**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន**ឆមាសទី១ ឆ្នាំ២០២៦ ACU បានទទួលពាក្យប្តឹងចំនួន ២៣៤ ពាក្យប្តឹង**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”

បទអត្ថាធិប្បាយ៖ ការកែសម្រួលជាបន្តបន្ទាប់នូវវិធានការបង្ការ និងគ្រប់គ្រងជំងឺកូវីដ១៩របស់ប្រទេសចិន គឺសមស្របតាមបែបវិទ្យាសាស្ត្រ

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលកម្ពុជា និងអ្នកសារព័ត៌មាន បានចាត់ទុកថា ការកែសម្រួលជាបន្តបន្ទាប់នូវវិធានការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩របស់ប្រទេសចិន គឺមានលក្ខណៈសមស្របតាមបែបវិទ្យាសាស្ត្រ។
ប្រាប់អ្នកសារព័ត៌មានវិទ្យុមិត្តភាពកម្ពុជាចិននារសៀលថ្ងសទី២១ ខែធ្នូ ឆ្នាំ២០២២ លោកយក់ សម្បត្តិ រដ្ឋលេខាក្រសួងសុខាភិបាលបានមានប្រសាសន៍ថា កម្ពុជាតាមដានស្ថានភាពជំងឺរាតត្បាតកូវីដ១៩នៅក្នុងប្រទេសចិនជាប់ជានិច្ច ។ ភាគីចិនរក្សាគោលជំហរ “យក អាយុជីវិតប្រជាជនជាសំខាន់” ធ្វើឱ្យកាត់បន្ថយអត្រាឆ្លង អត្រាឈឺធ្ងន់ និងអត្រាស្លាប់ឱ្យទាបជាងគេបំផុតលើពិភពលោកយ៉ាងជោគជ័យ។
លោកជំទាវយល់ឃើញថាការកែសម្រួលជាបន្តបន្ទាប់នូវវិធានការបង្ការនិងគ្រប់គ្រងជំងឺរាតត្បាតរបស់ប្រទេសចិនគឺមានភាពប្រុងប្រយ័ត្ននិងត្រឹមត្រូវតាមបែបវិទ្យាសាស្ត្រដែលមិនត្រឹមតែធានាបាននូវសុវត្ថិភាពអាយុជីវិតរបស់ប្រជាជនជាអតិបរមាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចស្ដារឡើងវិញនូវសកម្មភាពសេដ្ឋកិច្ចនិងសង្គមប្រកបដោយរបៀបរៀបរយដែលផ្ដល់ប្រយោជន៍ដល់តំបន់និងពិភពលោកឆ្ពោះទៅរកការអភិវឌ្ឍន៍ផងដែរ។
សំឡេង៖« ខ្ញុំយល់ថា ពេលចាប់ផ្តើមមានកូវីដ១៩ គឺមានការស្រស្រាក់ស្រស្រាំស្វែងរកវ៉ាក់សាំង ឱ្យប្រជាពលរដ្ឋបានចាក់ទាន់ពេលវេលា ហើយចិនបានចែករំលែកវ៉ាក់សាំងដល់ប្រទេសកម្ពុជា ។ កម្ពុជាក៏បានទទួលបានផលប្រយោជន៍ពីការផ្តល់វ៉ាក់សាំងរបស់ចិននេះ ។ ហើយនៅពេលនេះ ពេលដែលចិនបានកែសម្រួលនូវវិធានការមួយចំនួនធំ អ៊ីចឹងចិនបានឈានទៅរកភាពវិជ្ជមាន និងជោគជ័យក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩ »។
លោកគង់ សិរីរ័ត្ន ប្រធានការិយាល័យព័ត៌មាន នៃអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP)បានប្រាប់វិទ្យុមិត្តភាពកម្ពុជាចិនដែរថា ក្នុងនាមអ្នកសារព័ត៌មានរបស់ជាតិមួយរូបលោកបានយកចិត្តទុកដាក់ខ្ពស់ក្នុងការតាមដានផ្សព្វផ្សាយពីការវិត្តន៍ការងារប្រយុទ្ធប្រឆាំងកូវីដ១៩របស់ចិន និងកម្ពុជា។
ក្នុងនោះមានព័ត៌មានជាច្រើនត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ដូចជាព័ត៌មានស្តីពីប្រទេសចិនបាន ផ្តល់វ៉ាក់សាំង និងសម្ភារៈបរិក្ខាវិជ្ជសាស្រ្តក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩ជាដើម។
លោកគង់សិរីរ័ត្នបានបន្តថា ការកែសម្រួលគោលនយោបាយបង្ការនិងគ្រប់គ្រងជំងឺរាតត្បាតរបស់ប្រទេសចិន នាពេលបច្ចុប្បន្នេះ បាន ឆ្លុះបញ្ចាំងពីជំហររបស់ចិន និងស្មារតីនៃការស្វែងរកការពិតនិងជឿនលឿនទៅតាមសម័យកាល ដើម្បីកាត់បន្ថយផលប៉ះពាល់ទៅលើជីវភាពរស់នៅរបស់ប្រជាជនចិន និងពិភពលោក ។
សំឡេង៖ « ខ្ញុំយល់ឃើញថា ជាវិធានការល្អបំផុតព្រោះកាលណាចិនទទួលបានជោគជ័យក្នុងការទប់ស្កាតកូវីដ១៩ ពោលពិភពលោក ក៏ជោគជ័យដែរ ដោយថាប្រជាជនច្រើន ហើយបើចិនជោគជ័យនោះសេដ្ឋកិច្ចពិភពលោកក៏ជោគជ័យ»។
សូមបញ្ជាក់ថា ពាក់ព័ន្ធទៅនឹងបញ្ហានេះដែរ កាលពីរសៀលថ្ងៃទី២១ខែធ្នូ ឆ្នាំ ២០២២ នៅព្រឹទ្ធភា បានរៀបចំសិក្ខាសាលាមួយស្តីពី “កម្ពុជា-ចិនរួមជោគវាសនាប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩” ក្រោមអធិបតីភាពឯកឧត្តមវ៉ាងវិនធៀនឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ,ឯកឧត្ដមកិត្តិសង្គហបណ្ឌិតទេពងន អនុប្រធានទី២ព្រឹទ្ធសភា,លោកជំទាវយក់សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងអ្នកពាក់ព័ន្ធកម្ពុជាចិនជាច្រើននាក់ទៀតផងដែរ។ អ្នកចូលរួមទាំងអស់បានពិភាក្សាអំពីថាតើកម្ពុជានិងចិនបានសាមគ្គីគ្នាដូចម្ដេចខ្លះដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ចាប់តាំងពីជំងឺនេះបានផ្ទុះឡើងមក រំឭកឡើងវិញអំពីរយៈពេលបីឆ្នាំកន្លងមកនេះប្រទេសចិនខិតខំស្រាវជ្រាវផលិតវ៉ាក់សាំងកូវីដ១៩ផ្ដល់ជំនួយដល់ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតសកលតាមតែអាចធ្វើបាន ស្វែងយល់អំពីគោលនយោបាយថ្មីបង្ការ និងគ្រប់គ្រងជំងឺរាតត្បាតរបស់ប្រទេសចិនដើម្បីរួមគ្នាត្រៀមខ្លួនបញ្ចូលថាមពលកាន់តែខ្លាំងក្លាទៅក្នុងសហគមន៍ជោគវាសនារួមកម្ពុជាចិន៕ (អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន )

អត្ថបទដែលជាប់ទាក់ទង