ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអំពីការបង្កើតភូមិ និងការកែសម្រួលព្រំប្រទល់រដ្ឋបាលរបស់រដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ៖នៅរសៀល ថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអំពីការបង្កើតភូមិ និងការកែសម្រួលព្រំប្រទល់រដ្ឋបាលរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅសាលប្រជុំខេត្តតាកែវ ជាន់ផ្ទាល់ដី នៃទីស្តីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោកអគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត និង អភិបាលរងនៃគណៈអភិបាលរាជធានី, នាយករដ្ឋបាលសាលារាជធានី អភិបាលខណ្ឌ ចៅសង្កាត់ ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូប។


