ចាប់វ៉ៃខ្នោះយុវជនម្នាក់តាមបណ្ដឹងរបស់អាណាព្យាបាល ករណីរួមភេទជាមួយក្មេងស្រីអាយុ១២ឆ្នាំ

ភ្នំពេញ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបវេល សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃខ្ពស់ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៥និង៣០នាទី បានទទួលពាក្យបណ្ដឹងពីអាណាព្យាបាល ជនរងគ្រោះ មានករណីរួមភេទជាមួយអនីតិជន ជាកូនស្រីរបស់ពួកគាត់ នៅចំណុចគុម្ពចេក ក្រោយផ្ទះតាហួ នៅភូមិក្បាលអាង ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង។
ក្រោយទទួលបណ្ដឹងនគរបាលស្រុកបវេល បានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ វឿន ដាវ៉ាន់ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិក្បាលអាង ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង នៅចំណុចគុម្ពចេក ក្រោយផ្ទះតាហួ នៅភូមិក្បាលអាង ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង ហើយបានធ្វើសកម្មភាពរួមភេទ រហូតបានសម្រេច។
ក្រោយឃាត់ខ្លួនជនសង្ស័យបានសារភាពថា ខ្លួនពិតជាធ្វើសកម្មភាពរួមភេទជាមួយជនរងគ្រោះឈ្មោះ ផ ស ផ ន ណ ភេទស្រី អាយុ ១២ឆ្នាំ មានទីលំនៅភូមិក្បាលអាង ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង រហូតបានសម្រេច ពិតប្រាកដមែន។
បច្ចុប្បន្ន កម្លាំងនគរបាលស្រុកបវេល កំពុងកសាងសំណុំរឿងបញ្ចូនមកការិយាល័យជំនាញខេត្ត ដើម្បីចាត់បន្តតាមនីតិវិធី-ច្បាប់៕
