**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ

លោក Xi Jinping ប្រធានរដ្ឋចិនថ្លែងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល២០២៣

មុនចូលឆ្នាំថ្មីឆ្នាំសកល   លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល២០២៣ តាមរយៈអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងបណ្តាញអ៊ីនធើណេត  ។

ខាងក្រោមនេះជាសុន្ទរកថារបស់លោក៖

សមមិត្ត មិត្តភ័ក្ត លោកលោកស្រីអ្នកនាងកញ្ញាជាទីមេត្រី៖
រាត្រីសួស្តី ឆ្នាំ២០២៣ជិតនឹងខិតចូលមកហើយ។ខ្ញុំសូមជូនពរអ្នកទាំងអស់គ្នារីករាយឆ្នាំថ្មី!ឆ្នាំ២០២២ យើងបានបើកធ្វើសមាជបក្សកុម្មុយនីស្តចិនលើកទី២០ដោយជោគជ័យ ដែលបានគ្រោងផែនការសម្រាប់ការកសាងដោយគ្រប់ជ្រុងជ្រោយនូវប្រទេសសង្គមនិយមទំនើប ជំរុញផែនការស្តារភាពរុងរឿងរបស់ប្រជាជាតិចិនឡើងវិញតាមរយៈការធ្វើទនើបកម្មតាមបែបផែនចិន យើងបានចាប់ផ្តើមយុគសម័យនៃដំណើរខិតខំតស៊ូដ៏ថ្មី។
ប្រទេសចិនបានបន្តរក្សាឋានៈជាអង្គភាពសេដ្ឋកិច្ចធំទីពីរលើពិភពលោក ដែលមានសេដ្ឋកិច្ចអភិវឌ្ឍដោយភាពនឹងនរ ផលិតផលក្នុងស្រុកសរុប(GDP)ឆ្នាំ២០២២តាមការរំពឹងទុកនឹងលើសពី១២០ទ្រីលានយាន់ប្រាក់ចិន។ប្រឈមនឹងវិបត្តិស្បៀងអាហារពិភពលោក ការផលិតស្បៀងអាហាររបស់ប្រទេសចិនបានសម្រេចការកើនឡើង១៩ឆ្នាំជាប់ៗ ប្រជាជនចិន«កាន់ចានបាយ»ក្នុងដៃរបស់ខ្លួនយ៉ាងជាប់។យើងពង្រឹងនូវសមិទ្ធផលនៃការកាត់បន្ថយភាពក្រីក្រ ជំរុញកិច្ចការស្តារនិងអភិវឌ្ឍជនបទដោយគ្រប់ជ្រោងជ្រុយ ចាត់វិធានការមួយចំនួនដូចជាការបញ្ចុះពន្ធដាជាដើមដើម្បីជួយដោះស្រាយការលំបាកដល់សហគ្រាស និងដោះស្រាយបញ្ហាលំបាកនិងកង្វល់ជាបន្ទាន់របស់ប្រជាជន។
តាំងពីផ្ទុះរាលដាលជំងឺកូវីដ១៩មក ប្រទេសចិនបានតម្កល់ប្រជាជនជាអាទិភាពជានិច្ច និងតម្កល់ទុកអាយុជីវិតជាចម្បង ប្រកាន់ខ្ជាប់នូវការបង្ការនិងគ្រប់គ្រងដោយវិទ្យាសាស្ត្រនិងត្រឹមត្រូវ កែសម្រួលវិធានការបង្ការនិងគ្រប់គ្រងតាមសភាពការណ៍ជាក់ស្តែងដើម្បីខិតខំប្រឹងប្រែងអស់ពីលទ្ធភាពក្នុងការការពារសុវត្ថិភាពអាយុជីវិតនិងសុខភាពរបស់ប្រជាជន។កម្មាភិបាលនិងមហាជនទាំងអស់ ពិសេសគឺបុគ្គលិកពេទ្យនិងបុគ្គលិកធ្វើការតាមមូលដ្ឋានមិនខ្លាចការលំបាក ខិតខំបំពេញការងារយ៉ាងអង់អាចក្លាហាន ឆ្លងតាមការខិតខំប្រឹងប្រែងយ៉ាងមុតមាំ យើងបានយកឈ្នះ ការលំបាកនិងបញ្ហាប្រឈមដែលមិនដែលជួបនាពេលកន្លងមក មនុស្សគ្រប់រូបសុទ្ធតែមិនងាយទេ។បច្ចុប្បន្ននេះ ការបង្ការនិងគ្រប់គ្រងនឹងជំងឺកូវីដ១៩បានឈានចូលដំណាក់កាលថ្មី តែនៅតែស្ថិតក្នុងខណៈពេលដ៏ពិបាក យើងសុទ្ធតែខិតខំតស៊ូយ៉ាងមុតមាំ អនាគតដ៏ភ្លឺស្វាងគឺនៅខាងមុខហើយ យើងគួរខិតខំថែមមួយកម្រិតទៀត ការប្រកាន់ខ្ជាប់គឺជាជ័យជម្នះ សាមគ្គីភាពគឺជាជ័យជម្នះ!
