**សម្តេចធិបតី៖ ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាកិច្ចការដ៏លំបាក និងមានភាពស្មុគស្មាញខ្លាំង**សម្តេចធិបតី៖ គោលបំណងចម្បង នៃការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ**សម្តេចធិបតី៖ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រួចចំណែកដ៏សំខាន់ជួយកម្ពុជាកាត់បន្ថយបាននូវភាពក្រីក្រ និងជំរុញការអភិវឌ្ឍន៍កាន់តែប្រសើរ**សម្តេចធិបតី៖ ការអនុវត្តគោលនយោបាយនៃការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជាង ២ទសវត្សនេះ បានរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន**អភិសន្តិបណ្ឌិត ស សុខា៖ រយៈពេល ៣ឆ្នាំ កន្លងមកនេះ រដ្ឋបាលថ្នាក់ក្រោមជាតិ បានបំពេញមុខងារ និងការទទួលខុសត្រូវរបស់ខ្លួន សម្រេចបានសមិទ្ធផលជាច្រើន**រដ្ឋមន្រ្តីក្រសួងបរិស្ថានបញ្ជាឱ្យរោងចក្ររបស់ក្រុមហ៊ុនកាងស៊ីនឡុង ហ្វូត កែច្នៃដំណាប់ស្វាយនៅខេត្តប៉ៃលិនបញ្ឈប់បង្ហូរសំណល់រាវចូលតំបន់ទឹកសាធារណៈនិងស្តារបរិស្ថានប្រព័ន្ធអូរក្បាលឡានឡើងវិញ**បទវិភាគ៖ការវិនិយោគបរទេសនឹងទទួលបានឱកាសថ្មីកាន់តែច្រើនតាមរយៈទិន្នន័យដ៏គួរឱ្យកត់សម្គាល់នៅដើមឆ្នាំនេះ**អ៉ីតាលី និងអេស្ប៉ាញ មិនទាន់ត្រៀមខ្លួន ដើម្បីគាំទ្រផែនការរបស់ EU ក្នុងការផ្តល់ជំនួយយោធាចំនួន ៤៣.៦៧លានដុល្លារដល់អ៊ុយក្រែន នៅឆ្នាំនេះទេ**ក្រសួងមុខងារសាធារណៈ ជូនដំណឹងស្តីពី ការរៀបចំ «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥»**អ៉ីស្រាអែល ពិគ្រោះយោបល់ជាមួយរដ្ឋបាលលោក ត្រាំ មុននឹងវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំមួយលើតំបន់ហ្កាហ្សា**រាជរដ្ឋាភិបាល សម្រេចបង្កើតការិយាល័យ “ច្រកចេញចូលតែមួយ” ប្រចាំការនៅសួនកសិ–ឧស្សាហកម្ម ក្នុងខេត្តព្រះសីហនុ មានផ្ទៃដី ៨០ហិកតា ជាមួយទុនវិនិយោគ ១០០លានដុល្លារ**នាយកដ្ឋានពាណិជ្ជកម្មរបស់អាម៉េរិក ថាគំរូបញ្ញាសិប្បនិមិត្តរបស់ចិន «DeepSeek» ត្រូវបានហាមឃាត់នៅលើឧបករណ៍រដ្ឋាភិបាល**កូនប្រុសរបស់អតីតប្រធានាធិបតីហ្វីលីពីន ប្ដេជ្ញាប្រឆាំងនឹងការឃុំខ្លួនឪពុក របស់ខ្លួន**ក្រសួងពាណិជ្ជកម្ម ប្រកាសដាក់ដំណើរការជាផ្លូវការនូវប្រព័ន្ធតម្កល់លិខិតជូនដំណឹង នៃប្រតិបត្តិការដែលមានកិច្ចធានា ២.០ (SETFO 2.0)**ឧត្តមសេនីយ៍ឯក ណុប នរិន្ទ ក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទ លើការគោរពវិន័យ ពង្រឹងលើការសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរថែមទៀត**កុងស៊ុលកិត្តិយសរបស់ស៊ីប នឹងខិតខំទាក់ទាញអ្នកវិនិយោគមករកស៊ីធ្វើពាណិជ្ជកម្ម ឬបង្កើតនូវទេសចរណ៍នៅកម្ពុជា ឲ្យមានការកើនឡើងបន្ថែមទៀត**រដ្ឋមន្រ្តីសុខាភិបាល៖ បរិបទឌីជីថល នឹងចូលរួមផ្តល់ជម្រើសសម្រាប់ការគាំពារសុខភាព សេវាកម្ម ការថែទាំសុខភាព កាត់បន្ថយការចំណាយសម្រាប់អ្នកជំងឺ និងការលើកកម្ពស់សមធម៌**លោក Trump ដកមុខតំណែងលោក Hunter Biden ចេញពីការការពារសេវាកម្មសម្ងាត់**សហរដ្ឋអាមេរិក ទទួលស្គាល់តំបន់ Crimea ជារបស់រុស្ស៊ី**សម្តេចធិបតី អញ្ជើញដឹកនាំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពីកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០

