កូរ៉េខាងជើងឆ្លើយតបនឹងសមយុទ្ធដឹកនាំដោយអាមេរិក

ព្យុងយ៉ាង៖កូរ៉េខាងជើងបានបាញ់មីស៊ីលរយៈចម្ងាយខ្លីចំនួនពីរគ្រាប់កាលពីថ្ងៃសៅរ៍ បន្ទាប់ពីសមយុទ្ធប្រឆាំងនាវាមុជទឹករួមដែលដឹកនាំដោយអាមេរិកបានកើតឡើង ដែលធ្វើឱ្យវាជាការបាញ់បង្ហោះលើកទីបួនក្នុងរយៈពេលមួយសប្តាហ៍នេះ។
យោងតាមអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) គ្រាប់មីស៊ីលត្រូវបានបាញ់ចេញពីក្បែរទីក្រុងព្យុងយ៉ាង ដោយធ្វើដំណើរក្នុងចម្ងាយប្រហែល ៣៥០ គីឡូម៉ែត្រ (២១៧.៥ ម៉ាយ) ឆ្ពោះទៅសមុទ្រជប៉ុន ដែលប្រជាជនកូរ៉េហៅថាសមុទ្រខាងកើត។
អនុរដ្ឋមន្ត្រីការពារជាតិជប៉ុន Toshiro Ino បានអោយដឹងថា កាំជ្រួចប្រហែលជាបានហោះលើគន្លង “មិនទៀងទាត់” ដូចដែលបានដកស្រង់ដោយ Kyodo News ។
