រដ្ឋបាលរាជធានីភ្នំពេញ បានជួបពិភាក្សាការងារជាមួយនិយ័តករអាជីវកម្ម អចលនវត្ថុ និងបញ្ចាំ ស្ដីពីការគ្រប់គ្រងអាជីវកម្មបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន

ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃពុធ ០២កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ បានជួបពិភាក្សាការងារជាមួយនិយ័តករអាជីវកម្ម អចលនវត្ថុ និងបញ្ចាំ ស្ដីពីការគ្រប់គ្រងអាជីវកម្មបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទានក្នុងរាជធានីភ្នំពេញដើម្បីពង្រឹងការគ្រប់គ្រងអាជីវកម្មបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន ឱ្យបានត្រឹមត្រូវ៕

