**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន**ឆមាសទី១ ឆ្នាំ២០២៦ ACU បានទទួលពាក្យប្តឹងចំនួន ២៣៤ ពាក្យប្តឹង**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ទទួលបានការទទួលស្គាល់គុណភាពអប់រំពេញសិទ្ធិសម្រាប់រយៈពេល៥ឆ្នាំ (២០២៥-២០២៩) ពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា «គ.ទ.ក. ACC»


ភ្នំពេញ៖ការទទួលស្គាល់គុណភាពអប់រំពេញសិទ្ធិសម្រាប់រយៈពេល៥ឆ្នាំ (២០២៥-២០២៩) ពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (គ.ទ.ក. ACC) នេះជាសមិទ្ធផល និងជាឧត្តមភាពនៃភាពជោគជ័យ យ៉ាងត្រចះត្រចង់ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញ បានតាមលក្ខខណ្ឌ នៃស្តង់ដានិងសូចនាករលម្អិតដែលបានកំណត់ ជាពិសេសវឌ្ឍនភាពនៃការរីកចម្រើនខ្លាំង របស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ក្រោមការយកចិត្តទុកដាក់ ការឧបត្ថម្ភគាំទ្រជាប់ជាប្រចាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងធម្មការនិងសាសនា អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និង គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ។

សូមរម្លឹកថា លទ្ធផល នៃការទទួលស្គាល់គុណភាពអប់រំពេញសិទ្ធិនេះ បន្ទាប់ពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា បានចុះវាយតម្លៃកាលពីកំឡុង ខែតុលា ឆ្នាំ២០២៥ កន្លងទៅ។

បច្ចេកទេសវាយតម្លៃរបស់ គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (គ.ទ.ក. ACC) បានផ្តោតលើ៖
១៖ ការវាយតម្លៃបឋមលើរបាយការណ៍ស្វ័យវាយតម្លៃ
២៖ វាយតម្លៃលើឯកសារភស្តុតាង សង្កេត សម្ភាស សមណនិស្សិត និស្សិត គ្រូបង្រៀន មន្ត្រីសង្ឃ មន្ត្រីរាជការ និងគណៈគ្រប់គ្រង នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ
៣៖ ការវាយតម្លៃផ្ទាល់និងចុះពិនិត្យទីតាំង ហេដ្ឋារចនាសម្ព័ន្ធ សម្ភាររូបវន្ត ធនធានសិក្សាទាំងការរៀននិងការបង្រៀន
៤៖ ការផ្តល់លទ្ធផលត្រឡប់ផ្លូវការ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តី ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធាន (គ.ទ.ក. ACC) ។

ជាមួយគ្នានោះដែរ គ.ទ.ក. ACC ក៏បានផ្តោតលើស្តង់ដាចំនួន៩ ស្មើនឹង៦៨សូចនាករ រួមមាន៖
១៖ ស្ដង់ដាផែនការយុទ្ធសាស្ត្រ (ចក្ខុវិស័យ បេសកកម្ម និងគោលដៅ)
២៖ ស្តង់ដាអភិបាលកិច្ចនិងការគ្រប់គ្រង
៣៖ ស្តង់ដាគ្រូបង្រៀន(បុគ្គលិកអប់រំ)
៤៖ ស្តង់ដាកម្មវិធីអប់រំ
៥៖ ស្តង់ដាសេវានិស្សិត
៦៖ ស្តង់ដាធនធានសិក្សា
៧៖ ស្ដង់ដាធនធានរូបវន្ត
៨៖ ស្ដង់ដាធនធានហិរញ្ញវត្ថុ
៩៖ ការធានាគុណភាពអប់រំផ្ទៃក្នុង។

សូមជម្រាបជូនថា លទ្ធផលវាយតម្លៃនេះ ពិតជាបានបង្ហាញអំពីកិត្យានុភាព ឧត្តមភាព និងការជឿទុកចិត្តមកលើពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ទាំងក្នុងក្របខណ្ឌជាតិនិងអន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង