ឯកឧត្តម ស្រ៊ន សំឫទ្ធី ចូលរួមសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ស្រុកសាមគ្គីមានជ័យ

ភ្នំពេញ៖ ឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីចូលរួមសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) ស្រុកសាមគ្គីមានជ័យ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីតំណាងមន្ទីរជំនាញជុំវិញខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុកស្តីទី ការិយាល័យ/អងគភាពចំណុះរដ្ឋបាលស្រុក មេឃុំ ក្រុមប្រឹក្សាឃុំទាំង៩ របស់ស្រុកសាមគ្គីមានជ័យ និងអង្កការសង្គមសុីវីលដៃគូ។

