សម្តេចតេជោ ហ៊ុន សែន៖ ការចោទបងប្អូនខ្មែរនៅក្រៅប្រទេស ដែលទទួលស្វាគមន៍គាំទ្ររូបសម្តេចថាជាការជួញដូរនោះ គឺជាការប្រមាថដ៏ធ្ងន់ធ្ងរដល់សម្បជញ្ជៈពលរដ្ឋ ខ្មែរ

ប៊ែលហ្សិក៖ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការចោទប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស ដែលមកទទួលស្វាគមន៍ និងគាំទ្រសម្តេចនៅទីក្រុងព្រុចសែលថាជាការទិញដូរ ឬជួលនោះ គឺជាការប្រមាថដ៏ធ្ងន់ធ្ងរដល់សតិសម្បជញ្ជៈ ឬបំពានសិទ្ធិពលរដ្ឋខ្មែរខ្លាំងណាស់។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញសំណេះសំណាលជាមួយប្រជាពលខ្មែរជិត២ពាន់នាក់ នៅទ្វីបអឺរ៉ុប នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ។
សម្តេចតេជោ ហ៊ុន សែន លោកបានបានថ្លែងដូច្នេះ៖ [ប្រហែលជាភាសា(ទិញដូរ ឬជួល) នេះ យើងគួរតែបញ្ចប់វា នៅក្នុងដំណាក់កាលណាមួយ ព្រោះវាជាការប្រមាថដ៏ធ្ងន់ សម្រាប់សតិសម្បញ្ញៈ ឬសម្រាប់សិទ្ធិពលរដ្ឋ
ការជួបជុំបែបនេះ អត់មានការរៀបចំទេ អ្នកចង់មកក៏មក អ្នកមិនចង់មកគឺជាសិទ្ធិ ខ្ញុំមិននឹកស្មានថា អ្នកដែលមករស់នៅក្នុងទឹកដីប្រជាធិតេយ្យ បែរជាប្រើភាសានេះទៅរួច ប៉ុន្តែប្រហែលជាទម្លាប់របស់ពួកគេទេ ប៉ុន្តែមិនមែនជាទម្លាប់របស់ ហ៊ុន សែន ទេហើយក៏មិនមែនជាទម្លាប់របស់គណបក្សប្រជាជនផងដែរ]
