អភិបាលរងខេត្តកំពង់ឆ្នាំង បើកសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល នៅស្រុករលាប្អៀរ

ភ្នំពេញ៖ លោក យិន សាវ៉េន អភិបាលរង តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញបើក សិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥)នៅ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២២។
សិក្ខាសាលាខាងលើមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលនៃគណៈអភិបាលស្រុក មេឃុំក្នុងស្រុករលាប្អៀរនិង តំណាងអង្គការសង្គមស៊ីវិលនិងភាគីពាក់ព័ន្ធចូលរួមផងដែរ។
លោក យិន សាវ៉េន អភិបាលរងខេត្តបានមានប្រសាសន៍ថា គោលបំណង បង្កឱកាសគាំទ្រគម្រោងសកម្មភាពវិនិយោគនានារបហស់ស្រុក ឃុំ ដែលពុំមានមូលនិធិអនុវត្ត .សម្របសម្រួលបន្ស៊ីគ្នារវាង គម្រោងសកម្មភាពវិនិយោគស្រុកនិងឃុំ គម្រោងសកម្មភាពវិនិយោគឃុំនិងឃុំ គម្រោងសកម្មភាពវិនិយោគស្រុក និង មន្ទីរវិស័យនិងបណ្តាដៃគូរអភិវឌ្ឍន៍ គម្រោងសកម្មភាពវិនិយោគឃុំ និងមន្ទីរវិស័យនិងបណ្តាដៃគូអភិវឌ្ឍន៍ . ពង្រឹងកិច្ចសហការរវាងរដ្ឋបាលស្រុក ជាមួយរដ្ឋបាលឃុំ និងភាគីពាក់ព័ន្ធនានា៕

