**គណៈកម្មការទី៥ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ចំនួន៤**លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារបន្ត**ឆាប់ៗនេះ ក្រសួង ស្ថាប័ន នឹងមានថ្នាលឌីជីថលផ្លូវការ ដើម្បីជួយជំរុញដល់ការងារបញ្ជូន-ទទួលឯកសារ**សម្តេចតេជោ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តមណ្ឌលគិរី ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់**អង្គការសង្គមស៊ីវិល​ខេត្តតាកែវ គាំទ្របរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋាន**លោកបណ្ឌិតជា មុនីឫទ្ធិ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន**សម្តេច ម៉ែន សំអន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន**កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»**វិចារណកថា! ដើមឈើ៖ គ្រឹះនៃជីវៈចម្រុះ និងជីវិត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៦**លោក អ៊ួង ចន្ធី ដឹកនាំកិច្ច​ប្រជុំ​ ដើម្បី​ពិភាក្សា​ទៅលើលទ្ធផល និងបញ្ហាប្រឈម​នៃការ​ធ្វើ​បច្ចុប្បន្ន​ភាព​ និង​បញ្ចូល​ទិន្នន័យមន្រ្តីទៅក្នុងប្រព័ន្ធទិន្នន័យរបស់ក្រសួងមុខងារសាធារណ:**ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីសកម្មភាពការងារគ្រប់គ្រងគ្រោះមហន្តរាយប្រចាំឆមាសទី១ និងទិសដៅបន្តអនុវត្តឆមាសទី២ ឆ្នាំ២០២៦**សម្ដេចធិបតី៖ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជាតិលេខ៧ គឺជាមរតករបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា**សម្ដេចធិបតី ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវថ្នល់ទាំងអស់គ្នា**សម្ដេចធិបតី៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ដោយសារផ្លូវជាតិលេខ៧**សម្ដេចធិបតី៖ ចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក «ផ្លូវ» ជា «សរសៃឈាមនៃសេដ្ឋកិច្ចជាតិ»**សម្ដេចធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នៅតែបន្តដំណើរការសាងសង់**សម្ដេចធិបតី៖ ការតភ្ជាប់ផ្លូវ គឺជាការតភ្ជាប់ជីវិត និងសរសៃឈាម ដែលនាំឈាមទៅចិញ្ចឹមនៅគ្រប់កន្លែងទាំងអស់នៃប្រទេសរបស់យើង

យន្ដហោះចម្បាំងអារ៉ាប៊ីសាអូឌីត ទម្លាក់គ្រាប់បែកលើគោលដៅជាប់ពាក់ព័ន្ធនឹងកងជីវពលស៊ីអ៉ីតដ៏មានឥទ្ធិពលមួយគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសអ៉ីរ៉ាក់អំឡុងសង្រ្គាមអ៉ីរ៉ង់


រីយ៉ាដ៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ យន្ដហោះចម្បាំងអារ៉ាប៊ីសាអូឌីត បានទម្លាក់គ្រាប់បែកលើគោលដៅជាប់ពាក់ព័ន្ធនឹងកងជីវពលស៊ីអ៉ីតដ៏មានឥទ្ធិពលមួយគាំទ្រដោយអ៉ីរ៉ង់ នៅក្នុងប្រទេសអ៉ីរ៉ាក់ អំឡុងសង្រ្គាមអ៉ីរ៉ង់ ខណៈការវាយប្រហារសងសឹកតាមផ្លូវអាកាសក៏ត្រូវបានធ្វើឡើងផងដែរ ចេញពីប្រទេសកូវ៉ែតលើគោលដៅស្ថិតនៅលើទឹកដីអ៉ីរ៉ាក់។

ដោយផ្អែកលើក្រុមមន្ត្រីអ៉ីរ៉ាក់ មន្ត្រីលោកខាងលិចម្នាក់ និងមន្ត្រី២នាក់ផ្សេងទៀតបានដឹងពីការវាយប្រហារខាងលើក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ Reuters បានឱ្យដឹងទៀតថាការវាយប្រហាររបស់អារ៉ាប៊ីសាអូឌីតត្រូវបានធ្វើឡើងដោយយន្ដហោះចម្បាំងនៃកងទ័ពអាកាសអារ៉ាប៊ីសាអូឌីតលើគោលដៅមានជាប់ពាក់ព័ន្ធនឹងកងជីវពលគាំទ្រដោយអ៉ីរ៉ង់ ស្ថិតនៅក្បែរព្រំដែនភាគខាងជើងរបស់អារ៉ាប៊ីសាអូឌីតជាប់ជាមួយអ៉ីរ៉ាក់។ ការវាយប្រហារនេះទៀតសោត ធ្វើឡើងក្នុងពេលដែលសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ឈានដល់ បទឈប់បាញ់កាលពីថ្ងៃទី៧ ខែមេសា។

តាមប្រភពដែល Reuters ទទួលបាន ការវាយប្រហាររបស់អារ៉ាប៊ីសាអូឌីតបានកំណត់គោលដៅលើទីតាំងដែលការវាយប្រហារដោយដ្រូន និងមីស៊ីល ត្រូវបានបាញ់ចេញតម្រង់រកអារ៉ាប៊ីសាអូឌីត និងបណ្ដារដ្ឋអារ៉ាប់ដទៃទៀត។

បន្ថែមពីលើនេះ ការវាយប្រហារចំនួន២លើកក៏ត្រូវបានធ្វើឡើងផងដែរចេញពីកូវ៉ែត សំដៅលើទៅរកទីតាំងកងជីវពលគាំទ្រដោយអ៉ីរ៉ង់នៅលើទឹកដីអ៉ីរ៉ាក់៕

អត្ថបទដែលជាប់ទាក់ទង