**គណៈកម្មការទី៥ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ចំនួន៤**លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារបន្ត**ឆាប់ៗនេះ ក្រសួង ស្ថាប័ន នឹងមានថ្នាលឌីជីថលផ្លូវការ ដើម្បីជួយជំរុញដល់ការងារបញ្ជូន-ទទួលឯកសារ**សម្តេចតេជោ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តមណ្ឌលគិរី ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់**អង្គការសង្គមស៊ីវិល​ខេត្តតាកែវ គាំទ្របរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋាន**លោកបណ្ឌិតជា មុនីឫទ្ធិ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន**សម្តេច ម៉ែន សំអន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន**កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»**វិចារណកថា! ដើមឈើ៖ គ្រឹះនៃជីវៈចម្រុះ និងជីវិត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៦**លោក អ៊ួង ចន្ធី ដឹកនាំកិច្ច​ប្រជុំ​ ដើម្បី​ពិភាក្សា​ទៅលើលទ្ធផល និងបញ្ហាប្រឈម​នៃការ​ធ្វើ​បច្ចុប្បន្ន​ភាព​ និង​បញ្ចូល​ទិន្នន័យមន្រ្តីទៅក្នុងប្រព័ន្ធទិន្នន័យរបស់ក្រសួងមុខងារសាធារណ:**ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីសកម្មភាពការងារគ្រប់គ្រងគ្រោះមហន្តរាយប្រចាំឆមាសទី១ និងទិសដៅបន្តអនុវត្តឆមាសទី២ ឆ្នាំ២០២៦**សម្ដេចធិបតី៖ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជាតិលេខ៧ គឺជាមរតករបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា**សម្ដេចធិបតី ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវថ្នល់ទាំងអស់គ្នា**សម្ដេចធិបតី៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ដោយសារផ្លូវជាតិលេខ៧**សម្ដេចធិបតី៖ ចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក «ផ្លូវ» ជា «សរសៃឈាមនៃសេដ្ឋកិច្ចជាតិ»**សម្ដេចធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នៅតែបន្តដំណើរការសាងសង់**សម្ដេចធិបតី៖ ការតភ្ជាប់ផ្លូវ គឺជាការតភ្ជាប់ជីវិត និងសរសៃឈាម ដែលនាំឈាមទៅចិញ្ចឹមនៅគ្រប់កន្លែងទាំងអស់នៃប្រទេសរបស់យើង

ចិនប្រកាសទទួលជោគជ័យក្នុងការបាញ់តេស្តមីស៉ីលនៅមហាសមុទ្រប៉ាស៉ីហ្វិក


ប៉េកាំង៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦ កងទ័ពជើងទឹកចិន បានប្រកាសថា ខ្លួនបានទទួលជោគជ័យក្នុងការបាញ់តេស្តមីស៉ីលនៅមហាសមុទ្រប៉ាស៉ីហ្វិក នាថ្ងៃចន្ទនេះ ខណៈបណ្តាប្រទេសនៅក្នុងតំបន់ បាននាំគ្នាចេញមុខប្រតិកម្ម។

អ្នកនាំពាក្យកងទ័ពជើងទឹកចិន លោក Wang Xuemeng បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា នាវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃចន្ទ ទី៦ ខែកក្កដានេះ នាវាមុជទឹកយុទ្ធសាស្រ្តមួយគ្រឿងរបស់កងទ័ពជើងទឹកចិន បានបាញ់ដោយជោគជ័យនូវមីស៉ីលយុទ្ធសាស្រ្ត១គ្រាប់ ដែលបំពាក់ក្បាលគ្រាប់សិប្បនិម្មិត ឆ្ពោះទៅកាន់តំបន់មហាសមុទ្រប៉ាស៉ីហ្វិក ហើយវាបានធ្លាក់ចំទីតាំងផ្ទៃសមុទ្រដែលត្រូវបានកំណត់ទុក។

លោកWang បានបន្ថែមថា ការធ្វើតេស្តនេះ គឺជាផ្នែកមួយនៃការហ្វឹកហាត់យោធាប្រចាំឆ្នាំរបស់ចិន ហើយបណ្តាប្រទេសពាក់ព័ន្ធ ត្រូវបានផ្តល់ដំណឹងជាមុន។
ការបាញ់តេស្តមីស៉ីលខាងលើ គឺចំថ្ងៃតែមួយដែលចិននិងរុស្ស៉ី ត្រូវចាប់ផ្តើមការធ្វើសមយុទ្ធយោធាជើងទឹករួមគ្នា នៅក្បែរទីក្រុង Qingdao នៅភាគខាងកើតប្រទេសចិន។

ភ្លាមៗវាមិនច្បាស់នោះទេ ថាតើការធ្វើតេស្តនោះ ជាផ្នែកនៃសមយុទ្ធឬយ៉ាងណា។ ក្រុមប្រទេសក្នុងតំបន់ប៉ាស៉ីហ្វិក ដូចជាប៉ាពូអាស៉ីនូវែលហ្គីណេ និងនូវែលសេឡង់ បានឱ្យដឹងថា ពួកគេត្រូវបានចិនជូនដំណឹងជាមុន អំពីគម្រោងបាញ់តេស្តមីស៉ីលបាលិស្ទីគអន្តរទ្វីប ICBM ខណៈអូស្រ្តាលីនិងជប៉ុន បាននាំគ្នាបង្ហាញក្តីកង្វល់ ជុំវិញការធ្វើតេស្តមីស៉ីលរបស់ចិន។

គួរបញ្ជាក់ថា កាលពីខែកញ្ញា ឆ្នាំ២០២៤ កងកម្លាំងរ៉ុក្កែតចិន ធ្លាប់បានបាញ់តេស្តក្បាលគ្រាប់សិប្បនិម្មិត១គ្រាប់ ឆ្ពោះទៅកាន់ផ្ទៃសមុទ្រក្បែរដែនដី French Polynesia ដែលស្ថិតក្រោមអធិបតេយ្យរបស់ប្រទេសបារាំង។ វាគឺជាការបាញ់មីស៉ីលរយៈចម្ងាយឆ្ងាយលើកដំបូង នៅលើដែនទឹកអន្តរជាតិ គិតក្នុងរយៈពេលជាង៤០ឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង