**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន**ឆមាសទី១ ឆ្នាំ២០២៦ ACU បានទទួលពាក្យប្តឹងចំនួន ២៣៤ ពាក្យប្តឹង**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីឆបោកមានក្រុមចាត់តាំង ដែលបន្លំភ្នាក់ងារធនាគារអេស៉ីលីដា ដើម្បីលួចយកលុយក្នុងកុងធនាគារ

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីឆបោកមានក្រុមចាត់តាំង ដែលបន្លំភ្នាក់ងារធនាគារអេស៉ីលីដា ដើម្បីលួចយកលុយក្នុងកុងធនាគារ។

នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ មានជនសង្ស័យបានទាក់ទងទៅជនរងគ្រោះ ដោយអះអាងថា គេជាភ្នាក់ងាររបស់ធនាគារអេស៊ីលីដា ត្រូវធ្វើបច្ចុប្បន្នភាពគណនី ហើយសុំឲ្យផ្តល់ព័ត៌មានមួយចំនួនដែលពាក់ព័ន្ធក្នុងការបើកគណនីផ្ទាល់ខ្លួនរបស់ជនរងគ្រោះ។ ស្រាប់តែនៅវេលាម៉ោងប្រហែល៥ល្ងាច ជនរងគ្រោះបានពិនិត្យសមតុល្យគណនីរបស់ខ្លួន ឃើញបាត់សាច់ប្រាក់អស់ពីក្នុងគណនី ហើយលេខទូរស័ព្ទ និងគណនីត្រូវបានគេយកទៅប្រើប្រាស់ និងគ្រប់គ្រង។

ដោយអនុវត្តតាមការបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ទោ ជាវ វិបុល និងលោកឧត្តមសេនីយ៍ត្រី លន់ ចាន់ផាគែន អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញស្រាវជ្រាវ និងឈានដល់កំណត់បានមុខសញ្ញាសង្ស័យចំនួន២នាក់ និងបានស្នើសុំដីកាបញ្ជាឲ្យចូលខ្លួន រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១០យប់ ទើបឃាត់ខ្លួនបានមុខសញ្ញាចំនួន៣នាក់មានឈ្មោះ៖

១៖ ឈ្មោះ សៀម ដាណែត ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ
២៖ ឈ្មោះ ខុន ប្រុសពេជ្រ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ
៣៖ ឈ្មោះ សាត វណ្ណី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ

តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ បានសារភាពថា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ឈ្មោះ សែម ដាណែត បានរាវលេខបញ្ជូលទៅក្នុង APP ធនាគារអេស៊ីលីដា ក្រោយពីដឹងថា លេខទូរស័ព្ទប្រើប្រាស់គណនី អេស៊ីលីដា ក៏បានទូរស័ព្ទទៅជនរងគ្រោះ ដោយអះអាងថា ខ្លួនជាភ្នាក់ងារអេស៊ីលីដា ហើយត្រូវធ្វើបច្ចុប្បន្នភាពគណនី។
បន្ទាប់ពីជនរងគ្រោះមានការជឿជាក់ ហើយជនសង្ស័យបានបញ្ចូលលេខជនរងគ្រោះម្តងទៀត ទៅក្នុង APP ដើម្បីឲ្យក្រុមហ៊ុនទូរស័ព្ទ ផ្ញើលេខសម្ងាត់៦ខ្ទង់ (សារសម្ងាត់ OTP) ហើយយកលេខ៦ខ្ទង់បញ្ចូលទៅក្នុង APP គណនីរបស់ជនរងគ្រោះ។

ដើម្បីដកប្រាក់ពីគណនីបានជនសង្ស័យបានប្រើល្បិចថា អ្នកដែលប្រើប្រាស់សេវាអេស៊ីលីដា និងមានបន្ថែមទឹកប្រាក់លើកទឹកចិត្ត ហើយបង្គាប់ឲ្យជនរងគ្រោះ យកលេខសម្ងាត់៦ខ្ទង់ ទៅគុណនឹង៦ ចែកនឹង១០០ឃើញលទ្ធផលប៉ុន្មានឲ្យផ្ញើទៅពួកគេ។ បន្ទាប់ពីបានលេខនោះហើយ ជនសង្ស័យបានយកទៅចែកនឹង៦វិញ និងឃើញលេខសម្ងាត់របស់ជនរងគ្រោះ ហើយបានចូលទៅគ្រប់គ្រងគណនីតែម្តង។

ជនសង្ស័យ គឺជាមុខសញ្ញាចាស់ដែលធ្លាប់ធ្វើសកម្មភាពបោកប្រាស់ជនរងគ្រោះជាច្រើននាក់ សរុបជាទឹកប្រាក់ខ្ទង់ម៉ឺនដុល្លារ។ ពួកគេតែងតែជួលបន្ទប់ខុនដូរស្នាក់នៅ ដើម្បីធ្វើសកម្មភាព ព្រោះមានសភាពស្ងប់ស្ងាត់ គ្មានសំឡេងរំខាន ប្រៀបដូចស្ថានភាពនៅក្នុងធនាគារដើម្បីឲ្យជនរងគ្រោះមានភាពជឿជាក់។

បច្ចុប្បន្នកម្លាំងជំនាញយើងកំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង