**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត

សម្ដេច ស ខេង អញ្ជេីញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សានៃវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ភ្នំសំពៅ ១ខ្នង ២ជាន់ ១២បន្ទប់

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង នាព្ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សានៃវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ភ្នំសំពៅ ១ខ្នង ២ជាន់ ១២បន្ទប់ ស្ថិតនៅភូមិភ្នំសំពៅ ឃុំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។

លោក ស្រេង សុខា អភិបាល នៃគណៈអភិបាលស្រុកបាណន់ បានឱ្យដឹងថាសមិទ្ធផលអគារសិក្សាសម្ពោធនាថ្ងៃនេះមានទទឹង៩ម៉ែត្រ បណ្ដោយ៥៤ម៉ែត្រ កម្ពស់១១ម៉ត្រកន្លះ ធ្វើពីបេតុងប្រក់ក្បឿង បំពាក់ពិដានម្នាងសិលា មានសំយាបព័ទ្ធជុំវិញ មានទ្វារនិងបង្អួចកញ្ចក់ចំរឹងដែក ព្រមទាំងបំពាក់តុនិងកៅអីគ្រូនិងសិស្ស ព្រមទាំងក្ដាខៀន ដោយចំណាយថវិកាសរុបជាង១៦ម៉ឺនដុល្លារ ជាប្រភពថវិការបស់ក្រុមការងារចុះមូលដ្ឋានស្រុកបាណន់។

ក្នុងនាមរាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ និងក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ និងកោតសរសើរក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង ដែលដឹកនាំដោយឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលបានខិតខំប្រឹងប្រែងប្រមែលប្រមូលធនធានថវិកាជួយអភិវឌ្ឍន៍វិស័យជាច្រើន ធ្វើឱ្យស្រុកបាណន់នេះ ទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត រួមចំណែកឱ្យមានការអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ។

សម្ដេចក៏យកឱកាសនេះ ថ្លែងអំណរគុណ និងកោតសរសើរអាជ្ញាធរ និងមន្រ្តីចំណុះរដ្ឋបាលស្រុកបាណន់ទាំងមូល ដែលបានយកចិត្តទុកដាក់បម្រើសេវាសាធារណៈ និងជួយដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ ជាក់ស្ដែងក្នុងគ្រោះមហន្តរាយជំនន់ទឹកភ្លៀងថ្មីៗនេះជាដើម។ សម្ដេច ក៏បានថ្លែងអំណរគុណប្រជាពលរដ្ឋស្រុកបាណន់ដែលចូលរួមគាំទ្រក្នុងកិច្ចការងារផ្សេងៗ ពិសេសរួមចំណែករក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សង្គមជាមួយអាជ្ញាធរសមត្ថកិច្ច និងក្រុមការងារចុះមូលដ្ឋានស្រុកបាណន់។

ពាក់ព័ន្ធនឹងការកសាងសមិទ្ធផលសាលារៀននេះ សម្ដេចក្រឡាហោម បានមានប្រសាសន៍ថាជាការពិត មិនមែនជាកាតព្វកិច្ចតម្រូវឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននេះត្រូវតែធ្វើនោះទេ ប៉ុន្តែគឺជាការចូលរួមចំណែកបន្ថែមលើលទ្ធភាពដែលរដ្ឋ ឬក្រសួងអប់រំ យុវជន និងកីឡាមាន។ សម្ដេច បានគូសបញ្ជាក់ថាការរួមចំណែកពង្រឹងវិស័យអប់រំនេះ ដោយសារវិស័យនេះជាវិស័យស្នូលសម្រាប់ការបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់ពង្រឹងបន្ថែមទៀតនូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ក្នុងបរិបទដែលមានការប្រកួតប្រជែងកាន់តែខ្លាំងលើផ្នែកចំណេះដឹងទាំងក្នុងប្រទេស ក្នុងតំបន់ និងអន្តរជាតិ។

