**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១

បទវិភាគ៖អឺរ៉ុបគួរតែពិចារណាពីកំហុសរបស់ខ្លួនថា តើត្រូវដើរតាមតែអាមេរិកនិងចាញ់បោកម្តងហើយម្តងទៀតទេឬ ?

នាពេលថ្មីៗកន្លងទៅនេះ ភាគីរុស្ស៊ីបានអះអាងថា ដោយមកពីបរិក្ខារជាច្រើនកន្លែងកើតមានបញ្ហា ដូច្នេះ បំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream ១ នឹងបញ្ឈប់ការបង្ហូរឧស្ម័នទាំងស្រុង រហូតដល់បញ្ហាត្រូវបានដោះស្រាយ។ ដោយមកពីបរិមាណឧស្ម័នធម្មជាតិរបស់រុស្ស៊ីដែលបង្ហូរទៅកាន់អឺរ៉ុបតាមរយៈបំពង់បង្ហូរខ្សែនេះ ត្រូវជា៤០ភាគរយនៃបរិមាណនាំចេញឧស្ម័នធម្មជាតិទៅអឺរ៉ុបរបស់រុស្ស៊ីនៅឆ្នាំមុន បានជាអ្នកផងទាំងពួងសុទ្ធតែដឹងច្បាស់ថា និយាយចំពោះអឺរ៉ុប ការបញ្ឈប់ដំណើរការរបស់បំពង់បង្ហូរនេះទាំងស្រុងនឹងមានអត្ថន័យយ៉ាងម៉េច ។
ដើម្បីធានាដល់សន្តិសុខថាមពល ប្រទេសអឺរ៉ុបបាននិងកំពុងរិះរកគ្រប់មធ្យោបាយ ។ បារាំងគិតថា នឹងរៀបចំឡើងវិញនូវការផលិតថាមពលនុយគ្លេអ៊ែរក្នុងពេលឆាប់ៗ។ រីឯអាល្លឺម៉ង់វិញបានប្រកាសពីគម្រោងជួយឧបត្ថម្ភខាងថាមពលដែលមានទឹកប្រាក់ចំនួន៦ម៉ឺន៥ពាន់លានប្រាក់អឺរ៉ូ ដែលនឹងបន្ថែមពន្ធចំពោះសហគ្រាសដែលមិនពឹងផ្អែកលើឧស្ម័នធម្មជាតិក្នុងការផ្សាយកម្លាំងអគ្គិសនី ដើម្បីយកលុយប៉ះប៉ូវសហគ្រាសប្រើប្រាស់ថាមពលច្រើននិងជនស៊ីវិល ។ ហើយរដ្ឋាភិបាលប្រទេសក្រិកបានអះអាងថា នឹងដាក់ទណ្ឌកម្មទៅលើស្ថាប័នសាធារណៈដែលមិនសម្របសម្រួលម៉ាស៊ីនThermostat និងមិនបិទភ្លើង ថែមទាំងមិនអនុញ្ញាតឱ្យពួកគេជួលបុគ្គលិកទៀតផង ។
នាពេលថ្មីៗកន្លងទៅនេះ ទស្សនាវដ្តី« The Economist » បានចេញផ្សាយអត្ថបទថា តម្លៃថាមពលនិងអគ្គិសនីឡើងថ្លៃខ្លាំង នឹងពន្លឿនដំណើរថយថមចុះរបស់សេដ្ឋកិច្ចអឺរ៉ុប ។ អ្នកវិភាគមិនតិចទេបានសម្គាល់ឃើញថា អឺរ៉ុបមិនគ្រាន់តែត្រូវការពេលវេលានិងដើមទុនដ៏ច្រើនសម្បើមសម្រាប់បង្វែររចនាសម័្ពន្ធថាមពលនាពេលបច្ចុប្បន្ននេះប៉ុណ្ណោះទេ ថែមទាំងក៏ប្រហែលនឹងកើតមានភាពច្របូកច្របល់ក្នុងសង្គមទៀតផង ។
