**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន**ឆមាសទី១ ឆ្នាំ២០២៦ ACU បានទទួលពាក្យប្តឹងចំនួន ២៣៤ ពាក្យប្តឹង**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”

ខឹងសង្សារមានគូដណ្ដឹងឆាតផ្ញើរូបអាសអាភាស ទៅឱ្យគូដណ្ដឹងខាងស្រីមើលទីបំផុត…

ភ្នំពេញ៖ យុវជនម្នាក់ខឹងសង្សាររបស់ខ្លួនមានគេចូលស្ដីដណ្តឹងស្រាប់តែបែកគំនិតឆាតរូប អាសអាភាសសង្សាររបស់ខ្លួនផ្ញើទៅឱ្យបុរសជាគូដណ្ដឹងខាងស្រីមើល ទីបំផុតត្រូវបានឪពុកម្ដាយខាងស្រីប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនយកទៅចាត់ការតាមច្បាប់។

ករណីនេះបានកើតឡើងកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង០៦និង៣០នាទី នៅចំណុចភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាងខេត្តកណ្តាល។

មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា ជនរងគ្រោះមានអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។ ចំណែកជនសង្ស័យឈ្មោះ ហុង ម៉េងហួង ភេទប្រុស អាយុ១៩ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។វត្ថុតាងចាប់យកមានទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាកOPPO ពណ៌ស(របស់ជនសង្ស័យ)។

ប្រភពដដែលបន្តថា កន្លងមកជនរងគ្រោះនិងជនសង្ស័យមានទំនាក់ទំនងស្នេហាគ្នាអស់រយៈពេល ជាង ២ឆ្នាំមកហើយ ដោយបានរួមភេទជាមួយគ្នាជាច្រើនដង ហើយបានថតរូបវីដេអូពេលរួមភេទ ទុកក្នុងទូរស័ព្ទទៀតផង។ លុះមកដល់ថ្ងៃទី២៥ខែសីហាឆ្នាំ២០២២ វេលាម៉ោង០៨ព្រឹកមានយុវជនម្នាក់ បានឱ្យឪពុកម្តាយ និងបងប្អូនមកសួរនាំឪពុកម្តាយខាងស្រីដើម្បីចូលស្តីដណ្តឹង ហើយនៅថ្ងៃខែឆ្នាំ ដដែល វេលាម៉ោង១២ថ្ងៃត្រង់ជនរងគ្រោះបានប្រាប់ជនសង្ស័យថា មានគេមកចូលស្ដីដណ្ដឹងខ្លួន ខណៈនោះជនសង្ស័យបាននិយាយថាបើគេល្អជាងបងអូនយកគេចុះ។

រហូតមកដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២វេលាម៉ោង០៦និង៣០ព្រឹក ជនសង្ស័យក៏បានផ្ញើរូបភាព និងវីដេអូរួមភេទជាមួយជនរងគ្រោះនៅក្នុងផ្ទះសំណាក់ចូលក្នុងឆាតរបស់គូដណ្តឹងជនរងគ្រោះ រួចហើយយុវជនជាគូដណ្តឹងក៏បានផ្ញើរូបភាពនិងវីដេអូរួមភេទ ឱ្យជនរងគ្រោះមើល ខណៈនោះ ជនរងគ្រោះក៏បានប្រាប់ឪពុកម្ដាយរបស់ខ្លួនឱ្យដឹង ហើយក៏បានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាលឱ្យជួយធ្វើអន្តរាគមន៍ ភ្លាមៗនោះសមត្ថកិច្ចប៉ុស្តិ៍ក៏បាននាំខ្លួនជនសង្ស័យមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានផ្ញើរូបភាពនិងវីដេអូ រួមភេទជាមួយជនរងគ្រោះទៅឱ្យគូដណ្តឹងរបស់ជនរងគ្រោះពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

 

អត្ថបទដែលជាប់ទាក់ទង