**លោក Netanyahu៖ ប្រតិបត្តិការយោធារួមគ្នារវាងអាមេរិក និងអ៉ីស្រាអែល បានសង្រ្គោះប្រទេសរបស់លោកពីការគំរាមកំហែងដោយនុយក្លេអ៊ែរពីសំណាក់អ៉ីរ៉ង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យព្រៃឈើ និងការប្រើប្រាស់ដីធ្លី៖ ដៃគូដ៏ល្អបំផុតរបស់ធម្មជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ**អ្នកសង្កេតការណ៍អាស៊ាន ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខជនភៀសសឹក នៅខេត្តបន្ទាយមានជ័យ**បារាំង និងអង់គ្លេស កំពុងជំរុញផែនការបញ្ជូនកងទ័ពជើងទឹកពហុជាតិសាសន៍ទៅកាន់ច្រកសមុទ្រហ័រមូស ដើម្បីការពារនាវាចរណ៍ ប្រសិនបើបទឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់លេចចេញជារូបរាង**អុីរ៉ង់ប្រកាសថា ខ្លួននៅតែបន្តមាន «ការមិនទុកចិត្តយ៉ាងជ្រាលជ្រៅ» ចំពោះអាមេរិក ទោះបីជាភាគីទាំងពីរទើបតែបានឯកភាពគ្នាលើក្របខណ្ឌបញ្ចប់សង្គ្រាមក៏ដោយ**លោក ត្រាំ ប្រកាសថា នាវាដឹកប្រេងជាច្រើនគ្រឿងកំពុងចាប់ផ្តើមធ្វើដំណើរចាកចេញពីច្រកសមុទ្រហ័រមូសហើយ**លោក ហ្សេលេនស្គី ស្នើជួបលោក ពូទីន នៅឯកិច្ចប្រជុំកំពូល G7 ដើម្បីចរចាបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំមកនេះ**មនុស្ស ៨នាក់បានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្ដហោះទម្លាក់គ្រាប់បែក B-52 មួយគ្រឿងរបស់អាមេរិកដែលបណ្ដាលឱ្យផ្ទុះឆេះក្រោយហោះឡើងបានបន្តិច**សម្តេចធិបតី គាំទ្រចំពោះសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានខិតខំជំរុញឱ្យក្មេងស្រី និងយុវនារីកម្ពុជា មានឱកាសកាន់តែច្រើនក្នុងការបម្រើសង្គម**សម្តេចធិបតី៖ រាជរដ្ឋាភិបាលកម្ពុជា បានបន្តកំណត់ការលើកកម្ពស់សមត្ថភាពយែនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី នៅគ្រប់វិស័យអទិភាព**សម្តេចធិបតី៖ សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ**សម្តេចធិបតី៖ សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ**សម្តេចធិបតី៖ ស្ត្រីមិនត្រឹមជាអ្នកទទួលផលពីសុខសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែជាភ្នាក់ងារដ៏ចាំបាច់ ក្នុងការរួមចំណែកកសាងសុខសន្តិភាព**សម្តេចធិបតី អញ្ជើញជាអធិបតី “បើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និង កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society (OB-PS) ឆ្នាំ២០២៦”**ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា គាំទ្រជីវភាពរបស់ជនភៀសសឹក**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តត្បូងឃ្មុំ**អភិបាលខេត្តកណ្តាល ដឹកនាំក្រុមការងារចម្រុះ ចុះបង្ក្រាបឃ្លាំងស្តុកចែកចាយសាច់ប្រហិតចម្រុះខូចគុណភាព និងគ្មានប្រភពច្បាស់លាស់ នៅស្រុកអង្គស្នួល**កម្ពុជា និង LMLECC ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យដល់ឫសគល់**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​

ស្អែកនេះ! សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២»

ភ្នំពេញ៖ នៅព្រឹកទី៦ ខែតុលា ឆ្នាំ២០២២ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២» ។

សន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជា» គឺជាវេទិកាដ៏មានសារៈសំខាន់ប្រមូលផ្តុំអ្នកជំនាញ បើកកិច្ចពិភាក្សាលើប្រធានបទនានា ពាក់ព័ន្ធបញ្ហាសេដ្ឋកិច្ច និងសង្គម ដើម្បីជាធាតុចូលសម្រាប់ដោះស្រាយបញ្ហាប្រឈម និងស្វែងរកកាលានុវត្តភាពសម្រាប់ជំរុញដល់ការអភិវឌ្ឍនៅកម្ពុជា។

សន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជា» បានធ្វើចំនួនឡើងជារៀងរាល់ឆ្នាំ រយៈពេល១៣ឆ្នាំមកហើយ។ នៅឆ្នាំ២០២០ និង២០២១ ការរាតត្បាតជំងឺកូវីដ១៩ បានធ្វើឱ្យខកខានការរៀបចំនូវវេទិកាដ៏មានសារៈសំខាន់មួយនេះ។

បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានទប់ស្កាត់ដោយជោគជ័យលើការរាតត្បាតជំងឺកូវីដ១៩នោះ នៅឆ្នាំ២០២២នេះ វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDRI សហការជាមួយក្រុមហ៊ុនជីពម៉ុង ក្រុមហ៊ុនជី ហ្គៀ គ្រុប ដោយមានការគាំទ្រពីកម្មវិធីជំនួយរបស់អូស្ត្រាលីផងនោះ សន្និសីទ «ចក្ខុវិស័យកម្ពុជា» ត្រូវបានរៀបចំឡើងវិញ។

សន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២» រៀបចំធ្វើឡើងក្រោមមូលបទ «ការស្តារកម្ពុជាឡើងវិញ៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩»។ សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២នេះ មានការចូលរួមពីថ្នាក់ដឹកនាំប្រហែល ៤០០នាក់ មកពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃរាជរដ្ឋាភិបាលកម្ពុជា ស្ថានទូតបរទេស តំណាងបេសកកម្មការទូតបរទេសនានា ប្រចាំកម្ពុជា ទីភ្នាក់ងារអង្គការសហប្រជាជាតិ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ ស្ថាប័នអប់រំ វិទ្យាស្ថានសិក្សាស្រាវជ្រាវ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិនៅប្រទេសកម្ពុជាផងដែរ។

ក្នុងពិធីបើកសន្និសីទនៅថ្ងៃស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថាគន្លឹះពាក់ព័ន្ធនឹងវិបត្តិជំងឺកូវីដ១៩ ក៏ដូចជាយុទ្ធសាស្ត្រមួយចំនួនរបស់រាជរដ្ឋាភិបាល ក្នុងការស្តារប្រទេសក្រោយវិបត្តិនៃជំងឺឆ្លងសាកលមួយនេះ។

ក្នុងសន្និសីទនេះ នឹងមានការជជែកពិភាក្សាទៅលើប្រធានបទសំខាន់ៗចំនួន៣ រួមមាន៖

ប្រធានបទទី១៖ «ការអភិវឌ្ឍដោយចរីភាពនៅក្នុងពិភពលោកដែលប្រេះស្រាំក្រោយវិបត្តិជំងឺកូវីដ១៩»។ ប្រធានបទនេះ ជាការពិនិត្យនូវការផ្លាស់ប្តូរសេដ្ឋកិច្ចតាមតំបន់ និងទូទាំងពិភពលោកក្រោយជម្ងឺរាតត្បាត និងសារៈសំខាន់នៃការផ្លាស់ប្ដូរនេះ ចំពោះប្រទេសកម្ពុជា។ ការសម្លឹងមើលបរិវត្តឌីជីថល សាកលភាវូបនីយកម្ម និងផលប៉ៈពាល់បរិស្ថាន ភូមិសាស្ត្រនយោបាយ រួមទាំង «ការរស់នៅតាមរបៀបធម្មតា ឬគន្លងថ្មី» ឬ «new normal» ក្រោយជំងឺរាតត្បាតសាកល នឹងក្លាយជាប្រធានបទចម្បងសម្រាប់ការពិភាក្សានេះ។

