ឧត្តមសេនីយ៍ឯក សរ ស៊ីនឿន ផ្សព្វផ្សាយផ្សព្វផ្សាយផែនការ ដាក់យោធិនឱ្យចូលនិវត្តន៍ និងផ្ទេរយោធិនប្រភេទ២ ចេញពីក្របខ័ណ្ឌ ក្រសួងការពាជាតិ ឆ្នាំ២០២៣

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក សរ ស៊ីនឿន មេបញ្ជាការរង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការ ការងារត្រួតពិនិត្យ វាយតម្លៃ កំណត់មុខសញ្ញាយោធិន ដាក់ឱ្យចូលនិវត្តន៍ របស់កងទ័ពជើងគោក នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំប្រជុំផ្សព្វផ្សាយផ្សព្វផ្សាយ ផែនការដាក់យោធិនឱ្យចូលនិវត្តន៍ និងផ្ទេរយោធិនប្រភេទ២ ចេញពីក្របខ័ណ្ឌក្រសួងការពាជាតិឆ្នាំ២០២៣ នៅទីបញ្ជាការកងទ័ពជើងគោក ។
ឆ្នាំ២០២៣នេះ កងទ័ពជើងគោក នៅបន្តដាក់យោធិនឱ្យចូលនិវត្តន៍ ដោយផ្អែកតាមច្បាប់ សោធននិវត្តន៍ សោធនបាត់បង់សមត្ថភាពការងារ ចំពោះយោធិនទាំងពីរភេទ នៃកងយោធពលខេមរភូមិន្ទ និងស្របតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៕
