លែឈើនិងតែជាដើមលក់បានតម្លៃល្អហើយទេសចរមកដើរកម្សាន្តក្នុងភូមិក៏ច្រើនកុះករដែរ។លោកXiJinpingបានមានប្រសាសន៍ថា«សង្ឃឹមអ្នកទាំងអស់បន្តខិតខំតស៊ូដើម្បីធ្វើឲ្យជីវភាពកាន់តែល្អប្រសើរឡើង»។
ពេលចុះសួរសុខទុក្ខប្រជាជននៅមូលដ្ឋានលោកXiJinpingនឹងដើរចូលផ្ទះអ្នកក្រុងនិងអ្នកភូមិពិនិត្យមើលដោយមួយៗហើយអង្គុយចុះសួរនាំយ៉ាងម៉ត់ចត់អំពីជីវភាពរបស់ប្រជាជនឧទាហណ៍ថាទឹកដែលអ្នកភូមិទទួលទាននោះមកពីណាទូរទស្សន៍នោះទិញពីពេលណាដែលអាចមើលបានប៉ុន្មានប៉ុស្តិ៍បានដាំដំណាំអ្វីចិញ្ចឹមសត្វអ្វីមានជួបបញ្ហាលំបាកអ្វីក្នុងការរស់នៅការដែលទៅពេទ្យមានភាពងាយស្រួលទេហើយមានផែនការអ្វីក្នុងពេលចូលឆ្នាំថ្មីជាដើម។លោកXiJinpingក៏បានរួមជាមួយអ្នកភូមិគិតអំពីចំណាយនិងចំណូលប្រចាំឆ្នាំគិតពីប្រាក់សេសសល់ប៉ុន្មានក្នុងដៃដល់ចុងឆ្នាំ។ លោកយកចិត្តទុកដាក់ខ្ពស់ចំពោះក្រុមគ្រួសារក្រីក្រ លោកមានប្រសាសន៍ថា«បក្សនិងរដ្ឋាភិបាលពិតជានឹងធ្វើឲ្យអ្នកភូមិទាំងអស់មានជីវភាពកាន់តែល្អ»«គោលដៅរបស់បក្សកុម្មុយនីស្តចិនគឺធ្វើយ៉ាងណាដើម្បីធ្វើឲ្យជីវភាពប្រជាជនកាន់តែល្អប្រសើរឡើង»៕

អត្ថបទដែលជាប់ទាក់ទង