ឯកឧត្តម អ៊ុំ រាត្រី ដឹកនាំប្រជុំត្រៀមរៀបចំ ពិធីសំណេះសំណាល ចែកពូជស្រូវ និងពិធីសំណេះសំណាល ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំ និងបែងចែកភារកិច្ចទទួលខុសត្រូវក្នុងពិធីសំណេះសំណាល និងផ្តល់ពូជស្រូវជូនប្រជាកសិករ ក្នុងខេត្តបន្ទាយមានជ័យដែល ទទួលរងគ្រោះដោយទឹកជំនន់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២-២៣ តុលា ឆ្នាំ២០២២ ខាងមុខនេះ។

