**កាកបាទក្រហមកម្ពុជា ផ្ដល់អំណោយជូនដល់គ្រួសារលោក ចន ធី អាយុ ប្រជាការពារ រស់នៅស្រុកព្រៃឈរ ដែលមានកូនសុទ្ធតែមានពិការភាពក្រិះក្រិន**រថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកស្រុកថ្មពួករេចង្កូតជ្រុលទៅបុកជាងកំពុងជួសជុលម៉ូតូស្លាប់ម្នាក់**រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធទិវាជាតិនៃការចងចាំ រំលឹកដល់អ្នកដែលបានស្លាប់ នៅរបបប្រល័យពូជសាសន៍ ប៉ុលពត នៅបរិវេណវត្តពោធិ៍ក្នុង ក្រុងបាត់ដំបង**អភិបាលខេត្តព្រះសីហនុ សង្ឃឹមថា នៅឆ្នាំខាងមុខយើងនឹងជ្រើសរើសបានកីឡាករល្អសម្រាប់ជម្រើសជាតិ ធ្វើឱ្យយុវជនរបស់យើងស្រឡាញ់ និងចូលលេងកីឡាកាន់តែច្រើន**រដ្ឋមន្ត្រីក្រសួងអប់រំ ផ្ដល់នូវអនុសាសន៍០៥ចំណុច ដើម្បីបន្តលើកកម្ពស់វិស័យអប់រំនៅកម្ពុជា**សម្ដេចតេជោ​ បញ្ជាឲ្យសមត្ថកិច្ចកម្ពុជា​ សហការជាមួយវៀតណាម​ វែកមុខអ្នកចូលជេរសម្ដេច រឿងព្រែកជីកហ្វូណន**អាមេរិក ពិចារណាឡើងវិញ ចំពោះការដាក់បម្រាម លើពេជ្យរបស់រុស្សី**គណៈកម្មាធិការមជ្ឈិមបក្សរបស់វៀតណាម បានផ្តល់អនុសាសន៍ឱ្យ រដ្ឋមន្ត្រីសន្តិសុខសាធារណៈ គឺលោក To Lam ក្លាយជាប្រធានាធិបតីវៀតណាម**ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី កសាងសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី**ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ចុះត្រួតពិនិត្យផ្លូវមួយខ្សែពីឃុំកោះសំពាយដល់ភូមិត្បូងខ្លា ឃុំអូរម្រះ ស្រុកសៀមបូក**ឯកឧត្ដម ស្វាយ សំអ៊ាង៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ពិសេសការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដែលកម្ពុជាបានអនុវត្តតាំងពីឆ្នាំ១៩៩៣**សមាគមក្រុមការងារ១០០រាត្រី សហការជាមួយបណ្ដាអង្គការសមាគម ផលិតវីដេអូដើម្បីទប់ស្កាត់ការបង្កើតព័ត៌មានក្លែងក្លាយ នៅក្រុងរុនតាឯកតេជោសែន**សហភាពអង្គការសង្គមស៊ីវិល ចុះបណ្ដុះបណ្ដាលច្បាប់ នៅតំបន់រុនតាឯក ពាក់ព័ន្ធនឹងការការពារទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិ និងការដាំដុះបន្លែដំណាំផ្សេងៗក្នុងបរីជនបទ**រន្ទះបាញ់ពលរដ្ឋស្លាប់ ២នាក់ និង ៥នាក់ទៀតរបួសធ្ងន់ស្រាល ខណៈកំពុងព្រួសស្រូវ**អភិបាលរាជធានីភ្នំពេញ ចាត់តាំងតំណាងនាំយកលិខិតរំលែកមរណទុក្ខ និងបច្ច័យ ចូលរួមពិធីបុណ្យសពលោក ហោ ម៉ៅ**សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត បើកវគ្គបណ្តុះបណ្តាលអំពីជំងឺទឹកនោមផ្អែម