**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត

កម្ពុជា-ទីម័រខាងកើត ធ្វើវេទិកាធុរកិច្ចរួមគ្នាពាក់ព័ន្ធនឹងវិស័យទេសចរណ៍ និងពាណិជ្ជកម្ម

ភ្នំពេញ៖ កម្ពុជា-ទីម័រខាងកើតបានរៀបចំវេទិកាធុរកិច្ចលើកទីមួយស្ដីពីទេសចរណ៍ និងពាណិជ្ជកម្ម ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ នេះបើយោងតាមក្រសួងទេសចរណ៍។

វេទិកានេះធ្វើឡើងនាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារសូហ្វ៉ីតែលភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ តំណាងរាជរដ្ឋាភិបាលកម្ពុជា និងលោក Joseé Manuel Ramos-Horta ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត។

ឯកឧត្ដមថោង ខុន បានលើកឡើងថា ប្រជាជនពិតជាពេញចិត្តនឹងការរីកចម្រើនគួរឱ្យកត់សម្គាល់នៃកិច្ចសហប្រតិបត្តិការរបស់កម្ពុជា-ទីម័រខាងកើតលើគ្រប់វិស័យ។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីទីម័រខាងកើតនឹងជំរុញកិច្ចសហប្រតិបត្តិការទៅកម្រិតបន្ទាប់ទៀត។

ឯកឧត្ដមបន្តថា កាលពីម្សិលមិញឯកសារចំនួនពីរច្បាប់ត្រូវបានចុះហត្ថលេខារវាងប្រទេសទាំងពីរ គឺកិច្ចព្រមព្រៀងស្តីពីសេវាដឹកជញ្ជូនផ្លូវអាកាស និងអនុស្សរណៈយោគយល់គ្នាស្តីពីការធ្វើពាណិជ្ជកម្មអង្ករ។ ទាំងអស់នេះនឹងបើកឱកាសបន្ថែមទៀតសម្រាប់ការជំរុញវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ការតភ្ជាប់រវាងប្រជាជននិងប្រជាជន រួមទាំងវិស័យទេសចរណ៍ផងដែរ។

ឯកឧត្ដមរដ្ឋមន្ត្រីបន្ថែមថា ក្រៅពីនេះ កិច្ចសហប្រតិបត្តិការទ្វេភាគីមានកិច្ចផ្លាស់ប្តូរ និងមិត្តភាពនឹងត្រូវបានពង្រឹងបន្ថែមទៀត តាមរយៈកិច្ចសហប្រតិបត្តិការពហុភាគីនិយម ដែលកម្ពុជា-ទីម័រខាងកើតតែងតែគាំទ្រគ្នាទៅវិញទៅមក។ ទាក់ទិននឹងបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ជាសាជាថ្មីម្តងទៀតនូវការគាំទ្រពេញលេញចំពោះការចូលជាសមាជិកអាស៊ានរបស់ទីម័រខាងកើត។

ឯកឧត្ដមបានបន្តទៀតថា វេទិកាថ្ងៃនេះមានការចូលរួមពីវិស័យឯកជន និងគ្រឹះស្ថានសាធារណៈ ដែលនឹងក្លាយជាព្រឹត្តិការណ៍ដ៏លេចធ្លោមួយដែលផ្តោតលើការស្វែងយល់ និងផ្លាស់ប្តូរទស្សនៈសម្រាប់ឱកាសអាជីវកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។ វេទិកានេះនឹងបង្ហាញអំពីវិស័យជាច្រើនផ្សេងទៀតនៃកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍគម្រោងរួមគ្នាក្នុងប្រធានបទ៖ ទេសចរណ៍ និងពាណិជ្ជកម្ម ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

ឯកឧត្ដម ថោង ខុន បានបន្ថែមថា ប្រទេសជាសមាជិកអាស៊ាននឹងផ្តោតជាពិសេសលើការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យទេសចរណ៍ និងលើកកម្ពស់ឱកាសស្មើគ្នាក្នុងការលើកកម្ពស់ការងារសម្រាប់សហគមន៍មូលដ្ឋាន ដូចមានចែងក្នុងសេចក្តីប្រកាសភ្នំពេញស្តីពីការប្រែក្លាយទេសចរណ៍អាស៊ាន ដែលត្រូវដាក់ជូនសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ នៅឆ្នាំ២០២២។ ផ្នែកទីផ្សារ រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបានគាំទ្រនិមិត្តសញ្ញាទេសចរណ៍អាស៊ានថ្មី និងស្លាកសញ្ញាកំណត់តំបន់ថាជា «គោលដៅសម្រាប់រាល់ក្តីស្រមៃ»។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា គណៈកម្មាធិការជាតិ CAMSOC និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ពីការទន្ទឹងរង់ចាំស្វាគមន៍គណៈប្រតិភូកីឡានៃប្រទេសទីម័រខាងកើត មកចូលរួមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣នៅប្រទេសកម្ពុជានាពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង