ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភសម្ភារៈប្រើប្រាស់ ជូនកងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤

ភ្នំពេញ៖ សម្ភារៈប្រើប្រាស់រួមមាន ៖ គោយន្តកន្ត្រៃ និងរ៉ឺម៉កចំនួន ១០គ្រឿង, ស៊ីទែនទឹកចំណុះ ១៥០០លីត្រ ចំនួន ១ធុង, ម៉ាស៊ីនបូមទឹក ចំនួន ០១គ្រឿង និងKenwood ចំនួន ២០ឈុត ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ្រ ចន្ទមុន្នី នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ត្រូវបានក្រុមការងារ ប្រគល់ជូន កងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤ ។
ឧត្តមសេនីយ៍ទោ ប៉ែន វូយ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤ ព្រមទាំង នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ដែលបានផ្ដល់អំណោយដ៏ថ្លៃថ្លា ជូនដល់កងពលតូចថ្មជើងលេខ៤២ យោធភូមិភាគទី៤ សូមគោរពជូនពរ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ សូមអោយមានសុខភាពល្អ កម្លាំងមាំមួន និងជួបតែពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