សម្ដេច ស ខេង៖ ខ្មាំងសត្រូវរបស់យេីងទាំងអស់គ្នាធំបំផុត ក្នុងសម័យសន្តិភាព គឺភាពក្រីក្រ និងភាពល្ងង់ខ្លៅ

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានថ្លែងឲ្យដឹងថា ខ្មាំងសត្រូវក្នុងសម័យសន្តិភាព ខុសពីខ្មាំងសត្រូវសម័យសង្គ្រាម ពោលគឺសម័យសន្តិភាពដូចបច្ចុប្បន្ន ខ្មាំងសត្រូវរបស់យើងទាំងអស់គ្នាធំបំផុតគឺភាពក្រីក្រ និងភាពល្ងង់ខ្លៅ។

នាថ្ងៃទី៣០ ខែវិច្ឆិកា សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មីចំនួន ១ខ្នង កម្ពស់ ២ជាន់ ស្មើនឹង ១២បន្ទប់ នៃវិទ្យាល័យជ្រៃ និងសមិទ្ធផលនានា ស្ថិតនៅភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី សមាជិករាជរដ្ឋាភិបាល ប្រធានក្រុមប្រឹក្សាខេត្ត-អភិបាលខេត្ត, ស្នងការខេត្ត, មន្ទីរជំនាញជុំវិញខេត្ត, លោកគ្រូ-អ្នកគ្រូ, សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរូបទៀត។

នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងាររាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលស្រុកទាំងអស់ ដែលបានរួមគ្នាធ្វើសកម្មភាពគាំទ្រការដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋជាបន្តបន្ទាប់។ សម្ដេច ក៏បានស្នើឱ្យប្រជាពលរដ្ឋ និងពាក់ព័ន្ធទាំងអស់ក្នុងស្រុកថ្មគោល បន្តគាំទ្រ និងចូលរួមគ្រប់សកម្មភាព ដែលបម្រើសំណូមពរ និងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។

សម្ដេចក្រឡាហោម បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោកនាយក លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ដែលបានខិតខំរួមចំណែកពង្រឹងការកសាងធនធានមនុស្សរបស់ជាតិ តាមរយៈការគ្រប់គ្រង ការបង្រៀន និងរៀនដោយយកចិត្តទុកដាក់ ដើម្បីធ្វើយ៉ាងណាឱ្យធនធានមនុស្សរបស់កម្ពុជា មានលទ្ធភាពកាន់តែច្រើន ក្នុងការប្រកួតប្រជែងជាមួយធនធានមនុស្សនៅក្នុងតំបន់ និងអន្តរជាតិ។

ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានទាញចំណាប់អារម្មណ៍អង្គពិធីអំពីទស្សនទាន ខ្មាំងសត្រូវក្នុងសម័យសន្តិភាព ដែលខុសពីខ្មាំងសត្រូវសម័យសង្គ្រាម ពោលគឺសម័យសន្តិភាពដូចបច្ចុប្បន្ន ខ្មាំងសត្រូវរបស់យើងទាំងអស់គ្នាធំបំផុតគឺភាពក្រីក្រ និងភាពល្ងង់ខ្លៅ។ សម្ដេច បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋខិតខំប្រឹងប្រែងបំពេញការងារតាមជំនាញរៀងៗខ្លួន ហើយសិស្សានុសិស្សទាំងអស់ត្រូវខិតខំសិក្សា និងអភិវឌ្ឍន៍សមត្ថភាព។

សម្ដេចក្រឡាហោម បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាការពារសុខសន្តិភាព និងស្ថិរភាពជាតិ។ សម្ដេច បានគូសបញ្ជាក់ថា កម្ពុជា កាលពីអតីតកាលបានប្រឈមមុខភាពក្រីក្រ និងសង្គ្រាមស៊ីវិលជាបន្តបន្ទាប់ ធ្វើឱ្យប្រទេសជាតិ និងប្រជាជន គ្មានឱកាសពង្រឹងការបណ្ដុះបណ្ដាលធនធានមនុស្ស ប្រកបដោយគុណភាពដូចបច្ចុប្បន្ននេះឡើយ។

ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានលើកឡើងពីភាពជោគជ័យនៃការគ្រប់គ្រងជំងឺកូវីដ-១៩ ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ផលប្រយោជន៍ប្រជាជនបានមកពីការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ គោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងគ្រឿងញៀនជាដើម។ សម្ដេច ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋអប់រំសមាជិកក្រុមគ្រួសារឱ្យបានល្អ ឱ្យចៀសឆ្ងាយពីគ្រឿងញៀន និងចូលរួមសហការជាមួយសមត្ថកិច្ច ដើម្បីប្រឆាំងនឹងគ្រឿងញៀន៕

អត្ថបទដែលជាប់ទាក់ទង