ជំងឺកាមរោគ ‘មិនអាចគ្រប់គ្រងបាន’

សហរដ្ឋអាមេរិច៖មន្ត្រីសុខាភិបាលសហរដ្ឋអាមេរិកបានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងការពារ និងព្យាបាលថ្មី ខណៈដែលចំនួនករណីនៃជំងឺកាមរោគ ដែលរួមមានជំងឺប្រមេះទឹកបាយ និងរោគស្វាយ បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ថ្លែងនៅក្នុងសន្និសិទវេជ្ជសាស្រ្តនៅដើមសប្តាហ៍នេះ លោកវេជ្ជបណ្ឌិត Leandro Mena នៃមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក (CDC) បានមានប្រសាសន៍ថា វាជា “ការចាំបាច់” ដែលសហរដ្ឋអាមេរិកធ្វើការដើម្បី “កសាង បង្កើតថ្មី និងពង្រីក” ការការពារជំងឺកាមរោគ។ នេះកើតឡើងនៅពេលដែលអត្រានៃការឆ្លងរោគស្វាយកាលពីឆ្នាំមុនបានឈានដល់កម្រិតខ្ពស់ក្នុងរយៈពេល ២០ ឆ្នាំ ហើយចំនួននៃការឆ្លងថ្មីបានកើនឡើង ២៦% លើសពីកំណត់ត្រាដែលបានកំណត់ក្នុងឆ្នាំ ១៩៤៨ ។
ប្រធានសម្ព័ន្ធជាតិនៃនាយកជំងឺកាមរោគ លោក David Harvey ដែលក្រុមរបស់ពួកគេកំពុងជំរុញសំណើយ៉ាងហោចណាស់ ៥០០ លានដុល្លារក្នុងការផ្តល់មូលនិធិសហព័ន្ធដើម្បីផ្តល់ជូនសម្រាប់គ្លីនិកជំងឺកាមរោគ បានពិពណ៌នាស្ថានភាពនេះថា “មិនអាចគ្រប់គ្រងបាន” ។
