**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន**ឆមាសទី១ ឆ្នាំ២០២៦ ACU បានទទួលពាក្យប្តឹងចំនួន ២៣៤ ពាក្យប្តឹង**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”

នាយឧត្តមសេនីយ៍ នេត សាវឿន សរសើរអភិបាលខេត្តរតនគិរី ដែលដឹកនាំធ្វើឲ្យខេត្តទាំងមូលមានការរីកចម្រើនគ្រប់វិស័យ

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងការកោតសរសើរជូនចំពោះឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី ដែលបានដឹកនាំធ្វើឲ្យខេត្តរតនគិរីទាំងមូលមានការរីកចម្រើនគ្រប់វិស័យ។

ការថ្លែងរបស់នាយឧត្តមសេនីយ៍ បែបនេះធ្វើឡើង នៅថ្ងៃ ទី១៨ ខែតុលា ឆ្នាំ២០២២ខណៈដែល នាយឧត្តមសេនីយ៍ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី នៅស្នងការដ្ឋាននគរបាលខេត្តរតនគិរី។

មានប្រសាសន៍នៅក្នុងពិធីតែងតាំង ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជំនួសមុខឲ្យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងការកោតសរសើរជូនចំពោះឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី ដែលបានដឹកនាំធ្វើឲ្យខេត្តរតនគិរីទាំងមូលមានការរីកចម្រើនគ្រប់វិស័យ ព្រមទាំងបានទាក់ទាញភ្ញៀវជាតិ អន្តរជាតិ មកធ្វើការទេសចរណ៍ ដែលនាំឲ្យជីវភាពប្រជាពលរដ្ឋមានភាពល្អប្រសើរ។

ឯកឧត្តម ក៏បានកោតសរសើរដល់លោកឧត្តមសេនីយ៍ទោ យិន ចំណាន ដែលកន្លងមកបានដឹកនាំកងកម្លាំងទាំងអស់នៅក្នុងខេត្តមានភាពជោគជ័យ។ ជាពិសេសកងកម្លាំងទាំង៣ប្រភេទ បានសហការគ្នាល្អជាមួយគណៈបញ្ជាការឯកភាពខេត្ត ក្នុងការដោះស្រាយបញ្ហានានាបានទាន់ពេលវេលា។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក៏បានលើកឡើងពីស្ថានភាពទូទៅដែលកំពុងកើតមានទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ដែលក្នុងនាមជាកងកម្លាំងប្រដាប់អាវុធត្រូវយល់ដឹង៖

ទី១-សង្គ្រាមដែលកំពុងកើតមានរវាង រុស្សី និងអ៊ុយក្រែន ដែលធ្វើឲ្យប្រទេសកម្ពុជាក៏បានរងនូវសម្ពាធ ជាពិសេសតម្លៃប្រេង និងឧស្ម័នមានការឡើងថ្លៃផងដែរ។

ទី២-ស្ថានភាពជំងឺកូវីដ១៩ ក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត ត្រូវខិតខំពង្រឹងបន្ថែមទៀតតាមរយៈការជំរុញឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានទៅចាក់វ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់គ្នា និងត្រូវបន្តអនុវត្តវិធានរបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន «៣កុំ ៣ការពារ»។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏បានបន្តលើកឡើងអំពីចំនុចវិជ្ជមាន ៥ចំណុច ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២២នេះ៖

ទី១-កម្ពុជាទទួលបានជោគជ័យក្នុងកិច្ចការពារការបោះឆ្នោតដែលប្រព្រឹត្តទៅយ៉ាងរលូន គ្មានអំពើហឹង្សាកើតឡើង និងមិនបណ្តាលឲ្យមានមនុស្សស្លាប់រឺរបួស។

ទី២-កម្ពុជាទទួលបានជោគជ័យ ខណៈធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលក្នុងនោះនគរបាលជាតិកម្ពុជាបានបំពេញភារកិច្ចក្នុងការការពារគណៈប្រតិភូ និងថ្នាក់ដឹកនាំមកចូលរួមប្រជុំប្រកបដោយសុខសុវត្ថិភាពមិនមានបញ្ហាអ្វីកើតឡើងគូរឲ្យកត់សម្គាល់។

ទី៣-ការពារបានព្រឹត្តិការណ៍ និងកិច្ចប្រជុំធំៗជាងមួយម៉ឺនលើកទទួលបានជោគជ័យទាំងសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពថ្នាក់ដឹកនាំ ធ្វើឲ្យកិច្ចប្រជុំដំណើរការយ៉ាងរលូន។