ឆ្នាំ២០២២ សមមិត្តJiang Zemin បានលាចាកពីយើងទាំងអស់គ្នាហើយ។យើងរំលឹកយ៉ាងជ្រាលជ្រៅចំពោះសមិទ្ធផលដ៏រុងរឿងនិងបុគ្គលិកលក្ខណៈដ៏ឧដុង្គឧត្តមរបស់លោក Jiang Zemin ថែរក្សាយ៉ាងម៉ត់ចត់នូវទ្រព្យខាងវិញ្ញាណដែលលោកបានបន្សល់ទុក ។យើងត្រូវបន្តប្រកាន់ខ្ជាប់នូវទស្សនៈរបស់លោក Jiang Zemin ដើម្បីជំរុញពុហ្វហេតុសង្គមនិយមមានលក្ខណៈពិសេសចិនឲ្យវិវឌ្ឍទៅមុខដោយឥតឈប់ឈរ។
ជលសារប្រវត្តិសាស្ត្រធំល្វឹងល្វើយ មនុស្សមួយជំនាន់ៗបន្តវេនខិតខំប្រឹងប្រែងទើបមានប្រទេសចិនដូចសព្វថ្ងៃនេះ។
ប្រទេសចិននាពេលបច្ចុប្បន្ននេះគឺជាប្រទេសចិនដែលសម្រេចសុបិនជាបន្តបន្ទាប់។ការប្រកួតកីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងបានរៀបចំឡើងដោយជោគជ័យ កីឡាករបានប្រកួតប្រជែងក្នុងកីឡដ្ឋាននានា ដែលបានទទួលលទ្ធផលគួរឲ្យមានមោទនភាព។យានអវកាសShenzhou14និងShenzhou15បានត្រូវបាញ់បង្ហោះទៅលើអវកាសជាបន្តបន្ទាប់ ស្ថានីយអវកាសប្រទេសចិនបានត្រូវកសាងរួចជាស្ថាពរ ដែលជាផ្ទះអវកាសរបស់ប្រទេសចិនកំពុងហោះហើរលើទីអវកាស។កងទ័ពរំដោះប្រជាជនចិនបានបង្កើតឡើងគម្រប់៧០ឆ្នាំ នាយទាហាននិងពលទាហានទាំងអស់កំពុងឆ្ពោះទៅមុខយ៉ាងអង់អាចក្លាហានលើដំណើរកសាងកងទ័ពដ៏ខ្លាំងក្លា។នាវាដឹកយន្តហោះ”Fujian”គ្រឿងទី៣បានដាក់ឱ្យប្រើប្រាស់ យន្តហោះដឹកអ្នកដំណើរធុនធំC919គ្រឿងទីមួយបានត្រូវប្រគល់ឲ្យក្រុមហ៊ុនអាកាសចរណ៍ជាផ្លូវការ និងស្ថានីយអគ្គសនីBaihetanបានដាក់ឱ្យដំណើរការទាំងស្រុង។សមិទ្ធផលទាំងនេះប្រមូលផ្តុំនូវការខិតខំប្រឹងប្រែងនិងញើសឈាមរបស់មនុស្សរាប់មិនអស់។ប្រមូលផ្តុំកម្លាំងគ្រប់ទិសទី នឹងកើតបានជាកម្លាំងដ៏ខ្លាំងក្លា នេះគឺប្រទេសចិន!