ពីវេទិកាអធិបតីនោះដែរ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថាកម្ពុជាស្ថិតក្នុងចំណោមរដ្ឋដែលរក្សាបាននូវសុខសន្តិភាព និងគ្មានអំពើភេវរកម្ម។ យ៉ាងណាក៏ដោយ សម្ដេច បានបន្តរាជរដ្ឋាភិបាលដែលមានក្រសួងមហាផ្ទៃជាសេនាធិការ កំពុងយកចិត្តទុកដាក់លើការងារបង្ក្រាបគ្រឿងញៀនខុសច្បាប់ ល្បែងស៊ីសង និងបទល្មើសឧក្រឹដ្ឋកម្មអន្តរជាតិ ដូចជាអំពើជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម បទល្មើសលាងសម្អាតប្រាក់ និងបទល្មើសតាមប្រព័ន្ធអ៊ីនធើណែតជាដើម។

សម្ដេច ក៏បានជម្រាបជូនប្រជាពលរដ្ឋដែរថាកម្ពុជាសព្វថ្ងៃ បើទោះបីកម្ពុជាក៏ទទួលរងឥទ្ធិពលជាអវិជ្ជមានដោយសារសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន បន្ថែមលើបន្ទុកបញ្ហាបង្កឡើងដោយជំងឺកូវីដ-១៩ ប៉ុន្តែកម្ពុជាបានបន្តរក្សានូវស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ ស្ថានភាពនេះក៏អាស្រ័យដោយកម្ពុជាបានរៀបចំការបោះឆ្នោតជាទៀងទាត់ដោយគ្មានអំពើហិង្សា ពិសេសការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់កាលពីពេលថ្មីនេះ និងបានអនុវត្តជោគជ័យនយោបាយចាក់វ៉ាក់សាំងដែលបង្កើតបានភាពស៊ាំសហគមន៍ ធ្វើឱ្យសកម្មភាពសេដ្ឋកិច្ច និងសង្គមអាចដំណើរការឡើងវិញ។

សម្ដេចឧបនាយករដ្ឋមន្រ្តី ក៏បានទាញចំណាប់អារម្មណ៍អំពីការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានរបស់រាជរដ្ឋាភិបាលកម្ពុជា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកាសប្តាហ៍ក្រោយនេះ ដោយមានការអញ្ជើញចូលរួមពីបណ្ដាមេដឹកនាំអាស៊ាន រួមទាំងមេដឹកនាំប្រទេសដៃគូ ដូចជាប្រធានាធីបតីអាមេរិក នាយករដ្ឋមន្រ្តីចិន ជប៉ុន កូរ៉េ រុស្ស៊ី និងបណ្ដាប្រទេសផ្សេងៗទៀត រួមទាំងវត្តមានអគ្គលេខាធិការអង្គការសហប្រជាជាតិ និងមេដឹកនាំប្រទេសតំបន់អឺរ៉ុប។ សម្ដេច សង្កត់ធ្ងន់ថាបើប្រទេសកម្ពុជាគ្មានសន្តិសុខសុវត្ថិភាពទេ បណ្ដាមេដឹកនាំទាំងនោះនឹងមិនមានវត្តមានចូលរួមកិច្ចប្រជុំនេះឡើយ។

សម្ដេចក្រឡាហោម ស ខេង ក៏បានបន្តជម្រាបជូនអំពីដំណើរការឈានទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភានាខែកក្កដាឆ្នាំ២០២២ ដោយសម្ដេចបានអំពាវនាវប្រជាពលរដ្ឋដែលគ្រប់អាយុចុះឈ្មោះបោះឆ្នោត ឬមិនទាន់មានឈ្មោះបោះឆ្នោត អញ្ជើញទៅចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់របស់ខ្លួនឱ្យបានគ្រប់ៗគ្នាឬកែតម្រូវទិន្នន័យឈ្មោញរបស់ខ្លួន។ សម្ដេច ក៏អំពាវនាវប្រជាពលរដ្ឋដែលកាន់អត្តសញ្ញាណបណ្ណផុត ឬជិតផុតសុពលភាព ប្រញាប់ទៅបំពេញបែបបទធ្វើអត្តសញ្ញាណបណ្ណថ្មីតាមការណែនាំរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៕

អត្ថបទដែលជាប់ទាក់ទង