លោកអភិបាលខេត្តស្តីទី ស៊ន សារុន បើកកិច្ចប្រជុំត្រួតពិនិត្យ ការងារបើកច្រកទ្វារព្រំដែនឡើងវិញ និងពង្រឹងការអនុវត្តការងារ របស់ច្រកទ្វារព្រំដែនទ្វេភាគីទាំង៣

ភ្នំពេញ៖ នៅសាលប្រជុំរដ្ឋបាលខេត្តមណ្ឌលគិរី នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំ ត្រួតពិនិត្យលើការងារបើកច្រកទ្វារព្រំដែនឡើងវិញ និងពង្រឹងការអនុវត្តការងាររបស់ច្រកទ្វារព្រំដែនទ្វេភាគីទាំង៣ ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ស៊ន សារុន អភិបាលខេត្តស្តីទី ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកនាយករដ្ឋបាលសាលាខេត្តស្តីទី លោកនាយកទីចាត់ការរដ្ឋបាលសាលាខេត្ត លោកប្រធាន អនុប្រធាន និងជំនួយការព្រំដែនទ្វេភាគីទាំង៣ ៕