ប្រទេសចិនបច្ចុប្បន្ន ជាប្រទេសចិនដែលបន្តវេននូវស្មារតីប្រជាជាតិ។ គ្រោះមហន្តរាយធម្មជាតិដូចជាគ្រោះរញ្ជួយដី គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងគ្រោះភ្លើងឆេះព្រៃជាដើមធ្វើឱ្យយើងបារម្ភនិងឈឺចិត្ត ប៉ុន្តែទិដ្ឋភាពនីមួយៗដែលមានអ្នកលះបង់អាយុជីវិតដើម្បីសច្ចធម៌ ក៏ដូចជាជួយយកអាសាគ្នាទៅវិញទៅមកធ្វើឱ្យយើងរំភើបចិត្តយ៉ាងខ្លាំង រឿងរ៉ាវរបស់វីរជនតែងតែត្រូវបានចងចាំក្នុងដួងចិត្តរបស់យើងជាដរាប។ រាល់ពេលលាឆ្នាំចាស់អបអរទទួលឆ្នាំថ្មី យើងតែងតែនឹករលឹកដល់សច្ចធម៌ដែលប្រជាជាតិចិនបន្តវេនអស់រយៈពេលរាប់ពាន់ឆ្នាំ ដើម្បីបង្កើនជំនឿចិត្តក្នុងការឈានទៅមុខ។

ប្រទេសចិនបច្ចុប្បន្ន ជាប្រទេសចិនដែលប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធជាមួយពិភពលោក។ ក្នុងឆ្នាំនេះ ខ្ញុំបានស្វាគមន៍មិត្តចាស់និងមិត្តថ្មីជាច្រើននៅក្រុងប៉េកាំង ក៏បានដើរចេញពីប្រទេសចិនទៅអធិប្បាយអំពីគំនិតផ្តួចផ្តើមរបស់ប្រទេសចិនផងដែរ។ បម្រែបម្រួលនិម្មាបនកម្មដែលពុំធ្លាប់មានក្នុងមួយសតវត្សរ៍បានពន្លឿនជំហាន ពិភពលោកមិនសូវមានសន្តិភាពនោះទេ។ ជានិច្ចកាល យើងតែងតែឱ្យតម្លៃលើសន្តិភាពនិងវឌ្ឍនភាព ឱ្យតម្លៃលើមិត្តភក្តិនិងដៃគូជាប់រហូតមក ។ យើងឈរនៅម្ខាងនៃភាពត្រឹមត្រូវនៃប្រវត្តិសាស្រ្ត ឈរនៅម្ខាងនៃការរីកចម្រើនរបស់អរិយធម៌មនុស្សជាតិ ខិតខំប្រឹងប្រែងដើម្បីរួមចំណែកជាតម្រិះប្រាជ្ញាចិននិងផែនការចិនសម្រាប់បុព្វហេតុសន្តិភាពនិងវឌ្ឍនភាពរបស់មនុស្សជាតិ។
បន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ខ្ញុំបានធ្វើដំណើរទៅកាន់ក្រុងយានអានជាមួយសហការីរបស់ខ្ញុំ ដើម្បីរំលឹកឡើងវិញនូវពេលវេលាដ៏ត្រចះត្រចង់របស់បក្សកុម្មុយនីស្តចិនក្នុងការយកឈ្នះលើការលំបាកដ៏កម្រ ក្នុងន័យដកបទពិសោធពីកម្លាំងស្មារតីរបស់សមាជិកបក្សកុម្មុយនីសចិនជំនាន់ចាស់។ ខ្ញុំតែងតែនិយាយថា ការលត់ដំដ៏លំបាកអាចជួយមនុស្សយើងឱ្យសម្រេចបាននូវអ្វីដែលអស្ចារ្យ។ បក្សកុម្មុយនីស្តចិនឆ្លងកាត់ព្យុះភ្លៀងមួយរយឆ្នាំ ពុះពារការលំបាកច្រើនរាប់មិនអស់ ដំណើរតស៊ូប្រឹងប្រែងគឺពិបាកខ្លាំងនិងអស្ចារ្យខ្លាំង។ យើងត្រូវឈានទៅមុខយ៉ាងអង់អាចក្លាហាន តស៊ូយ៉ាងស្វិតស្វាញ ដើម្បីធ្វើឱ្យប្រទេសចិននាថ្ងៃស្អែកមានភាពកាន់តែល្អបវរ។
