**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

ឯកឧត្ដម កែវ រតនៈ បិទការប្រកួតកីឡាដណ្តើមពានរង្វាន់ ៧មករា លើកទី៦ នៅស្រុកកណ្តៀង និងលើកទី៩ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់

ភ្នំពេញ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី៨-៩ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបិទការប្រគួតកីឡា ដណ្តើមពានរង្វាន់ ៧ មករា លើកទី៦ នៅទីលានកីឡដ្ឋានវិទ្យាល័យ ហ៊ុន សែន ស្រុកកណ្តៀង និងលើកទី៩ នៅទីលានកីឡដ្ឋានអនុវិទ្យាល័យព្រះសីហនុ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

តាមរបាយការណ៍គណៈកម្មការដឹកនាំការប្រគួតស្រុកកណ្តៀង និងស្រុកក្រគរ បានឱ្យដឹងថា ការប្រកួតកីឡាដណ្តើមពានរង្វាន់ ឯកឧត្តម កែវ រតនៈ ដែលបានធ្វើពិធីបិទនាពេលនេះ គឺដើម្បីអបអរសាទរ ខួបលើកទី៤៤ ទិវាជ័យជម្នះ ៧ មករា លើកទី៦ នៅទីលានកីឡដ្ឋានវិទ្យាល័យ ហ៊ុន សែន ស្រុកកណ្តៀង និងលើកទី៩ នៅទីលានកីឡដ្ឋានអនុវិទ្យាល័យព្រះសីហនុ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ឆ្នាំនេះក្រុមកីឡា បានដាក់ពាក្យមកពីបណ្តាឃុំ និងក្លិបទាំង២ស្រុក ចំនួន៤២ក្រុម មានកីឡាករសរុប៨៥៥នាក់ ស្រី១០៨នាក់ក្នុងនោះបាល់ទាត់បុរស មាន២៧ក្រុម ​បាល់ទះបុរស១០ក្រុម និងបាល់ទះនារី៩ក្រុម។ ប្រធានគណៈកម្មការ បានឱ្យដឹងទៀតថា ឆ្លងតាមរយៈនៃការប្រកួតអស់រយៈ៣២ថ្ងៃនោះ កីឡាករ កីឡាការនីទាំងបាល់ទាត់ និងបាល់ទះ បានយកអស់កម្លាំងកាយចិត្ត ប្រឹងប្រែងអស់ពីសមត្ថភាព ទេព្យកោសល្យ ក្នុងការប្រកួតប្រជែងប្រកបដោយទឹកចិត្តក្លៀវក្លា ក្នុងនាមជាអ្នកកីឡា និងឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ទាំងការគោរពវិន័យ បទបញ្ជា បច្ចេកទេស ស្រឡាញ់យោគយល់អព្យាស្រ័យ គឺជាសក្ខីកម្ម បង្ហាញថាយុវជនបានយល់ច្បាស់ នូវមនៈសិកាកីឡា ដែលជាគម្រូមួយដ៏ល្អសម្រាប់ទៅថ្ងៃអនាគត។

មានប្រសាសន៍សំណេះសំណាល នៅក្នុងពិធីបិទការប្រកួត ទាំង២ទីតាំងនោះ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង បានថ្លែងថា ការប្រកួតកីឡាបាល់ទាត់ និងបាល់ទះបុរស និងនារី នៅស្រុកកណ្តៀង និងស្រុកក្រគរ ដើម្បីអបអរសាទរខួបលើកទី៤៤ ទិវាជ័យជម្នះ «៧ មករា ១៩៧៩ – ៧ មករា ២០២៣» ដណ្តើមពានរង្វាន់ឯកឧត្តម កែវ រតនៈ ក្នុងគោលបំណងបង្កើនសាមគ្គីភាព មិត្តភាព សុខភាព ផ្តល់ភាពសប្បាយរីករាយដល់យុវជន និងប្រជាពលរដ្ឋ។ ការប្រកួតកីឡាឆ្នាំនេះ ក៏ដូចបណ្តាឆ្នាំកន្លងមក បានប្រព្រឹត្តិទៅក្នុងបរិយាកាសផុលផុស និងជ្រើសរើសបានយុវជន យុវនារីវ័យក្មេង មានសមត្ថភាព ទេព្យកោសល្យល្អ ទាំងបាល់ទាត់ និងបាល់ទះ តាមក្លិប អង្គភាព និងឃុំនីមួយៗ ដែលអាចចាត់ទុកបានថា វិស័យអប់រំកាយ និងកីឡា បាននឹងកំពុងដើរតួរនាទីសំខាន់ ជាយាន ក្នុងការអភិវឌ្ឍន៍សង្គម ដូចពាក្យថា «កីឡាសាងមនុស្ស មនុស្សសាងសង្គម»។

ឯកឧត្តមបានបន្ថែមថា ការអប់រំកាយ និងកីឡា គឺជាសមាសភាគមួយ នៃវិស័យអប់រំ ដែលជាមធ្យោបាយហាត់ពត់រាងកាយ និងបញ្ញាស្មារតីរបស់មនុស្ស ឱ្យមានការលូតលាស់ល្អ មានកម្លាំងមាំមួន និងកាត់បន្ថយភាពអសកម្មផ្សេងៗ។ ដូចនេះហើយបានជានៅស្រុកកណ្តៀង និងស្រុកក្រគរ តែងតែរៀបចំព្រឹត្តការណ៍ប្រកួតកីឡានេះឡើង សំដៅលើកកម្ពស់វិស័យកីឡានៅក្នុងតំបន់ ឱ្យកាន់តែមានភាពលេចធ្លោរ ពីព្រោះកីឡានាំមកនូវសុខភាព សាមគ្គីមិត្តភាព បើគ្មានសុខភាព និងសន្តិភាពនោះទេ យើងមិនអាចលេងកីឡាបាននោះឡើយ។ ដូច្នេះហើយ សូមក្មួយៗយុវជន ជម្រុញ និងអភិវឌ្ឍន៍វិស័យកីឡានៅក្នុងមូលដ្ឋាន សហគមន៍ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលថា «យុវជនម្នាក់ ត្រូវចេះលេងកីឡាមួយប្រភេទ ក្នុងមួយជីវិត»។

ឯកឧត្តមបានសម្តែងការកោតសរសើរ គ្រប់ភាគីពាក់ព័ន្ធ ដែលបានចូលរួមសហការ ក្នុងការរៀបចំការប្រកួតកីឡា ប្រកបដោយជោគជ័យ។ នៅក្នុងខណៈនោះ ឯកឧត្តម កែវ រតនៈ និងឯកឧត្តម ខូយ រីដា បានប្រគល់រថយន្តពេទ្យ ដល់មណ្ឌលសុខភាពស្រុកកណ្តៀងមួយគ្រឿង ប្រគល់លិខិតសរសើរ ដល់ក្រុមការងារ អាជ្ញាធរមូលដ្ឋាន គណៈកម្មការដឹកនាំការប្រគួត និងប្រគល់ជូនជ័យលាភី ដល់កីឡាករ កីឡាការនី ចាប់ពីចំណាត់ថ្នាក់លេខ១ ដល់លេខ៤ ទាំងបាល់ទាត់ និងបាល់ទះ អមដោយពានរង្វាន់១ ទង់១ និងថវិកាមួយចំនួន និងចែកជូនសម្ភារៈសិក្សា ដល់ក្មួយៗសិស្សានុសិស្សផងដែរ៕

អត្ថបទដែលជាប់ទាក់ទង