និងជំងឺធាត់ដល់សមាជិកាសកម្មសមាគមកាយឫទ្ធិនារីកម្ពុជាស្រុកអង្គរជ័យ**សមាជិកាសកម្មក្រុមកន្ទុំរុយស្រុកបន្ទាយមាសជាង៤០នាក់ ទទួលបានការឧបត្ថម្ភសម្ភារសិក្សាភាសាអង់គ្លេសពីសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត**ឯកឧត្តម ឃួង ស្រេង៖ បើមានសមាជិក សមាជិកាយើងណាម្នាក់មានទុក្ខ ឈឺស្កាត់ ទោះយប់ ឬថ្ងៃក៏ដោយ សុំទាក់ទងមកលោកភ្លាមៗ**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់តាំងនាយករងខុទ្ទកាល័យ នាំយកលិខិតរំលែកមរណទុក្ខ និងបច្ច័យ ចូលរួមពិធីបុណ្យសពលោក ហោ ម៉ៅ**សម្តេច ម៉ែន សំអន អញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនប្រជាពលរដ្ឋ នៅប្រាសាទសំបូរព្រៃគុក

បទវិភាគ៖ចិនកំពុងបន្តសរសេរទំព័រថ្មីនៃការរួមចំណែកដ៏ធំបង្គួរចំពោះពិភពលោក


—————————————————-
“ជឿជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃនៃបក្សកុម្មុយនីស្តចិន ប្រទេសចិននឹងបន្តដើរតួនាទីរបស់ខ្លួនក្នុងកិច្ចការនយោបាយអន្តរជាតិនិងសន្តិភាពពិភពលោក ។” ក្នុងឱកាសសមាជបក្សកុម្មុយនីស្តចិនលើកទី២០បានបើកធ្វើ លោក Bilawal Bhutto Zardari រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានបានសម្តែងការជូនពរដ៏ល្អប្រសើរចំពោះអង្គសមាជ ។ ក្នុងបរិបទដែលការអភិវឌ្ឍសន្តិភាពសកលប្រឈមមុខនឹងការសាកល្បងដ៏តឹងរ៉ឹង សហគមន៍អន្តរជាតិកំពុងយកចិត្តទុកដាក់ដល់សមិទ្ធផលដ៏មហិមាដែលចិនទទួលបានដោយចំណាប់អារម្មណ៍យ៉ាងខ្លាំងក្លា ហើយរំពឹងថា សមាជបក្សកុម្មុយនីស្តចិនលើកទី២០អាចបន្តបំពេញបន្ថែមនូវជំនឿចិត្តនិងកម្លាំងចលករក្នុងការអភិវឌ្ឍដោយសនិ្តភាពជាសកលនិងកិច្ចការសហប្រតិបត្តិការឈ្នះ-ឈ្នះ ។
លោក Alberto Fernández ប្រធានាធិបតីអាហ្សង់ទីនបានថ្លែងថា គន្លឹះនៃការដែលប្រទេសចិនទទួលបានសមិទ្ធផលដ៏លេចធ្លោក្នុងវិស័យនានា ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាដើម គឺដោយមកពីមានការដឹកនាំយ៉ាងមុតមាំរបស់បក្សកុម្មុយនីស្តចិន ។
លោក Mahmoud Abbas ប្រធានអង្គការ Fatah និងជាប្រធានាធិបតីប៉ាឡេស្ទីនបានថ្លែងថា ចិនស្ថិតនៅចំណាត់ថ្នាក់ឈានមុខលើពិភពលោកក្នុងវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា សេដ្ឋកិច្ចនិងអប់រំជាដើម ។
គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តគុយបាបានថ្លែងថា ចិនអនុវត្តគោលនយោបាយការទូតយ៉ាងសកម្ម និងលើកឡើងគំនិតផ្តួចផ្តើមស្តីពី “ខ្សែក្រវាត់និងផ្លូវ” គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនិងគំនិតផ្តួចផ្តើមសន្តិសុខសកល ដែលគួរឱ្យកោតសរសើរ ។
លោក Medvedev ប្រធានគណបក្សរួបរួមរុស្ស៊ីនិងជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ីបានថ្លែងថា ក្រោមការដឹកនាំរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងក្រោមកិច្ចខិតខំប្រឹងប្រែងនិងរួមសាមគ្គីគ្នារបស់សមាជិកបក្សកុម្មុយនីស្តចិនទាំងអស់ ចិនទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ក្នុងវិស័យនានាលើពិភពលោក ហើយកំពុងបោះជំហានទៅកាន់ការកសាងប្រទេសសង្គមនិយមទំនើបដ៏ខ្លាំងក្លាដោយគ្រប់ជ្រុងជ្រោយ ។
ហេតុអ្វីបានជាសហគមន៍អន្តរជាតិយកចិត្តទុកដាក់ខ្ពស់ចំពោះសមាជបក្សកុម្មុយនីស្តចិនលើកទី២០ គឺដោយមកពីការរីកចម្រើនទៅមុខប្រកបដោយភាពនឹងនរនៃប្រទេសចិននឹងបន្តផ្តល់ឱកាសអភិវឌ្ឍន៍ដ៏ធំធេងដល់ប្រទេសនានាលើពិភពលោក ។ ក្នុងបរិបទបច្ចុប្បន្នដែលពិភពលោកបាននិងកំពុងស្ថិតក្នុងភាពបម្រែបម្រួលដ៏ខ្លាំងនិងការរីករាលដាលនៃជំងឺកូវីដ១៩ដែលមិនធ្លាប់មានក្នុងរយៈពេល១០០ឆ្នាំកន្លងទៅ ការអភិវឌ្ឍសកលជួបប្រទះនឹងឧបសគ្គដ៏ធ្ងន់ធ្ងរ ដូច្នេះ ពិភពលោកបានរំពឹងជាទូទៅថា សេដ្ឋកិច្ចរបស់ចិនដែលមានភាពធន់និងសក្តានុពលយ៉ាងខ្លាំងក្លាអាចបន្តផ្តល់កម្លាំងចលករដល់សេដ្ឋកិច្ចពិភពលោក ។ ទន្ទឹមនឹងការបង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ថ្មីត្រូវបានជំរុញយ៉ាងប្រាកដប្រជា ការបើកទូលាយចំពោះអន្តរជាតិរបស់ចិនមានភាពកាន់តែស៊ីជម្រៅជាបន្តបន្ទាប់ ចិននឹងផ្តល់ឱកាសដែលមិនធ្លាប់មានកាលពីមុនដល់ការអភិវឌ្ឍរបស់ប្រទេសនានាលើពិភពលោក ។


ក្រៅពីគណបក្ស អ្នកនយោបាយសំខាន់ៗនិងឥស្សរជនដ៏មេត្រីភាពពិភពលោកបាននាំគ្នាផ្ញើសារលិខិតអបអរសាទរចំពោះការបើកធ្វើដោយជោគជ័យនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ប្រព័ន្ធសារព័ត៌មានពិភពលោកទាំងមូលក៏បានផ្តោតសំខាន់លើសមាជបក្សកុម្មុយនីស្តចិនលើកទី២០ដោយបានថ្លែងថា សមាជលើកនេះនឹងមានឥទ្ធិពលយ៉ាងជ្រាលជ្រៅនិងវែងឆ្ងាយចំពោះពិភពលោក ។
កាសែត《Asahi Shinbun》 របស់ជប៉ុនបានចុះផ្សាយបទអត្ថាធិប្បាយថា ក្នុងរយៈពេលរាប់សិបឆ្នាំកន្លងទៅនេះ ប្រទេសចិនបានដើរទៅរកវិបុលភាពជាសន្សឹមៗ ព្រមទាំងទទួលបានវឌ្ឍនភាពយ៉ាងខ្លាំងដោយចាត់ទុកការកសាងប្រទេសសង្គមនិយមទំនើបដ៏ខ្លាំងក្លាជាគោលដៅ ពិភពលោកទាំងមូលសុទ្ធតែផ្តោតការយកចិត្តទុកដាក់ថា តើបក្សកុម្មុយនីស្តចិននឹងដឹកនាំប្រជាជនចិនសម្រេចបាននូវភាពសម្បូរសប្បាយជាមួយគ្នាយ៉ាងដូចម្តេច?
