ទេសរដ្ឋមន្ត្រី គន់ គីម ដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ ស្ដីពីលទ្ធផលការងារគ្រប់គ្រង គ្រោះមហន្តរាយក្នុងខែតុលា និងទិសដៅបន្តខែវិឆ្ឆិកា

ភ្នំពេញ៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ ស្ដីពីលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងខែតុលា ឆ្នាំ២០២២ និងទិសដៅបន្តខែវិឆ្ឆិកា ឆ្នាំ២០២២ និងការងារផ្សេងៗនៅក្នុងអគ្គលេខាធិការដ្ឋាន គ.ជ.គ.ម.។

