**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ**ថៃ៖ ជនល្មើសឆបោកអនឡាញ ជិត៣០ ០០០នាក់ ត្រូវបានចាប់ខ្លួន ក្នុងរយៈពេល៩ខែកន្លងមកនេះ**ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូត សម្រាប់ពលរដ្ឋទាំងអស់ទូទាំងប្រទេស**មជ្ឈមណ្ឌលជំនួយ និងជំនួយមនុស្សធម៌របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បាននិងកំពុងពង្រីកការគាំទ្រ និងទ្រទ្រង់ ផ្គត់ផ្គង់ដល់ជនភៀសខ្លួននៅទូទាំងពិភពលោក**បង់ក្លាដែសចេញបញ្ជាការដាក់ពង្រាយកងទ័ព នៅក្នុងរដ្ឋធានី Dhaka និងទីក្រុង ៥ផ្សេងទៀត ស្របពេលដែលអាជ្ញាធរបានបង្កើនការធានាសន្តិសុខ មុនគម្រប់ខួបនៃការបង្កើតបក្ស Awami League**លីបង់កំពុងឈានទៅជុំថ្មីនៃកិច្ចចរចាជាមួយអ៉ីស្រាអែល**កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន**ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសម្ពោធបណ្ណាល័យមរតកក្រមង៉ុយ ចំនួន២ទីតាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ**កុងហ្គោប្រកាសថា ចំនួនករណីជំងឺអេបូឡាបានបន្តកើនឡើងដល់១០៤៨នាក់ ក្នុងនោះ​មានអ្នកស្លាប់២៦៧នាក់**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នាំយកសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនក្រុមគ្រួសារសពឧបាសិក លី ផលគុន ដែលត្រូវជាឪពុកក្មេង ឯកឧត្តម សុខ សុមនា**មេដឹកនាំកូរ៉េខាងជើង៖ ការអនុវត្តឋានៈជារដ្ឋនុយក្លេអ៊ែរនៃគឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយស្ថានការណ៍សន្តិសុខសកលដ៏ស្មុគស្មាញ និងមិនអាចព្យាករបាន**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»

បទវិភាគ​៖​ពិព័រណ៍​ទំនិញ​ប្រើប្រាស់​ចិនអន្តរជាតិ​ត្រួសត្រាយ​អនាគតថ្មីនៃ​ការប្រើប្រាស់​និងជំរុញ​ភាគលាភថ្មី​នៃការប្រើប្រាស់​

“យើងបន្តផ្តោត​សំខាន់​លើ​កិច្ចសហប្រតិបត្តិការ​ជាមួយចិន​ក្នុងវិស័យរថយន្ត ​កសិកម្ម និ​ង​សេវាកម្ម​ហិរញ្ញវត្ថុ…”​នេះជា​ការលើកឡើង​របស់លោក​ Maninder Sidhu ​រដ្ឋមន្ត្រីក្រសួង​ពា​ណិជ្ជកម្ម​អន្តរជាតិ​របស់​កាណាដា​ដែលជា​ប្រទេស​ភ្ញៀវកិត្តិយស​​ក្នុងពិព័រណ៍​ទំនិញ​ប្រើប្រាស់​ចិនអន្តរជាតិ​លើកទី៦ដែល​បិទបញ្ចប់នៅ​ថ្ងៃទី១៨ ខែមេសា ។ ​ក្នុងពិព័រណ៍លើក​នេះ​ សហគ្រាស​បរទេសជាច្រើន​ដែលចូលរួម​ពិព័រណ៍បាននាំគ្នា​រៀបរាប់យ៉ាង​លម្អិត​និងបង្ហាញ​ពី​ក្តីរំពឹងទុក​យ៉ាងខ្លាំង​ចំពោះ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេសចិន​ ។
