**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត

ការិយាល័យតំណាងសមាគមវិស្វកម្មវារីអគ្គិសនីចិនប្រចាំនៅកម្ពុជា ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ


ភ្នំពេញ៖ នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះ ពិធីសម្ពោធការិយាល័យតំណាងសមាគមវិស្វកម្មវារីអគ្គិសនីចិនប្រចាំនៅកម្ពុជា បានប្រព្រឹត្តិទៅស្របគ្នាក្នុងពេលតែមួយ រវាងរាជធានីភ្នំពេញ និងទីក្រុងប៉េកាំងប្រទេសចិន តាមរយៈតំណភ្ជាប់វីដេអូ។
ការិយាល័យតំណាង ត្រូវបានគាំទ្រដោយក្រុមហ៊ុន Huadian Overseas Investment Co., Ltd. ហើយអ្នកទទួលខុសត្រូវចម្បងរបស់ក្រុមហ៊ុន China Huadian Lower Stung Russei Chrum Hydro-Electric Project (Cambodia) Co., Ltd. គឺជាអ្នកតំណាងទទួលសិទ្ធិ ក្នុងការអនុវត្តប្រតិបត្តិការការងារ។

លោក Wu Guoquan ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំនៅកម្ពុជា លោក Zheng Sheng’an អនុប្រធានប្រតិបត្តិ និងជាអគ្គលេខាធិការ នៃសមាគមវិស្វកម្មវារីអគ្គីសនីចិន ព្រមទាំងអ្នកតំណាង សមាជិកសមាគមសហគ្រាសចិននៅកម្ពុជា ជិត ៤០ រូប ក៏បានចូលរួមក្នុងពិធីសម្ពោធនេះផងដែរ។

លោក Wu Guoquan បានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅ ចំពោះការបង្កើតការិយាល័យតំណាសមាគមវិស្វកម្មវារីអគ្គិសនីចិនប្រចាំនៅកម្ពុជា។ លោកបានមានប្រសាសន៍ថា ប្រទេសចិន និងកម្ពុជាគឺជាអ្នកជិតខាងល្អប្រកបដោយមិត្តភាពជាប្រពៃណី ហើយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងភាគីទាំងពីរទទួលបានលទ្ធផលជាផ្លែផ្កាល្អ។ ក្រុមហ៊ុនHuadian Overseas Investment Co., Ltd. ក៏ដូចជាសហគ្រាសចិនជាច្រើនផងដែរ កំពុងចូលរួមយ៉ាងសកម្មក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់កម្ពុជា។ វារីអគ្គិសនី បានក្លាយជា”នាមបណ្ណ” ដ៏ស្រស់ស្អាតមួយសន្លឹក នៃកិច្ចសហប្រតិបត្តិការថាមពលរវាងប្រទេសកម្ពុជា និងចិន។


លោកសង្ឃឹមថា ការិយាល័យតំណាងនឹងពង្រឹងទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យថាមពល ជាមួយរាជដ្ឋាភិបាលកម្ពុជា បង្កើតវេទិកាសម្រាប់ចែករំលែកព័ត៌មាន និងការអភិវឌ្ឍកសាងគម្រោងថាមពលវារីអគ្គិសនី និងថាមពលកកើតឡើងវិញប្រកបដោយភាពជាគំរូ និងគុណភាពខ្ពស់បន្ថែមទៀត ដើម្បីរួមចំណែកថ្មី និងកាន់តែច្រើន ក្នុងចំណងមិត្តភាពដែកថែបកម្ពុជា-ចិន៕
អត្ថបទដោយ ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង