ខណៈពេលដ៏កក់ក្តៅរវាងលោក ស៊ីជីនពីង និងអ្នកស្វែងរកក្តីសុបិន៖ បន្តពង្រឹងមូលដ្ឋានសម្ផារៈនិងវប្បធម៌នៃក្តីសុបិនចិន

“យុគសម័យគឺជារបស់មនុស្សគ្រប់គ្នា មនុស្សគ្រប់គ្នាសុទ្ធតែជាសាក្សីនៃយុគសម័យថ្មី អ្នកបង្កើតយុគសម័យថ្មី និងអ្នកកសាងយុគសម័យថ្មី។ ឱ្យតែសាមគ្គីគ្នាយ៉ាងស្មោះនិងរួមគ្នាតស៊ូប្រឹងប្រែង គ្មានកម្លាំងណាមួយអាចរារាំងជំហានរបស់ប្រជាជនចិនក្នុងការសម្រេចក្តីសុបិន។” ពលករនិងអ្នកតស៊ូរាប់មិនអស់បានចងចាំការផ្តាំផ្ញើរបស់លោកអគ្គលេខាធិការស៊ីជីនភីង តស៊ូប្រឹងប្រែងដើម្បីពន្លឿនកសាងប្រទេសខ្លាំងខាងផលិតកម្ម ប្រទេសខ្លាំងខាងគុណភាព ប្រទេសខ្លាំងខាងអវកាស ប្រទេសខ្លាំងឌីជីថល់។
“ចំណងជើងការងារបស់លោកគឺប្រភេទណា?”
“រដ្ឋបានដាក់ចេញគោលនយោបាយពិសេស ខ្ញុំបានត្រូវជ្រើសរើសជាអ្នកបច្ចេកទេសថ្នាក់ពិសេស និងវិស្វករជាន់ខ្ពស់ ។ គោលនយោបាយរបស់បក្សបានធ្វើឱ្យពលករដែលបញ្ចប់ការសិក្សាពីវិទ្យាល័យអាជីពក៏មានផ្លូវចេញល្អដែរ។”
“ប្រាក់ខែយ៉ាងម៉េចដែរ?”
“ល្អណាស់ មានថ្នាក់ដូចគ្នានឹងកម្មាភិបាលជាន់កណ្តាលនៃក្រុមហ៊ុន។”
នៅក្នុងការពិភាក្សានៃគណៈប្រតិភូតំណាងរាស្ត្រសភាភូមិភាគក្វាំងស៊ីនៃសមាជកបក្សកុម្មុយនីស្តចិន លោកស៊ីជីនភីងបានសំណេះសំណាលជាមួយលោកចឹងមិញជីដែលមកពីក្រុមសាជីវកម្មរថយន្តក្វាំងស៊ី។ លោកចឹងបានធំធាត់ឡើងពីកូនសិស្សអ្នកFitterទៅជាជាងពូកែ ខណៈពេលដែលប្រទេសចិនអភិវឌ្ឍទៅជាប្រទេសធំខាងផលតិកម្ម និងវិវឌ្ឍទៅកាន់ប្រទេសខ្លាំងខាងផលតិកម្ម។
ពីមុន ពួកគេរៀនសូត្រពីអ្នកដទៃ រុះរើគ្រឿនបន្លាស់បរទេសដើម្បីសិក្សាស្រាវជ្រាវ ,បច្ចុប្បន្ន អ្នកឈានមុនកាលនោះរុះរើគ្រឿនបន្លាស់របស់ពួកគេដើម្បីសិក្សាស្រាវជ្រាវ។ ពីមុននៅកំពងផែគឺមនុស្សអូសទាញ ឥឡូវទីណាណាសុទ្ធសឹងជាកុងទើន័រដែលបញ្ជាដោយវៃឆ្លាត។ លោកស៊ីជីនភីងក៏បានរំលឹកថា ពីមុនលោកដឹកនាំគណៈប្រតិភូទៅសិក្សាការអភិវឌ្ឍឧស្សាហកម្មនៅបរទេស។ រាប់ឆ្នាំកន្លងផុតទៅ ផលិតផលចិនបានលក់នៅទូទាំងពិភពលោក។
លោកស៊ីជីនភីងបានមានប្រសាសន៍ថា មិនអាចមើលងាយកម្មករឧស្សាហកម្មទេ ត្រូវមើលការរួមចំណែកជាក់ស្តែង! ឱ្យតែមនុស្សដែលរួមចំណែក្នុងការកសាងប្រទេសខ្លាំងសង្គមនិយមដែលមានលក្ខណៈពិសេសចិន សុទ្ធតែគួរឱ្យគោរព។ យើងត្រូវពិចារណាថាតើត្រូវបណ្តុះបណ្តាលពួកគេ និងពង្រីកតួនាទីរបស់ពួកគេយ៉ាងដូចម្តេច នេះគឺសំខាន់ណាស់។
នៅតាមផ្លូវតស៊ូប្រឹងប្រែង ពលករជួរមុខច្រើនរាប់មិនអស់ដូចលោកចឹងមិញជី បានចងចាំការផ្តេផ្តាំរបស់លោកអគ្គលេខាធិការស៊ីជីនភីង ធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីទទួលបានសមិទ្ធផលកាន់តែច្រើនក្នុងដំណើរដ៏មហិមានៃការសម្រេចក្តីសុបិនចិន៕