កិច្ចពិភាក្សាលើប្រធានបទនេះ នឹងដឹកនាំសម្របសម្រួល ដោយលោកបណ្ឌិត កៅ គឹមហ៊ួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកផ្នែកកិច្ចការបរទេស និងអាស៊ាន និងមានវត្តមានចូលរួមពីគណៈវាគ្មិន លោកស្រីបណ្ឌិត ខារ៉ូលីន យូស្ស នៃសាកលវិទ្យាល័យណូត្រេដាម លោកសាស្ត្រាចារ្យ ប៊ឺត ហូហ្វមេន នៃសាកលវិទ្យាល័យជាតិសឹង្ហបុរី និងបណ្ឌិត វីង ធ្យេ វូ មកពីសាកលវិទ្យាល័យនៃរដ្ឋកាលីហ្វ័រញ៉ា និងវាគ្មិនដទៃទៀត។

ប្រធានបទទី២៖ «តើកម្ពុជាអាចបន្តជោគជ័យយ៉ាងណាបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩?»។ ប្រធានបទនេះ ជាកិច្ចពិភាក្សាដ៏លម្អិត លើភាពជោគជ័យសេដ្ឋកិច្ចរបស់កម្ពុជាមុន និងក្រោយកូវីដ១៩។ ការពិនិត្យទៅលើគុណវិបត្តិ និងគុណសម្បត្តិនៃការអភិវឌ្ឍ នឹងនាំការពិភាក្សានេះទៅផ្ដោតសំខាន់លើ ការកំណត់យុទ្ធសាស្ត្រ ដែលធានាឲ្យមានកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល ក្រុមហ៊ុនពាណិជ្ជកម្ម និងសង្គមស៊ីវិល ដើម្បីដោះស្រាយនូវភាពមិនប្រាកដប្រជាដែលកំពុងបន្តកើតមានឡើង។

កិច្ចពិភាក្សាប្រធានបទនេះ មានវត្តមានចូលរួមពីលោកស្រីបណ្ឌិត អេង នេត្រា នាយិកាប្រតិបត្តិនៃវិទ្យស្ថាន CDRI រួមទាំងវត្តមានអ្នកជំនាញមកពី វិទ្យាស្ថានអប់រំឈានមុខជាច្រើនទៀត ដែលនឹងចែករំលែកគំនិតសំខាន់ៗ និងពិភាក្សាលើយុទ្ធសាស្ត្រនានា។

ប្រធានបទទី៣៖ «អាទិភាពសម្រាប់ការស្តារឡើងវិញនូវគំរូអភិវឌ្ឍន៍របស់កម្ពុជា»។ ប្រធាននេះ នឹងពិភាក្សាទៅលើអនាគតរបស់ប្រទេស ព្រមទាំងការផ្តោតសំខាន់ លើការងាកទៅរកការអភិវឌ្ឍប្រសើរជាងមុន។ ដោយធ្វើការកំណត់នូវសកម្មភាពបន្ទាន់នានា ព្រមទាំងយុទ្ធសាស្ត្រដ៏វែងឆ្ងាយ លើកិច្ចពិភាក្សាស្តីពីវិស័យសុខភាពសាធារណៈ ធនធានមនុស្ស កសិកម្មប្រកបដោយចីរភាព នវានុវត្តន៍ផ្នែកឌីជីថល និងបច្ចេកវិទ្យា ការពិភាក្សានេះផ្តោតលើការធ្វើបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា។

កិច្ចពិភាក្សានេះនឹងបំភ្លឺមាគ៌ារបស់កម្ពុជា ដោយមានការសម្របសម្រួលពីឧកញ៉ា សុខ ពិសិដ្ឋ ប្រធានអគ្គនាយក និងសហស្ថាបនិក ជី ហ្គៀ គ្រុប (G Gear co. Ltd.) និងវត្តមានលោកបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)៕

 

អត្ថបទដែលជាប់ទាក់ទង