ទីភ្នាក់ងារសារព័ត៌មាន Sputnik រុស្ស៊ីបានចេញផ្សាយអត្ថបទថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ទំហំសរុបនៃសេដ្ឋកិច្ចចិនបន្តកើនឡើង ព្រមទាំងបានកែលម្អសុខសុភមង្គលរបស់ប្រជាជនចិន ។ សមាជបក្សកុម្មុយនីស្តចិនលើកទី២០មិនត្រឹមតែជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងនិយាយចំពោះពិភពលោកទាំងមូលក៏ជាព្រឹត្តិការណ៍ដ៏សំខាន់ដែរ ។
លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានថ្លែងថា បច្ចុប្បន្ននេះ ការផ្លាស់ប្តូរនៃពិភពលោក ការផ្លាស់ប្តូរនៃយុគសម័យនិងការផ្លាស់ប្តូរនៃប្រវត្តិសាស្ត្រកំពុងធ្វើឡើងតាមរបៀបដែលមិនធា្លប់មានកាលពីមុន ។ ប្រទេសចិនប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវគោលនយោបាយការទូតសន្តិភាពដ៏ឯករាជ្យនិងម្ចាស់ការ ប្រកាន់ខ្ជាប់ការធ្វើកិច្ចសហប្រតិបត្តិការដ៏មេត្រីភាពជាមួយបណ្តាប្រទេសនានាលើមូលដ្ឋានគោលការណ៍ ៥ ប្រការនៃការរួមរស់ដោយសនិ្តសហវិជ្ជមាន និងប្រកាន់ខ្ជាប់គោលនយោបាយជាតិជាមូលដ្ឋានស្តីពីការបើកទូលាយចំពោះអន្តរជាតិ ។

ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក របបសង្គមនិយមនិងប្រព័ន្ធអភិបាលកិច្ចជាតិប្រកបដោយលក្ខណៈពិសេសប្រទេសចិនបានលេចចេញកម្លាំងជីវិតយ៉ាងក្លៀវក្លាពីមួយថ្ងៃទៅមួយថ្ងៃ ដែលបានផ្តល់ជម្រើសថ្មីដល់ប្រទេសនិងជនជាតិទាំងនោះដែលសង្ឃឹមឱ្យពន្លឿនការអភិវឌ្ឍផងនិងសង្ឃឹមឱ្យរក្សាភាពឯករាជ្យរបស់ខ្លួនផងលើពិភពលោក ។ “អភិបាលកិច្ចបែបចិន”បានក្លាយជាបញ្ហាទាន់ហេតុការណ៍ដែលមតិអន្តរជាតិកាន់តែយកចិត្តទុកដាក់ ។
ការចូលរួមដោះស្រាយតាមវិធីនយោបាយនូវបញ្ហាចំណុចក្តៅក្នុងតំបន់និងអន្តរជាតិប្រកបដោយលក្ខណៈស្ថាបនា លើកឡើងនូវគម្រោងប្រទេសចិនដូចជាគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនិងគំនិតផ្តួចផ្តើមសន្តិសុខសកលជាដើម។ល។ ក្នុងនាមជាអ្នកស្ថាបនិកនៃសន្តិភាពពិភពលោក អ្នករួមចំណែកនៃការអភិវឌ្ឍជាសកលនិងជាអ្នកគាំពារសណ្តាប់ធ្នាប់អន្តរជាតិ រូបភាពអន្តរជាតិរបស់ចិនកាន់តែជ្រាបចូលទៅក្នុងក្រអៅដួងចិត្តរបស់ប្រជាជនដែលទទួលបានការឯកភាពកាន់តែទូលំទូលាយពីសហគមន៍អន្តរជាតិ ។
បច្ចុប្បន្ននេះ ប្រទេសចិនកំពុងឈរលើទីចាប់ផ្តើមថ្មីក្នុងប្រវត្តិសាស្ត្រ នឹងសម្រេចបាននូវបុព្វហេតុស្តារប្រជាជាតិចិនឡើងវិញដ៏មហិមាតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន ព្រមទាំងរួមជាមួយប្រទេសនានាលើពិភពលោក ពួតដៃគ្នាបង្កើតសហគមន៍រួមវាសនាមនុស្សជាតិនិងត្រួសត្រាយពិភពលោកកាន់តែល្អបវរជាមួយគ្នា ៕

អត្ថបទដែលជាប់ទាក់ទង