លោកជំទាវឧត្តមសេនីយ៍ទោ មាស រាជ្ជនី ដឹកនាំកិច្ចប្រជុំពិភាក្សារៀបចំផែនការការងារ របស់ក្រុមការងារយេនឌ័រ អគ្គនាយកដ្ឋានយោធសេវា

ភ្នំពេញ៖ លោកជំទាវ ឧត្តមសេនីយ៍ទោ មាស រាជ្ជនី អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា និងជាប្រធាន ក្រុមការងារយេនឌ័រ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារៀបចំផែនការការងារ របស់ក្រុមការងារយេនឌ័រ អគ្គនាយកដ្ឋានយោធសេវា។

កិច្ចប្រជុំផ្តោតទៅលើរបៀបវារៈ ចំនួន៣ រួមមាន:
១.ប្រកាសអំពីសមាសភាព តួនាទីនិងភារកិច្ចរបស់ក្រុមការងារយេនឌ័រ អគ្គនាយកដ្ឋានយោធសេវា
២.បែងចែកតួនាទី និងការទទួលខុសត្រូវ ដល់ក្រុមការងារ
៣. រៀបចំទិសដៅ និងផែនការការងារត្រូវអនុវត្ត គូរបញ្ជាក់ផងដែរថា ក្រុមការងារយេនឌ័រ អគ្គនាយកដ្ឋានយោធសេវា ត្រូវបានបង្កើតឡើង យោងតាមសេចក្តីសម្រេចលេខ០២/សសរ ២០២២ ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ មានសមាសភាពចំនួន ២១រូប មកពីបណ្តាអង្គភាពចំណុះអគ្គនាយកដ្ឋានយោធសេវា។

ក្រុមការងារយេនឌ័រអគ្គនាយកដ្ឋានយោធសេវា បង្កើតឡើងស្របតាមយុទ្ធសាស្រ្ត ដែលបានកំណត់ផែនការយុទ្ធសាស្ត្រ បញ្រ្ជាបយេនឌ័រក្រសួងការពារជាតិ ក្នុងការបង្កើតបណ្តាញក្រុមការងារយេនឌ័រ តាមអង្គភាពចំណុះក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន។ ក្រុមការងារយេនឌ័រអគ្គនាយកដ្ឋានយោធសេវា បង្កើតឡើងក្នុងគោលបំណងដើម្បី ពិនិត្យស្ថានភាពយោធិននារី លើកកម្ពស់សមភាពយេនឌ័រ ពង្រឹងសមត្ថភាព និងគាំទ្រដល់ការចូលរួមយោធិននារី ក្នុងការអនុវត្តការងារក្នុងអង្គភាព ក៏ដូចជាចូលរួមអនុវត្តផែនការការងារ ដែលបានក្រុមការងារយេនឌ័រ ក្រសួងការពារជាតិបានកំណត់ ៕