យ៉ាងណាមិញ ប្រជាជនអឺរ៉ុបដែលធ្លាក់ខ្លួនក្នុងភាពលំបាកបានរកឃើញថា សម័្ពន្ធមិត្តរបស់ខ្លួនដែលស្ថិតនៅត្រើយម្ខាងនៃមហាសមុទ្រអាត្លង់ទិកបែរជាឱបដៃឈរមើលមិនមានសកម្មភាពអ្វីសោះ ។
អ្នកផងសុទ្ធតែដឹងហើយថា វិបត្តិថាមពលដែលបានរីករាលដាលនៅទូទាំងអឺរ៉ុប ជាផលវិបាកដែលបណ្តាលមកពីអឺរ៉ុបដើរតាមអាមេរិក និងបានដាក់ទណ្ឌកម្មជាច្រើនជុំទៅលើរុស្ស៊ី ។ អាមេរិកបានចាត់ទុកការវាយប្រហារការនាំចេញថាមពលរបស់រុស្ស៊ី ជាទង្វើយកជ័យជំនះចុងក្រោយ ព្រមទាំងបានប្រមូលគ្នីគ្នាសម័្ពន្ធមិត្តរបស់ខ្លួននៅអឺរ៉ុបផងដែរ ។ ប៉ុន្តែទីបំផុត ប្រទេសអឺរ៉ុបបានរកឃើញថា ខ្លួនជា “អ្នករងការខូចខាត”ជាប់រហូត រីឯអាមេរិកវិញ មិនដែលឈប់លេងកលល្បិចនិយាយផ្សេងធ្វើផ្សឹងនោះទេ ។
បន្ទាប់ពីបានដាក់ចេញបទបញ្ជាហាមឃាត់ការនាំចូលថាមពលរបស់រុស្ស៊ីកាលពីខែមីនាឆ្នាំនេះ អាមេរិកបែរជាកំណត់ “អន្តរកាល”សម្រាប់សហគ្រាសរបស់ប្រទេសខ្លួន ក្នុងន័យធ្វើឱ្យសហគ្រាសទាំងនេះទិញដូរប្រេងកាតរបស់រុស្ស៊ីយ៉ាងច្រើនសម្បើម ។ តាមការទម្លាយរបស់វេបសាយព័ត៌មានសម្ងាត់ពាណិជ្ជកម្មរបស់អាមេរិកបានឱ្យដឹងថា គិតជាមធ្យម ក្រុមហ៊ុនអាមេរិកអាចរកបានចំណេញលើសពី១រយលានដុល្លារអាមេរិក ពីរាល់នាវាដែលដឹកជញ្ជូនឧស្ម័នធម្មជាតិធាតុរាវទៅកាន់អឺរ៉ុប ។ ប្រព័ន្ធសារព័ត៌មានអឺរ៉ុបបានធ្វើការអត្ថាធិប្បាយថា អាមេរិកបាននិងកំពុងធ្វើពុតជា “ព្រះអង្គសង្គ្រោះនៃពិភពលោក” ហើយរកបានផលចំណេញយ៉ាងច្រើនសម្បើមក្នុងការលក់ដូរឧស្ម័នធម្មជាតិទៅកាន់ប្រទេសអឺរ៉ុប ។
វិបតិ្តថាមពលលើកនេះ គួរឱ្យអឺរ៉ុបពិចារណាពីកំហុសជាច្រើនរបស់ខ្លួន កំហុសមួយគឺមិនត្រូវដើរតាមតែអាមេរិក ហើយនិងចាញ់បោកម្តងហើយម្តងទៀត ។ នៅពេលអនាគត អឺរ៉ុបគួរតែគិតពិចារណាឱ្យបានល្អថា តើត្រូវដើរតាមផ្លូវណា ទើបជាផ្លូវត្រឹមត្រូវបំផុតដែលសមស្របនឹងផលប្រយោជន៍របស់ខ្លួន ៕
វិទ្យុមិត្តភាពកម្ពុជាចិន

អត្ថបទដែលជាប់ទាក់ទង