ក្នុងនាមជា​ “ពិព័រណ៍សំខាន់​ដំបូង” នៅក្នុង​ឆ្នាំចាប់ផ្តើម​នៃ ការ​អនុវត្ត​“ផែនការ​អភិវឌ្ឍន៍​ជាតិ​៥ឆ្នាំទី​១៥” ​របស់ចិន​និងជា “ការដាក់​តាំងបង្ហាញ​ជាលើកដំបូង​” បន្ទាប់ពី​ការចាប់ដំណើ​រ​ការ​នូវ​ប្រតិបត្តិការ​គយពិសេស​នៅកោះទាំង​មូល​នៃកំពង់ផែ​ពាណិជ្ជកម្ម​សេរី​ហៃណាន​ ពិព័រណ៍​ទំនិញ​ប្រើប្រាស់​ចិនអន្តរជាតិ​លើក​នេះមាន​ចំណុច​លេចធ្លោជាច្រើន៖​ទំនិញតាំង​ពិព័រណ៍​អន្តរជាតិ​មានចំនួន ៦៥ ​ភាគរយ​ ដែល​កើនឡើង ២០ ភាគរយ​បើប្រៀប​ធៀបនឹង​ឆ្នាំមុន ផលិតផលថ្មី​ចំនួន ២៧៧ ​ត្រូវបាន​ចេញផ្សាយ​ជាសាធារណៈ​ក្នុងពិព័រណ៍នេះ​ ដែល​កើនឡើង​ទ្វេដង​បើប្រៀប​ធៀបនឹង​ឆ្នាំមុន ​​បង្កើតឡើង​ជាលើកដំបូងនូវ​ “តំបន់ពូន​ជ្រំ” ​​ម៉ាក​យី​ហោ​លក់រាយ​ខាង​ទេសចរណ៍​និងមជ្ឈមណ្ឌល​សេវាកម្មសម្រាប់​ពាណិជ្ជកម្ម​បញ្ជាទិញ​ ។ល។ ​គួរបញ្ជាក់​ថា សហគ្រាស​បរទេសជាច្រើន​បាន​ដណ្តើមយក​ឱកាសនៃ​ភាពងាយស្រួលក្នុង​ការធ្វើពាណិជ្ជកម្ម​នៅកំពង់ផែ​ពាណិជ្ជកម្មសេរី​ ហើយបានបង្កើត​ក្រុមការងារ​ពិសេស​ដែល “ទិញទំនិញនៅ​ទូទាំង​ពិភពលោក​ លក់ទៅកាន់​ទូទាំង​ពិភពលោក” ​ដើម្បី​ជំរុញ​ការទៅមក​នៃទំនិញល្អៗ​របស់​ពិភពលោក​និងផលិតផលល្អៗ​របស់ចិន​ ក៏ដូចជាធ្វើឱ្យ​ទីផ្សារធំរបស់ចិន​ក្លាយជា​កាលានុវត្តភាព​ខ្លាំងសម្រាប់​ពិភពលោក។
ក្នុងនាម​ជាវេទិកា​ដាក់តាំងបង្ហាញ​និងលក់ដូរ​ទំនិញ​ប្រើប្រាស់​ល្អៗរបស់​ពិភពលោក​ តើ​ពិព័រណ៍​ទំនិញ​ប្រើប្រាស់​ចិនអន្តរជាតិ​លើក​នេះបាន​​បង្កើត​និន្នាការប្រើប្រាស់​ថ្មីអ្វីខ្លះ?​​ពីការអភិវឌ្ឍ​ប្រកបដោយ​ភាពបៃតងនិង​កាបូនទាប ​រហូតដល់​បច្ចេកវិទ្យា​ទំនើបៗ​ដូចជា វ៉ែនតា ​AI និង​រថយន្តហោះហើរ​ជាដើម ការប្រើប្រាស់​ប្រកបដោយ​ភាពបៃតងនិង​ភាពវៃឆ្លាត​អាច​មើលឃើញ​នៅគ្រប់ទីកន្លែង ​។ ទន្ទឹមនឹងនេះ ​សេដ្ឋកិច្ច​បែបដកអារម្មណ៍​ និងបែបអន្តរកម្មក៏​បានក្លាយជារឿង​ទាន់​សម័យផងដែរ ។
តើការផ្លាស់ប្តូរថ្មីនៃ​ទីផ្សារ​ប្រើប្រាស់ចិន​នឹងនាំមកនូវ​ឱកាសថ្មីអ្វីខ្លះ​ដល់សហគ្រាស​បរ​ទេ​ស?​