ទី៤-កសិផលរួមមាន ស្រូវ ពោត សណ្តែកការនាំចេញមានការកើនឡើងប្រមាណជិត១១ភាគរយ ដែលនេះជាជោគជ័យមួយខាងផ្នែកសេដ្ឋកិច្ច។
ទី៥-ជោគជ័យក្នុងការប្រយុទ្ធប្រឆាំងបទល្មើសផ្សេងៗទូទាំងប្រទេស ដែលធ្វើឲ្យបទល្មើសមានការថយចុះ៧ភាគរយ និងបង្ក្រាបបទល្មើសបានជាង៩០ភាគរយ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ស្នើឲ្យគណៈបញ្ជាការឯកភាពខេត្តរតនគិរី ត្រូវត្រៀម និងព្យាករណ៍ចំពោះស្ថានការដែលកើតឡើងនៅពេលខាងមុខ៖

ទី១-កម្ពុជាកំពុងត្រៀមខ្លួនសម្រាប់ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ានកំពូលក្នុងខែវិច្ឆិកាខាងមុខនេះដែលថ្នាក់ដឹកនាំកំពូលនៃប្រទេសមហាអំណាចនិងបណ្តាប្រទេសសមាជិកអាស៊ាននឹងចូលរួមប្រជុំនៅកម្ពុជា ដូច្នេះក្នុងនាមគណៈបញ្ជាការឯកភាពដែលមានសមត្ថកិច្ចពាក់ព័ន្ធត្រូវចាប់ផ្តើមធ្វើផែនការការពារសន្តិសុខ និងសុវត្ថិភាពថ្នាក់ដឹកនាំកំពូលឲ្យបានដាច់ខាត។

ទី២-ត្រៀមខ្លួនទប់ទល់បញ្ហាបទឧក្រិដ្ឋ ការឆបោលតាមប្រព័ន្ធទូរគមនាគមន៍ ដែលឃើញថា៨ខែ ដើមឆ្នាំ២០២២នេះ ចំនួនបទល្មើសមានការថយចុះ ទោះបីជាសមត្ថកិច្ចធ្វើការបង្ក្រាបមុខសញ្ញាបានជាង៩២ភាគរយ ប៉ុន្តែត្រូវតែប្រឹងប្រែងបន្តទៀតឲ្យបាន១០០ភាគរយ។

ទី៣-ចំពោះក្រុមជ្រុលនិយមដែលប៉ុនប៉ងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ត្រូវតែការពារឲ្យបានដាច់ខាត ដើម្បីសន្តិភាព និងស្ថិរភាពជា ពិសេសសេចក្តីសុខរបស់ប្រជាជនកម្ពុជា។

ទី៤-ក្នុងនាមជាសក្នងការនគរបាលខេត្ត ទើបតែងតាំងថ្មី ត្រូវដោះស្រាយនូវអ្វីៗដែលជាទុក្ខកង្វល់របស់ប្រជាពលរដ្ឋ កង្វល់និងក្តីបារម្មណ៍របស់ប្រជាពលរដ្ឋមានបទល្មើសឆក់ ប្លន់ ហឹង្សា គ្រោះថ្នាក់ចរាចរណ៍ គ្រឿងញៀនសំយោគដែលមិនមានថ្នាំអាចព្យាបាលជាសះស្បើយបាន ប៉ុន្តែមានវិធីបន្សាប។ អ្វីដែលជាក្តីបារម្មណ៍របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់ត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋខ្លួនឯងផង ពីអាជ្ញាធរមានសមត្ថកិច្ចផង ព្រមទាំងការគោរពច្បាប់និងការយោគយល់គ្នាទៅវិញទៅមកផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ថា ដើម្បីអនុវត្តឲ្យបានជោគជ័យនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល យើងត្រូវមានរបបប្រជុំទៀងទាត់ និងលើកយកបញ្ហាដែលត្រូវដោះស្រាយមកដាក់ជារបៀបវារៈប្រជុំ។ រួមគ្នា និងចលនាបំផុសឲ្យប្រជាពលរដ្ឋចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឲ្យកាន់តែមានប្រសិទ្ធភាព។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានផ្តល់អនុសាសន៍ដឹកនាំដល់លោកឧត្តមសេនីយ៍ត្រី អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី ចំនួន៦ចំណុចរួមមាន៖

