**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត

ឯកឧត្ដម ស សុខា៖ បញ្ហាសុវត្ថិភាពចរាចរណ៍ផ្លូវគោកមិនមែនជាការទទួលខុសត្រូវលើស្ថាប័នមួយណាប៉ុណ្ណោះទេ ប៉ុន្ដែជាការទទួលខុសត្រូវរបស់សង្គមជាតិយើងទាំងមូល

ភ្នំពេញ៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានលើកឡើងថា បញ្ហាសុវត្ថិភាពចរាចរណ៍ផ្លូវគោកមិនមែនជាការទទួលខុសត្រូវលើស្ថាប័នមួយណាប៉ុណ្ណោះទេ ប៉ុន្ដែជាការទទួលខុសត្រូវរបស់សង្គមជាតិយើងទាំងមូល ដើម្បីធានាបាននូវសុវត្ថិភាពចរាចរណ៍ផ្លូវគោកដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកប ដោយចីរភាព ក្នុងការការពារអាយុជីវិត របស់ប្រជាពលរដ្ឋគ្រប់ៗរូប។

នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារសុវត្ថិភាព ចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដមអភិសន្តិបណ្ឌិត បានលើកឡើងដោយស្នើយន្តការដឹកនាំគ្រប់ថ្នាក់នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងយន្តការដឹកនាំគ្រប់ថ្នាក់នៃថ្នាក់រាជធានី ខេត្តទាំង២៥ ត្រូវប្តេជ្ញាចិត្តខិតខំអនុវត្តន៍ភារកិច្ច ដើម្បីសម្រេចឱ្យបានតាមផែនការរបស់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងការទប់ស្កាត់និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០២៦ តាមទិសដៅដែលបានដាក់ចេញក្នុងរបាយការណ៍។

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក៏បានបញ្ជាក់បន្ថែមនូវយន្ដការ ក្នុងការពង្រឹងយន្តការដឹកនាំគ្រប់ថ្នាក់ឱ្យមានភាពសកម្មក្នុងការអនុវត្តតាមផែនការសកម្មភាព ដែលបានដាក់ចេញព្រមទាំងចាត់ធ្វើការត្រួតពិនិត្យ កែលម្អ ដកពិសោធន៍ និងតម្រង់ទិសឱ្យបានសមស្របជាប្រចាំ តាមស្ថានភាពជាក់ស្តែងនៃភូមិសាស្ត្រ ប្រជាសាស្ត្រ និងពេលវេលា។ ជាមួយនេះ ត្រូវលើកសរសើរជូនរង្វាន់ដល់អង្គភាព ឬបុគ្គលមានស្នាដៃក្នុងការងារ និងត្រូវកែទម្រង់ចំពោះអង្គភាព ដែលមិនទាន់សម្រេចភារកិច្ចតាមផែនការសកម្មភាព។

ជាមួយគ្នានោះដែរ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏ណែនាំឱ្យអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានី ខេត្ត ត្រូវបង្កើនការអប់រំផ្សព្វផ្សាយតាមគ្រប់រូបភាពឱ្យបានផុលផុសទូលំទូលាយនូវច្បាប់ និងបទដ្ឋាននានាក្នុងការរក្សាសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅតាមដងផ្លូវស្ថាប័នរដ្ឋ សាលារៀន ក្រុម ហ៊ុន រោងចក្រ សហគ្រាស សហគមន៍ គ្រួសារ តាមបណ្តាញសង្គម និងតាមវេទិកាសាធារណៈ សំដៅបង្កើនការយល់ដឹងជ្រួតជ្រាបនិងចូលរួមគោរពអនុវត្តពីគ្រប់មជ្ឈដ្ឋាន។

ឯកឧត្ដមអភិសន្តិបណ្ឌិត ក៏បានស្នើក្រសួងសាធារណការ និងដឹកជញ្ជូន ជំរុញថែមទៀតក្នុងការបង្កើនប្រសិទ្ធភាពនៃការបង្រៀន និងការប្រឡងផ្តល់បណ្ណបើកបរប្រកបដោយតម្លាភាព ដើម្បីពង្រឹងគុណភាពអ្នកបើកបរឱ្យមានចំណេះដឹងពិតទាំងខាងទ្រឹស្តី និងការអនុវត្តជាក់ស្តែង។ ទន្ទឹមនេះ ជំរុញការគ្រប់គ្រងសាលាបង្រៀនបើកបរគ្រូបង្រៀនបើកបរ និងត្រូវពង្រឹងគុណភាពនៃការប្រឡងយកបណ្ណបើកបរឱ្យស្របតាមបញ្ញត្តិជាធរមាននិងលើកកម្ពស់គុណភាពចំណេះដឹងខាងទ្រឹស្តី និងការអនុវត្តជាក់ស្តែងដល់អ្នកបើកបរ។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី បានសង្ឃឹមយ៉ាងមុតមាំថា ការដឹកនាំនិងការអនុវត្ដរបស់ថ្នាក់ដឹកនាំគ្រប់យន្តការចំណុះគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកនឹងទទួលបានជោគជ័យ តាមរយៈការប្ដេជ្ញាចិត្ដខ្ពស់ក្នុងការអនុវត្ដនូវសកម្មភាពយ៉ាងដ៏ហ្មត់ចត់ ក្នុងគោលដៅ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២៦នេះ ឱ្យស្របទៅតាមចក្ខុវិស័យនិងគោលបំណងផែនការរបស់យើងក្នុងការជំរុញការអនុវត្ដគ្រោះថ្នាក់ចរាចរណ៍ និងកសាងសង្គមមួយដែលមានសន្ដិភាព សុខសុវត្ថិភាព។

សូមជម្រាបដែរថា ដោយយោងតាមរបាយការណ៍ គ.ស.ច.គ ក្នុងឆ្នាំ២០២៥ ការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកសមត្ថកិច្ច បានពិន័យយានយន្តល្មើសច្បាប់សរុបចំនួន ៤៧ ៣៨៨គ្រឿង ក្នុងនោះរួមមាន៖ ទោចក្រយានយន្ត ត្រីចក្រយានយន្តចំនួន ២៨ ៤០១គ្រឿង ស្មើនឹង ៦០% និង រថយន្តចំនួន ១៨ ៩៨៧គ្រឿង ស្នើនឹង ៤០%។ ទន្ទឹមនេះ គ្រោះថ្នាក់កើតឡើងសរុប ២ ៣៤៥ លើក (យប់៥៨%) បណ្តាលឱ្យស្លាប់១ ៤៦៧នាក់ និងរបួស ៣២១៣នាក់ (ធ្ងន់១ ៨៦៩នាក់)៕

អត្ថបទដែលជាប់ទាក់ទង