ទីមួយ ជាមួយនឹង​ការលើកកម្ពស់​គុណភាពជីវភាព​របស់ប្រជាជនចិន​ ទីផ្សារក៏ត្រូវ​​ពង្រីក​ដែរ ​។ ​​“ផែនការ​អភិវឌ្ឍន៍ជាតិ​៥ឆ្នាំទី​១៥” និងរបាយការណ៍​ការងាររដ្ឋាភិបាល​ឆ្នាំនេះបាន​​លើ​កឡើងថា នឹង​អនុវត្តយ៉ាង​ស៊ីជម្រៅនូវ​សកម្មភាព​ពិសេសសម្រាប់​ជំរុញ​ការប្រើប្រាស់​ ដើម្បី​សម្រប​ទៅ​តាម​តម្រូវការ​ប្រើប្រាស់របស់​ក្រុមមនុស្ស​ផ្សេងៗគ្នា​ និងពង្រីក​ការផ្គត់ផ្គង់​ប្រកបដោយ​គុណភាពខ្ពស់​ជាដើម ​។ នៅក្នុង​ត្រីមាសទីមួយ​នៃឆ្នាំនេះ​ ទំហំលក់រាយនៃ​មុខ​របរ​​សេ​វាកម្មបាន​កើនឡើង​ ៥,៥ ភាគរយ​បើប្រៀបធៀប​នឹងរយៈពេល​ដូចគ្នានា​ឆ្នាំមុន ដែ​លមាន​​​ល្បឿនកំណើន​​ខ្ពស់ជាង​ទំហំលក់រាយទំនិញ​ចំនួន៣,៣ ភាគរយ​ក្នុងពេល​ដំណាលគ្នា​ ជាពិសេស​ ការប្រើប្រាស់ក្នុង​ការ​ធ្វើ​ដំណើរ​ខាងវប្បធម៌​និងទេសចរណ៍​បានកើនឡើង​កាន់តែលឿន​ ដែលបាន​ក្លាយជាចំណុច​លេចធ្លោមួយ ។
ព្រមពេល​ជាមួយគ្នានេះ​ តម្រូវការ​របស់ប្រជាជនចិន​កំពុងឆ្ពោះទៅរក​ “ភាពថ្មី”​ ដែលបា​ន​​ជំរុញ​ការច្នៃប្រឌិត​ថ្មី​របស់សហគ្រាស ​។ ក្រុមហ៊ុន​ OSIM ​សិង្ហបុរីដែលបាន​ចូលរួមពិព័រ​ណ៍​​ទំនិញ​​ប្រើប្រាស់​ចិនអន្តរជាតិ​៦លើក​ទាំង​អស់ បាន​ដាក់តាំង​បង្ហាញ​ជាលើកដំបូង​នូវកៅ​អីថែរក្សា​សុខភាព AI​ ដែលអាចផ្តល់​នូវការដក​បទពិសោធន៍​គ្រប់ជ្រុង​ជ្រោយ​តាមរយៈ​អារម្មណ៍​ទាំងប្រាំ ​។ លោក ​Su Bahong ​អគ្គនាយក​រងនៃ​ក្រុមហ៊ុន​ Volkswagen Group (China)​ ​បានថ្លែងថា​ ទន្ទឹមនឹង​ការជំរុញការ​រួមបញ្ចូល​យ៉ាង​ស៊ីជម្រៅ​រវាង​ការច្នៃប្រឌិតថ្មី​ផ្នែ​ក​​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យា​និង​ការច្នៃប្រឌិតថ្មី​ផ្នែកឧស្សាហកម្ម​របស់ចិន​ វិស័យថ្មីៗ​និងការ​ប្រើប្រាស់​ថ្មីៗជាច្រើន​នឹងត្រូវ​បង្កើត​ឡើង ​យើង​រំពឹងទុក​បង្កើន​កិច្ចសហប្រតិបត្តិការ​ជា​មួយ​ដៃគូចិន ​ដើម្បីចូលរួម​ក្នុងរលក​នវានុវត្តន៍នៃ​ឧស្សាហកម្ម ។
នៅពេលដែល​ផ្ការីក​ស្គុសស្គាយនៅ​រដូវផ្ការីក ភ្ញៀវទេសចរដ៏​ច្រើនកុះករ​មកដល់​ប្រទេស​ចិន ​ ។ ពិព័រណ៍នានា​ត្រូវបាន​ប្រារព្ធឡើង​ជាបន្តបន្ទាប់​ ហើយទ្វារបើក​ទូលាយ​របស់ចិននឹង​បើកចំហ​រឹតតែធំឡើងៗ ​។ ក្នុងនាមជា​អ្នកចូលរួម​ដ៏សំខាន់​ក្នុងការធ្វើ​ទំនើបកម្ម​តាមបែបផែ​ន​ចិន​ សហគ្រាសទុន​បរទេសនឹង​រួម​ជាមួយ​ប្រទេសចិនដើម្បី​​បង្កើតអនាគត​កាន់តែល្អបវរ​ ៕

អត្ថបទដែលជាប់ទាក់ទង