**លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារបន្ត**ឆាប់ៗនេះ ក្រសួង ស្ថាប័ន នឹងមានថ្នាលឌីជីថលផ្លូវការ ដើម្បីជួយជំរុញដល់ការងារបញ្ជូន-ទទួលឯកសារ**សម្តេចតេជោ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តមណ្ឌលគិរី ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់**អង្គការសង្គមស៊ីវិល​ខេត្តតាកែវ គាំទ្របរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋាន**លោកបណ្ឌិតជា មុនីឫទ្ធិ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន**សម្តេច ម៉ែន សំអន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន**កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»**វិចារណកថា! ដើមឈើ៖ គ្រឹះនៃជីវៈចម្រុះ និងជីវិត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៦**លោក អ៊ួង ចន្ធី ដឹកនាំកិច្ច​ប្រជុំ​ ដើម្បី​ពិភាក្សា​ទៅលើលទ្ធផល និងបញ្ហាប្រឈម​នៃការ​ធ្វើ​បច្ចុប្បន្ន​ភាព​ និង​បញ្ចូល​ទិន្នន័យមន្រ្តីទៅក្នុងប្រព័ន្ធទិន្នន័យរបស់ក្រសួងមុខងារសាធារណ:**ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីសកម្មភាពការងារគ្រប់គ្រងគ្រោះមហន្តរាយប្រចាំឆមាសទី១ និងទិសដៅបន្តអនុវត្តឆមាសទី២ ឆ្នាំ២០២៦**សម្ដេចធិបតី៖ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជាតិលេខ៧ គឺជាមរតករបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា**សម្ដេចធិបតី ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវថ្នល់ទាំងអស់គ្នា**សម្ដេចធិបតី៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ដោយសារផ្លូវជាតិលេខ៧**សម្ដេចធិបតី៖ ចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក «ផ្លូវ» ជា «សរសៃឈាមនៃសេដ្ឋកិច្ចជាតិ»**សម្ដេចធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នៅតែបន្តដំណើរការសាងសង់**សម្ដេចធិបតី៖ ការតភ្ជាប់ផ្លូវ គឺជាការតភ្ជាប់ជីវិត និងសរសៃឈាម ដែលនាំឈាមទៅចិញ្ចឹមនៅគ្រប់កន្លែងទាំងអស់នៃប្រទេសរបស់យើង**សម្ដេចធិបតី៖ កំណាត់ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពល

រុស្ស៊ីបាញ់បង្ហោះមីស៊ីលមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ


ម៉ូស្គូ៖ កាលពីថ្ងៃព្រហស្បតិ៍ទី២១ ខែឧសភា រុស្ស៊ីបានបាញ់បង្ហោះមីស៊ីលដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ និងបានផ្តល់គ្រាប់នុយក្លេអ៊ែរទៅឱ្យអង្គភាពមួយចំនួន ដែលវាជាផ្នែកមួយនៃសមយុទ្ធនុយក្លេអ៊ែរដ៏ធំរបស់រដ្ឋធានីមូស្គូ ចំពេលភាពតានតឹងខ្លាំងជាមួយអង្គការណាតូ ឬអូតង់ និងបណ្ដាលប្រទេសលោកខាងលិច ជុំវិញសង្គ្រាមនៅអ៊ុយក្រែន និងសកម្មភាពដ្រូននៅក្នុងតំបន់បាល់ទិក។

រុស្ស៊ីកំពុងធ្វើសមយុទ្ធនុយក្លេអ៊ែរដ៏ធំបំផុតមួយក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដោយមានការចូលរួមពីមនុស្សចំនួន៦៤០០០ នាក់ ដើម្បីហ្វឹកហ្វឺនកងកម្លាំងរបស់ខ្លួនក្នុងការរៀបចំ និងប្រើប្រាស់កងកម្លាំងនុយក្លេអ៊ែរ ករណីមានការឈ្លានពាន។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានប្រាប់ប្រធានាធិបតីបេឡារុស្ស លោក អាឡិចសាន់ឌឺ លូកាសេនកូ (Alexander Lukashenko) រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក អង់ដ្រេ បេឡូសូវ (Andrei Belousov) និងឧត្តមសេនីយ៍កំពូលៗជាច្រើននាក់ទៀតថា ការប្រើប្រាស់អាវុធបែបនេះតែងតែជាវិធានការពិសេស និងជាជម្រើសចុងក្រោយបង្អស់។

«ដោយមើលឃើញពីភាពតានតឹងដែលកំពុងកើនឡើងនៅក្នុងពិភពលោក និងការលេចឡើងនៃការគំរាមកំហែង និងហានិភ័យ ថ្មីៗ កងកម្លាំងនុយក្លេអ៊ែរទាំង៣របស់យើង ត្រូវតែបន្តបម្រើការជាអ្នកធានាដ៏គួរឱ្យទុកចិត្តនៃអធិបតេយ្យភាព នៃរដ្ឋសហភាពរុស្ស៊ី និងបេឡារុស» នេះជាសម្តី លោក ពូទីន ថ្លែងនៅក្នុងវិមានក្រឹមឡាំង។

បុរសខ្លាឃ្មុំទឹកកករូបនេះ បានបន្តថា ខ្លួននឹងអភិវឌ្ឍកងកម្លាំងនុយក្លេអ៊ែរ និងរក្សាវាឱ្យស្ថិតក្នុងកម្រិតគ្រប់គ្រាន់ រួមទាំងការបំពាក់មីស៊ីល និងនាវាមុជទឹកថ្មីៗផងដែរ។

យោងតាមសហព័ន្ធអ្នកវិទ្យាសាស្ត្រសហរដ្ឋអាម៉េរិក រុស្ស៊ីមានឃ្លាំងអាវុធនុយក្លេអ៊ែរធំជាងគេបំផុតនៅលើពិភពលោក ដោយមានក្បាលគ្រាប់នុយក្លេអ៊ែរដែលបានដាក់ពង្រាយ និងស្តុកទុកប្រហែល៤៤០០គ្រាប់ ខណៈសហរដ្ឋអាម៉េរិកមានប្រហែល ៣៧០០គ្រាប់។

សហព័ន្ធដដែលនេះ បានលម្អិតថា ប្រទេសចិន គឺជាប្រទេសដែលមានអំណាចនុយក្លេអ៊ែរធំជាងគេទី៣ នៅលើពិភពលោក ពោលគឺមានប្រហែល៦២០គ្រាប់ បន្ទាប់មកគឺប្រទេសបារាំងមាន២៩០គ្រាប់ និងចក្រភពអង់គ្លេសមានប្រហែល ២២៥គ្រាប់។

កាលពីថ្ងៃពុធកន្លងទៅ រុស្ស៊ី និងចិន បានអះអាងថា ផែនការការពារមីស៊ីល«Golden Dome» របស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានគំរាមកំហែងដល់ស្ថិរភាពយុទ្ធសាស្ត្រ៕

អត្ថបទដែលជាប់ទាក់ទង