**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១

អភិបាលខេត្តពោធិ៍សាត់ ចុះសួរសុខទុក្ខ និងនាំយកស្បៀងឧបភោគ បរិភោគ ព្រមទាំងថវិកា ជូនដល់កងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងការពារព្រំដែន ក្នុងភូមិសាស្ត្រ ស្រុកវាលវែង

ពោធិ៍សាត់៖ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ នាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ម្សិលមិញ ឯកឧត្ដម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំប្រតិភូអញ្ជើញចុះសួរសុខទុក្ខ និងនាំយកស្បៀងឧបភោគ បរិភោគ ព្រមទាំងថវិកា ជូនដល់កងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងការពារព្រំដែន ក្នុងភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង។

ឯកឧត្ដម ខូយ រីដា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះវីរភាពរបស់នាយ-ពលទាហាន និងនាយ-ពលនគរបាលទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត និងអាយុជីវិត ក្នុងការការពារបូរណភាពទឹកដី និងរក្សាសុខសន្តិភាពជូនជាតិមាតុភូមិ។

ឯកឧត្ដមបានគូសបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធ គឺជាបង្អែកដ៏រឹងមាំក្នុងការការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលកំពុងបន្តជំរុញយុទ្ធសាស្ត្របញ្ចកោណ ដើម្បីកំណើន និងចីរភាពជាតិ។

ជាមួយគ្នានេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានលើកឡើងពីវប្បធម៌ចែករំលែកតាមទិសស្លោក «សមរភូមិក្រោយ ជួយសមរភូមិមុខ» ដើម្បីធានាដល់សុខុមាលភាព និងជីវភាពរបស់បងប្អូនកងទ័ពឱ្យកាន់តែប្រសើរឡើង។

ជាការឆ្លើយតប លោកឧត្តមសេនីយ៍ឯក ថោង ថាវរិន្ទ អគ្គមេបញ្ជាការរងកងទ័ពជើងគោក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋបាលខេត្ត ដែលតែងតែគិតគូរដល់កងទ័ពជួរមុខដូចភ្លៀងរលឹម។

លោកបានប្តេជ្ញាថា ទោះបីសភាពការណ៍ព្រំដែនមានភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងទាំងអស់នៅតែបន្តល្បាត និងត្រៀមលក្ខណៈការពារអធិបតេយ្យភាពជាតិ ២៤ម៉ោង លើ ២៤ម៉ោង។

អំណោយដែលបានឧបត្ថម្ភជូនដល់អង្គភាពជួរមុខ រួមមាន៖
*អង្ករ៖ ជាង១២តោន
*គ្រឿងឧបភោគ៖ មី៧៥០កេស, ត្រីខ២០កេស, ទឹកត្រី-ទឹកស៊ីអ៊ីវ២០០យួរ, ប្រេងឆា និងបន្លែបង្ការជាច្រើនមុខ។
*ភេសជ្ជៈ៖ ទឹកបរិសុទ្ធ៦០០កេស, ភេសជ្ជៈចម្រុះ៣៥០កេស និងស្រាបៀរ១៥០កេស។
*សាច់ និងអាហារបំប៉ន៖ សាច់ជ្រូក៩០០គីឡូក្រាម និងនំអន្សម២,០០០នំ។
*ថវិកា៖ សរុបចំនួន៣២លានរៀល៕

អត្ថបទដែលជាប់ទាក់ទង