**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

លោកជំទាវ ឡោក ខេង ជម្រុញដល់ក្មេងស្រីត្រូវមានក្តីសង្ឃឹម ដើម្បីក្លាយខ្លួនជាអ្នកដឹកនាំ នាពេលអនាគត

ភ្នំពេញ៖ «យុទ្ធនាការនារីវ័យក្មេងឆ្ពោះទៅភាពជាអ្នកដឹកនាំ #Girl2Leader» នាពេលនេះ ត្រូវបានក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី រៀបចំធ្វើឡើងនៅក្នុងសាលប្រជុំសាលាខេត្តកំពត នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា និងជាអនុប្រធានក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី។​

យុទ្ធនាការនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ អ៊ុន សុគន្ធា តំណាងរាស្រ្តមណ្ឌលខេត្តកំពត និងជាលេខាធិការគណ:កម្មការទី៤ នៃរដ្ឋសភា និងលោកជំទាវ កង សៅរ៏ធន សមាជិកាព្រឹទ្ធសភា និងលេខាធិការគណ:កម្មការទី៣ព្រឹទ្ធសភា លោកជំទាវ យូ សុគន្ធ អភិបាលរង នៃគណ:អភិបាលខេត្តកំពត ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពត ព្រមទាំងមន្ត្រី នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្រុមការងារមជ្ឈមណ្ឌលសភាអាស៊ី ស្ត្រីនៅមូលដ្ឋានធ្វើការអំពីសមភាពយេនឌ័រ អង្គភាពពាក់ព័ន្ធមួយចំនួនជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៅក្នុងទីរួមខេត្តកំពតប្រមាណ២៥០នាក់។

យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណង ផ្តល់ការណែនាំអំពីជីវិតនយោបាយផ្ទាល់ខ្លួនរបស់សមាជិកាសភា ជាស្ត្រី ទៅដល់នារីវ័យក្មេង និងបង្ហាញដល់នារីវ័យក្មេងថា នយោបាយគឺជាការងាររបស់ស្ត្រី និងជម្រុញឱ្យនារីវ័យក្មេងពិចារណាអនាគតក្នុងភាពជាអ្នកដឹកនាំ ដើម្បីឱ្យនារីវ័យក្មេងចូលរួមក្នុងនយោបាយកាន់តែច្រើន ជាពិសេសសម្រេចបាននូវសមភាពយេនឌ័រ សំដៅជំរុញឱ្យនារីវ័យក្មេងអាចកសាងទំនុកចិត្តលើខ្លួនឯងឱ្យកាន់តែខ្ពស់ មានក្តីសុបិន្តធំ នឹងយកគម្រូតាមអ្នកនយោបាយជាស្ត្រី។

ក្នុងឱកាសវាគ្មិនដែលបានអញ្ជើញចូលរួម បានធ្វើបទបង្ហាញលើកឡើងពីប្រធានបទផ្សេងៗគ្នា ជាមួយនឹងការចែករំលែកពីបទពិសោធន៍ការងារផ្ទាល់ខ្លួនកន្លងមក រហូតបានក្លាយជាសមាជិកាសភា និងបានក្លាយជាអ្នកធ្វើសេចក្តីសម្រេចនៅក្នុងស្ថាប័ន ឬអង្គភាពរបស់ខ្លួន បង្ហាញអំពីតួនាទីភារកិច្ចរបស់សមាជិកាសភា និងបទពិសោធន៍លើការងារមូលដ្ឋាន ចុះអប់រំផ្សាព្វផ្សាយ និងតាមដានការអនុវត្តច្បាប់ ជាពិសេសតួនាទីភារកិច្ចរបស់ក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្ត្រី ក្នុងភាពជាអ្នកដឹកនាំ បានបង្ហាញពីបទពិសោធន៍លើការងារតស៊ូបញ្ហាប្រឈមក្នុងជីវិតរស់នៅ។ ជាមួយគ្នានេះដែរ វាគ្មិនក៏បានបង្ហាញពីការថែរក្សាបរិស្ថាន ដូចជាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិច ការបែកចែងសំរាម កាត់បន្ថយការប្រើប្រាស់ទឹក អគ្គីសនី ជាដើម។​

យុទ្ធនាការនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់ពីភាពចាំបាច់របស់អ្នកដឹកនាំជាស្ត្រី ក្នុងវិស័យនយោបាយនៅគ្រប់កម្រិត នៃស្ថាប័នជាតិ វិស័យឯកជន ដើរតួនាទីយ៉ាងសំខាន់ក្នុងភាពជាអ្នកដឹកនាំ ជាពិសេសអ្នកធ្វើគោលនយោបាយ ដើម្បីស្របទៅនឹងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់ទុកស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។

គួររម្លឹកថា កម្មវិធីយុទ្ធនាការនារីវ័យក្មេងឆ្ពោះទៅភាពជាអ្នកដឹកនាំ នាពេលនេះ គឺជាលើកទី១០ ដែលក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី បានរៀបចំកម្មវិធីនេះឡើង សហការរៀបចំដោយ អគ្គលេខាធិការដ្ឋានរដ្ឋសភា មជ្ឈមណ្ឌលសភាអាស៊ី និងលេខាធិការដ្ឋានក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្រ្តី ៕

អត្ថបទដែលជាប់ទាក់ទង