**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ដែលបានចូលរួមក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ**គណៈកម្មការទី៨ នៃរដ្ឋសភា កោតសរសើរការអភិវឌ្ឍ និងវឌ្ឍនភាពវិស័យសុខាភិបាលក្នុងខេត្តស្វាយរៀង**អាជ្ញាធរជាតិអប្សរា បន្តចែកចាយកូនឈើចម្រុះចំនួន១០,៧៨០ដើមបន្ថែមទៀត ក្នុងខែមិថុនា**សម្ដេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល រំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី**អភិបាលខេត្តស្វាយរៀង សំណូមពរទូតកូរ៉េខាងត្បូង លើការពង្រឹងភាពជាដៃគូវិនិយោគមកពីកូរ៉េបន្ថែមទៀត នៅលើទឹកដីខេត្តស្វាយរៀង**ប្រធានរដ្ឋសភាស្តីទី អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពី ការងារត្រៀមរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិនានានៅក្នុងខែសីហាខាងមុខ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធនគរបាលវៃឆ្លាតក្នុងតំបន់មេគង្គ-ឡានឆាង នៅរាជធានីភ្នំពេញ**កម្ពុជា-សិង្ហបុរី បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញ តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពកម្មករសំណង់នៅកម្ពុជា**កម្ពុជាបន្តប្តេជ្ញាលើកកម្ពស់សិទ្ធិ សុវត្ថិភាពកម្មករនិយោជិត ពង្រឹងភាពប្រកួតប្រជែង និងនិរន្តរភាពនៃវិស័យវាយនភណ្ឌ**ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពង់ឆ្នាំង**លោក ម៉េង ស្រ៊ុន មេបញ្ជាការ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦**សមាគមទីភ្នាក់ងារទេសចរណ៍មីយ៉ាន់ម៉ា តាំងចិត្តជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយវិស័យឯកជនផ្នែកទេសចរណ៍កម្ពុជា ដើម្បីបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក**ចិនថាកិច្ចប្រឹងប្រែងពង្រឹងវិស័យយោធារបស់ខ្លួន គឺផ្តល់អត្ថប្រយោជន៍ ចំពោះសន្តិភាពពិភពលោក**អភិបាលក្រុងសិរីសោភ័ណ ដឹកនាំគណៈបញ្ជាការឯកភាពក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យតាមទីតាំងតូប និងផ្សារទំនេីបធំៗ ជៀសវាងលួចនាំចូលរក្សាទុកនូវគ្រឿងបរិភោគមកពីប្រទេសថៃ**ការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហេសបូឡានៅលីបង់ ហាក់មានសភាពធូរស្រាល ប៉ុន្តែមិនទាន់ផ្អាកទាំងស្រុងទេ ទោះមានការប្រកាសពីសំណាក់អាមេរិក និងអ៉ីរ៉ង់ ជុំវិញកិច្ចព្រមព្រៀងឈានទៅបិទបញ្ចប់សង្រ្គាម**UN ថ្កោលទោសការកើនឡើងយ៉ាងគំហុក នៃការប្រើប្រាស់យន្តហោះដ្រូនវាយប្រហារគ្នា នៅក្នុងប្រទេសស៊ូដង់ ដែលកំពុងបន្តហែកហួរដោយ សង្រ្គាមស៉ីវិល**បេតិកភណ្ឌវប្បធម៌អរូបីលំដាប់ពិភពលោកដែលលោក Xi Jinping យកចិត្តទុកដាក់៖ ភាពទាក់ទាញនៃល្ខោន Qunqu**បទវិភាគ​៖​ពង្រឹង​ការ​គ្រោងផែន​ការ​និង​កសាង​​​”បណ្តាញចំនួន​៦” ​ដើម្បី​បង្កើ​ត​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​នៃសេដ្ឋកិច្ចចិន​**ការអភិវឌ្ឍបៃតងរបស់ចិន ក្លាយជាកម្លាំងចលករសម្រាប់សកម្មភាពអាកាសធាតុសកល**ពលរដ្ឋ២ឃុំក្នុងស្រុកព្រៃឈរ រងគ្រោះដោយខ្យល់កន្ត្រាក់ ៦៨គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម

ឯកឧត្ដម នេត្រ ភក្ត្រា៖ ប្រធានមន្ទីរបរិស្ថានខេត្តកែបថ្មី ត្រូវបន្តខិតខំប្រឹងប្រែងរក្សាឱ្យបានរឹងមាំសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាមួយថ្នាក់ដឹកនាំ

 

ភ្នំពេញ៖ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ប្រធានមន្ទីរបរិស្ថានថ្មីដែលទើបត្រូវបានប្រកាសមុខតំណែងនិងមន្ត្រីនៃមន្ទីរបរិស្ថានខេត្តកែបត្រូវបន្តខិតខំប្រឹងប្រែងរក្សាឱ្យបានរឹងមាំបន្ថែមទៀតនូវសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ក្នុងមន្ទីរឱ្យបានល្អប្រសើរ បង្កើនប្រសិទ្ធភាពលើកិច្ចការពារនិងអភិរក្សធនធានធម្មជាតិ កិច្ចគាំពារបរិស្ថាន ការអប់រំផ្សព្វផ្សាយ ចំណេះដឹងនិងព័ត៌មានបរិស្ថាន និងការលើកស្ទួយជីវភាព សហគមន៍មូលដ្ឋាន ដែលជាប្រយោជន៍សង្គម និងមនុស្សជាតិ។

ឯកឧត្តមបានលើកឡើងបែបនេះនៅក្នុងឱកាសចូលរួមជាគណៈអធិបតីពិធីប្រកាសមុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តកែប កាលពីរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នៅសាលប្រជុំរដ្ឋបាលខេត្តកែប។

ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប ឯកឧត្តម សោម ពិសិដ្ឋ  អភិបាល នៃគណៈអភិបាលខេត្តកែប ឯកឧត្តមជាថ្នាក់ដឹកនាំ និងគណៈប្រតិភូនៃក្រសួងបរិស្ថាន មន្ទីរជំនាញចំណុះរដ្ឋបាលខេត្ត មន្ត្រីរាជការនៃមន្ទីរបរិស្ថានខេត្ត។ លោក អ៉ិន សៅ អនុប្រធានមន្ទីរបរិស្ថានខេត្តកែប ត្រូវបានតែងតាំងជាប្រធានមន្ទីរបរិស្ថានខេត្តកែបជំនួសលោក អ៉ឹម បញ្ញារិទ្ធិ ដែលត្រូវបានតែងតាំងជាអភិបាលរងនៃគណៈអភិបាលខេត្តកែប។

ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានថ្លែងថា ពិធីប្រកាសមុខតំណែងនាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ឆ្លុះបញ្ចាំងអំពីការទទួលស្គាល់ និងការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងបរិស្ថាន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះមន្ត្រីរាជការដែលមានស្នាដៃ គុណសម្បត្តិ សមត្ថភាព ឆន្ទៈ និងការខិតខំប្រឹងប្រែងក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនបាន ល្អប្រសើរ នៅក្នុងបរិការណ៍ដែលរាជរដ្ឋាភិបាលបាននឹងកំពុងអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រនានាក្នុងក្របខណ្ឌនៃកំណែទម្រង់ស៊ីជម្រៅ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ កាន់ តែប្រសើរ ក៏ដូចជាពង្រឹង មូលដ្ឋាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម សុខសន្តិភាព និងស្ថិរភាពនយោបាយឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ត្រូវធ្វើកិច្ចសហការជាមួយមន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក-ឃុំ-សង្កាត់ ដើម្បីឱ្យការងាររបស់យើងមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ក្នុងគោលដៅបម្រើផលប្រយោជន៍ជូនរាជរដ្ឋាភិបាល ក្រសួង រដ្ឋបាលខេត្ត និងប្រជាពលរដ្ឋ ប្រកបដោយឆន្ទៈ ម្ចាស់ការ ភក្តីភាព មនសិកាវិជ្ជាជីវៈ និងវប្បធម៌សាធារណៈ។

ឯកឧត្ដម នេត្រ ភក្ត្រា បានស្នើដល់លោកប្រធានមន្ទីរបរិស្ថានខេត្តកែប ដែលទើបទទួលបានការតែងតាំងថ្មីនេះ សូមបន្តខិតខំបំពេញភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ ជូនឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ដោយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍សមូសភាពដឹកនាំបុគ្គល ទទួលខុសត្រូវ សុច្ចរិតភាព សាមគ្គីភាពនិងឯកភាពផ្ទៃក្នុង និងវប្បធម៌ សេវាសាធារណៈ ដោយតម្កល់ខ្ពស់នូវ ឧត្តមប្រយោជន៍ជាតិនិងប្រជាជន ត្រូវមានកិច្ចសហការល្អជាមួយគណៈបញ្ជាការឯកភាពគ្រប់ដំណាក់កាលនៅក្នុងខេត្ត ដើម្បី គ្រប់គ្រងស្ថានការណ៍ លើវិធានការទប់ស្កាត់បទល្មើស បន្តដោះស្រាយជាបន្ទាន់ពាក់ព័ន្ធនឹងបញ្ហាសំណល់រឹង សំណល់រាវលើបរិស្ថានក្នុងខេត្ត និងគិតគូរសុខទុក្ខមន្ត្រីរាជការក្នុងមន្ទីរបរិស្ថាន។ បន្តយកចិត្តទុកដាក់ជំរុញលើកទឹកចិត្ត អប់រំណែនាំ ជួយបង្កលក្ខណៈ និងផ្តល់ឱកាសការងារដល់មន្ត្រី វ័យក្មេងដែលជាធនធានមនុស្សសម្រាប់បន្តវេននៅថ្ងៃ អនាគត។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួង បរិស្ថាន បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ជាយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តតំបន់ឆ្នេរដោយក្នុងនោះខេត្តកែប ត្រូវបានកំណត់ជាគោលដៅទីក្រុងទេសចរណ៍លំដាប់ខ្ពស់ និងប្រណីត។ ដើម្បីសម្រេចគោលដៅយុទ្ធសាស្ត្រនេះមន្ត្រីជំនាញបច្ចេកទេសចាំបាច់ត្រូវបំពេញការងារប្រកបដោយវិជ្ជាជីវៈ បុរេសកម្ម និងការទទួលខុសត្រូវខ្ពស់។

ថ្លែងក្នុងពិធីប្រកាសមុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តកែប ថ្មីនេះដែរ ឯកឧត្តម សោម ពិសិដ្ឋ បានថ្លែងអបអរសាទរ និងជូនពរលោកប្រធានមន្ទីរបរិស្ថានខេត្តកែបថ្មីជោគជ័យគ្រប់ភារកិច្ច ដើម្បីអភិវឌ្ឍន៍ និងដឹកនាំការងារពាក់ព័ន្ធនឹងវិស័យបរិស្ថាននៅខេត្តកែបរីកចម្រើនបន្តទៀត ដោយត្រូវខិតខំប្រឹតប្រែងអស់កម្លាំងកាយចិត្ត និងបញ្ញា អនុវត្តតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ និងប្រកបដោយប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង