អភិបាលខេត្តប៉ៃលិន ជូនពរបេក្ខជនប្រឡងបាក់ឌុបឆ្នាំ២០២២ ទទួលបានជោគជ័យល្អទាំងអស់គ្នា
ភ្នំពេញ៖ លោកជំទាវ បាន ស្រី មុំ អភិបាលខេត្តប៉ៃលិន នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២នេះ ខណៈអញ្ជើញបើកវិញ្ញាសារប្រឡងបាក់ឌុប នៅវិទ្យាល័យ ហ៊ុនសែន ទេពនិមិត្ត ខេត្តប៉ៃលិនបាន បានផ្ញើសារ ជូនពរប្អូនៗសិស្សានុសិស្សជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) សម័យប្រលង ថ្ងៃទី៥ និងទី៦ ខែធ្នូ ឆ្នាំ២០២២ ទទួលបានជោគជ័យល្អទាំងអស់គ្នា។
ជាមួយគ្នានោះលោកជំទាវ បានជូនពរឱ្យដំណើរការប្រលងប្រព្រឹត្តទៅបានដោយរលូន និងសម្រេចបានលទ្ធផលគាប់ប្រសើរផងដែរ៕