ទី១-ត្រូវពង្រឹងតួនាទីក្នុងការដឹកនាំ ដោយចាត់ទុកកូនចៅជាបងជាប្អូន មានមនោសញ្ចេតនាក្នុងការជួយគ្នាទៅវិញទៅមក ជាពិសេសត្រូវទទួលខុសត្រូវមុនគេ និងទទួលយកទាំងគុណសម្បត្តិ និងគុណវិបត្តិ ដើម្បីភាពជោគជ័យនៅក្នុងអង្គភាពទាំងមូល។

ទី២-ត្រូវធ្វើជាសេនាធិការគ្រប់ជ្រុងជ្រោយដល់គណៈបញ្ជាការឯកភាពខេត្ត ការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋដោយសហការជាមួយអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។

ទី៣-ពង្រឹងរបៀបរបបធ្វើការដល់អធិការដ្ឋាននគរបាលក្រុង ស្រុក ដើម្បីជួយដល់នគរបាលប៉ុស្តិ៍រដ្ឋបាល និងជំរុញឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាលខិតខំបម្រើសេវាសាធារណ:ជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ និងមានទំនាក់ទំនងល្អជាមួយព្រជាពលរដ្ឋ ជាពិសេសកែរសម្រួលឥរិយាបថ អាកប្បកិរិយា និងពាក្យសំដី ធ្វើយ៉ាងណាឲ្យប្រជាលរដ្ឋទុកចិត្ត និងជឿជាក់មកលើនគរបាលប៉ុស្តិ៍។ ក្នុងនោះ ក្នុងនាមមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល ត្រូវពិនិត្យរបៀបរបបអនាម័យបរិស្ថានស្អាតនៅក្នុងទីតាំងកន្លែងធ្វើការផងដែរ។

ទី៤-ត្រូវពង្រឹងគុណភាពមន្ត្រីនគរបាលទាំងសមត្ថភាព ដោយធ្វើការបើកវគ្គបណ្តុះបណ្តាលនៅក្នុងអង្គភាពដោយផ្ទាល់។ គ្រប់គ្រងវត្តមានកម្លាំង និងអារម្មណ៍ ពិសេសពង្រឹងវិនយ័ សេចក្តីថ្លៃថ្នូរ និងសីលធម៌ក្នុងជួរកងកម្លាំង។ ត្រូវបង្កលក្ខណ:ងាយស្រួលដល់ប្រជាពលរដ្ឋ ចំពោះកម្លាំងនគរបាលចរាចរណ៍លើដងផ្លូវត្រូវជួយសម្រួល ក៏ដូចជាជូនក្មេង និងចាស់ជរាឆ្លងផ្លូវជាដើម ដែលនេះជាកាយវិការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ។

ទី៥-លើកកម្ពស់សាមគ្គីភាពផ្ទៃក្នុងទាំងក្នុងអង្គភាព និងជាមួយអាជ្ញាធរពាក់ព័ន្ធរហូតដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពិសេសត្រូវលុបចោលនូវជំងឺតួឯក។

ទី៦-ស្នើឲ្យឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណ:បញ្ជាការឯកភាពខេត្តរតនគិរី ធ្វើជាអាណាព្យាបាលក្នុងការដឹកនាំ គាំទ្រ ដើម្បីសម្រេចបាននូវបេសកកម្មរបស់លោកស្នងការថ្មី។ ការិយាល័យបុគ្គលិក និងការិយាល័យផ្សព្វផ្សាយអប់រំ ត្រូវបង្កើតក្រុមថ្មីមួយដែលមានសមាសភាពពាក់ព័ន្ធដើម្បីតាមដាន និងពិនិត្យមើលតាមបណ្តាញសង្គម ដើម្បីទទួលយកភាពអសកម្មផ្សេងៗព្រមទាំងការរិះគន់ដែលកេីតមាននៅក្នុងមូលដ្ឋានខេត្តរតនគិរី ដើម្បីធ្វើការស្រាវជ្រាវ ដោះស្រាយ និងបំភ្លឺឆ្លេីយតប។

សូមជម្រាបថា លោកឧត្តមសេនីយ៍ត្រី អ៊ុង សុភាព ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ត្រូវបានតែងតាំងជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ជំនួសលោកឧត្តមសេនីយ៍ទោ យិន ចំណាន ដែលត្រូវបានដាក់ឲ្យចូលនិវត្តន៍៕

អត្ថបទដែលជាប់ទាក់ទង