ប្រទេសចិននាថ្ងៃស្អែក ការខំប្រឹងតស៊ូនឹងបង្កើតអច្ឆរិយ។ លោក Su Shi កវីនិពន្ធរជ្ជកាលសុងរបស់ប្រទេសចិនបានសរសេរឃ្លាមួយម៉ាត់ថា 犯其至难而图其志远 មានន័យថាពុះពារឧបសគ្គក្នុងចំណុចពិបាកបំផុត ហើយស្វែងរកគោលដៅដ៏វែងឆ្ងាយបំផុត។ ទោះផ្លូវវែងឆ្ងាយក៏ពិតមែន តែបើយើងបោះជំហានទៅមុខក៏អាចទៅដល់បាន, ការងារពិបាកខ្លាំងក៏ពិតមែន តែបើខំធ្វើក៏អាចសម្រេចនបាន។ ឱ្យតែយើងមានឆន្ទៈដូចលោកតា Yu ដែលរំកិលភ្នំ ពឹងលើឆន្ទៈដ៏មុតមាំ ដូចទឹកហូរច្រោះថ្ម ខិតខំប្រឹងប្រែងយ៉ាងប្រាកដប្រជា បោះជំហានទៅមុខជាសន្សឹមៗ ដើម្បីធ្វើដំណើរបានមួយពាន់យោជន៍ ក៏មុខជាអាចប្រែក្លាយគោលដៅដ៏អស្ចារ្យឱ្យទៅជាការពិតដ៏ល្អបវរជាក់ជាមិនខាន ។
ប្រទេសចិននាថ្ងៃស្អែក កម្លាំងមានប្រភពចេញពីសាមគ្គីភាព។ ប្រទេសចិនធំធេងណាស់ មនុស្សទីទៃគ្នាមានតម្រូវការខុសៗគ្នា ចំពោះរឿងតែមួយក៏មានមតិខុសៗគ្នាផងដែរ វាជារឿងធម្មតា ។  យើងត្រូវធ្វើការពិគ្រោះពិភាក្សាគ្នាដើម្បីប្រមូលផ្តុំគំនិតឯកភាពរួម។ ឱ្យតែប្រជាជនចិនចំនួនជាង ១៤០០ លាននាក់មានគោលដៅតែមួយ ខិតខំប្រឹងប្រែងដើម្បីសម្រេចគោលដៅតែមួយ រួមសុខរួមទុក្ខ នោះក៏គ្មានអ្វីមិនអាចសម្រេចបាន គ្មានបញ្ហាលំបាកអ្វីដែលមិនអាចដោះស្រាយបាននោះឡើយ។ ត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ជាគ្រួសារតែមួយ ខ្ញុំរំពឹងទុកយ៉ាងស្មោះថា ជនរួមជាតិនៅត្រើយទាំងសងខាងអាចដើរស្របតាមទិសដៅរួម ពួតដៃគ្នាឈានទៅមុខ ដើម្បីរួមគ្នាស្វែងរកសុខុមាលភាពដ៏យូរអង្វែងរបស់ប្រជាជាតិចិន។
ប្រទេសចិននាថ្ងៃស្អែក ក្តីសង្ឃឹមពឹងលើយុវជន។ យុវជនមានភាពក្លៀវក្លា ទើបប្រទេសជាតិមានភាពរុងរឿង ការអភិវឌ្ឍប្រទេសចិនពឹងលើយុវជនទាំងឡាយដែលរ៉ាប់រងបេសកកម្មយ៉ាងសកម្ម។ យុវជនពោរពេញទៅដោយកម្លាំងរស់រវើក យុវវ័យបង្កប់នូវក្តីសង្ឃឹម។ យុវជនទាំងឡាយគួរបណ្តុះមនោសញ្ចេតនាចំពោះគ្រួសារនិងប្រទេសជាតិ លត់ដំអត្តចរិត ឈានទៅមុខយ៉ាងក្លាហាន ខិតខំបំពេញការងារ ដើម្បីមិនខ្ជះខ្ជាយយុគសម័យ មិនខ្ជះខ្ជាយយុវវ័យ។
នៅពេលនេះ មានមនុស្សជាច្រើនកំពុងតែជាប់រវល់នឹងការងារ អ្នកទាំងអស់គ្នានឿយហត់ហើយ! ស្នូរជួងឆ្នាំថ្មីនឹងបន្លឺឡើង យើងរួមគ្នាអបអរទទួលថ្ងៃទីមួយនៃឆ្នាំ ២០២៣
ដោយបំណងប្រាថ្នាដ៏ល្អបវរចំពោះអនាគត។ សូមជូនពរមាតុភូមិមានភាពរុងរឿង ប្រទេសជាតិសុខសាន្ត ប្រជាជនមានសុភមង្គល សូមជូនពរពិភពលោកមានសន្តិភាពនិងភាពស្រស់បំព្រង មានសុភមង្គលនិងភាពសុខសាន្ត សូមជូនពរអ្នកទាំងអស់គ្នារីករាយឆ្នាំថ្មី សម្រេចអ្វីៗដូចក្តីបំណង។ សូមអរគុណ!

អត្ថបទដែលជាប់ទាក់ទង