ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈមន្ត្រីរាជការ១២រូប ជារដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ និងអគ្គនាយក នៃក្រសួងការបរទេស

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈដល់មន្ត្រីការចំនួន១២រូប ចាប់ពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយក នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ។

