**គណៈកម្មការទី៥ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ចំនួន៤**លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារបន្ត**ឆាប់ៗនេះ ក្រសួង ស្ថាប័ន នឹងមានថ្នាលឌីជីថលផ្លូវការ ដើម្បីជួយជំរុញដល់ការងារបញ្ជូន-ទទួលឯកសារ**សម្តេចតេជោ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តមណ្ឌលគិរី ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់**អង្គការសង្គមស៊ីវិល​ខេត្តតាកែវ គាំទ្របរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋាន**លោកបណ្ឌិតជា មុនីឫទ្ធិ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន**សម្តេច ម៉ែន សំអន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន**កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»**វិចារណកថា! ដើមឈើ៖ គ្រឹះនៃជីវៈចម្រុះ និងជីវិត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៦**លោក អ៊ួង ចន្ធី ដឹកនាំកិច្ច​ប្រជុំ​ ដើម្បី​ពិភាក្សា​ទៅលើលទ្ធផល និងបញ្ហាប្រឈម​នៃការ​ធ្វើ​បច្ចុប្បន្ន​ភាព​ និង​បញ្ចូល​ទិន្នន័យមន្រ្តីទៅក្នុងប្រព័ន្ធទិន្នន័យរបស់ក្រសួងមុខងារសាធារណ:**ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីសកម្មភាពការងារគ្រប់គ្រងគ្រោះមហន្តរាយប្រចាំឆមាសទី១ និងទិសដៅបន្តអនុវត្តឆមាសទី២ ឆ្នាំ២០២៦**សម្ដេចធិបតី៖ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជាតិលេខ៧ គឺជាមរតករបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា**សម្ដេចធិបតី ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវថ្នល់ទាំងអស់គ្នា**សម្ដេចធិបតី៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ដោយសារផ្លូវជាតិលេខ៧**សម្ដេចធិបតី៖ ចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក «ផ្លូវ» ជា «សរសៃឈាមនៃសេដ្ឋកិច្ចជាតិ»**សម្ដេចធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នៅតែបន្តដំណើរការសាងសង់**សម្ដេចធិបតី៖ ការតភ្ជាប់ផ្លូវ គឺជាការតភ្ជាប់ជីវិត និងសរសៃឈាម ដែលនាំឈាមទៅចិញ្ចឹមនៅគ្រប់កន្លែងទាំងអស់នៃប្រទេសរបស់យើង

លោក ត្រាំ នឹងជួបជាមួយសមភាគីអ៊ុយក្រែននិងស៉ីរី អំឡុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូល NATO ក្នុងប្រទេសតួកគីយ៉េ

បរទេស៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២៦ សេតវិមានបានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងជួបជាមួយសមភាគីអ៊ុយក្រែននិងស៉ីរី អំឡុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូល NATO ក្នុងប្រទេសតួកគីយ៉េ។

អ្នកនាំពាក្យរងសេតវិមាន លោកស្រី Anna Kelly បាននិយាយថា នៅថ្ងៃពុធសប្តាហ៍នេះ លោកប្រធានាធិបតី ត្រាំ នឹងចូលរួមជំនួបទ្វេភាគីជាមួយ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងជាមួយប្រធានាធិបតីស៉ីរី លោក Ahmed al-Sharaa នៅក្រៅកិច្ចប្រជុំ NATO។

ជំនួបរបស់លោក ត្រាំ ជាមួយលោក ហ្សេលេនស្គី នៅទីក្រុងអង់ការ៉ា គឺស្របពេលកិច្ចប្រឹងប្រែងកំពុងត្រូវបានបង្កើនឡើងវិញ ដើម្បីស្វែងរកទីបញ្ចប់សម្រាប់សង្រ្គាមអូសបន្លាយ ដែលរុស្ស៉ីបានធ្វើប្រឆាំងអ៊ុយក្រែន កាលពីជាង៤ឆ្នាំមុន។ ក្រោយជួបលោក ហ្សេលេនស្គី លោក ត្រាំ ក៏ត្រូវបានរំពឹងថា នឹងសន្ទនាជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ផងដែរ។

លោក ត្រាំ និងលោក ហ្សលេនស្គី បានជួបគ្នាលើកចុងក្រោយបង្អស់ គឺអំឡុងកិច្ចប្រជុំកំពូល G7 នៅប្រទេសបារាំង កាលពីខែមិថុនា ហើយមេដឹកនាំទាំងពីរ បានឯកភាពគ្នាបង្កើនសម្ពាធលើរុស្ស៉ី។

ទាំងលោក ពូទីន និងលោក ហ្សេលេនស្គី ទើបតែបានសន្ទនាតាមទូរសព្ទ ជាមួយលោក ត្រាំ កាលពីថ្ងៃសៅរ៍ នាឱកាសខួបទី២៥០នៃបុណ្យឯករាជ្យរបស់សហរដ្ឋអាមេរិក ដោយឡែក ជំនួបជាមួយប្រធានាធិបតីស៉ីរី លោក al-Sharaa គឺបន្ទាប់ពីលោក ត្រាំ បានលើកឡើងម្តងហើយម្តងទៀតថា ទីក្រុងដាម៉ាសអាចចូលពាក់ព័ន្ធផ្នែកយោធានៅឯប្រទេសលីបង់ ជាទីដែលអ៉ីស្រាអែលនិងក្រុមហេសបូឡា ស្ថិតក្នុងសង្រ្គាមជាមួយគ្នា។ ប៉ុន្តែលោក al-Sharaa ដែលត្រូវបានលោក ត្រាំ ទទួលស្វាគមន៍នៅសេតវិមាន កាលពីឆ្នាំ២០២៥ បានបដិសេធកាលពីខែមុនថា ប្រទេសរបស់លោកចង់ស្វែងរក កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយលីបង់ មិនមែនយោធានោះទេ៕

អត្ថបទដែលជាប់ទាក់ទង