**អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋជាគ្រួសារកងទ័ពជួរមុខចំនួន២៥០គ្រួសារ នៅតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម

«ផ្លូវមិត្តភាពកម្ពុជា-ចិន» ផ្លូវយុទ្ធសាស្រ្តថ្មី លើកស្ទួយជីវភាពប្រជាជនឃុំដូង

(ខេត្តតាកែវ) ផ្លូវបេតុងមួយខ្សែមានបណ្តោយប្រវែង ៦០៥ ម៉ែត្រ និងទទឹង ៥ ម៉ែត្រ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នៅភូមិតានន និងភូមិស្វាយខម ស្ថិតក្នុងឃុំដូង ស្រុកបាទី ខេត្តតាកែវ ក្រោមអធិបតីភាពឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងលោកស្រី វ៉ង យ៉ាហួយ ប្រធានការិយាល័យមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍប្រចាំកម្ពុជា។

ពិធីនេះមានការចូលរួមពីមន្ត្រីមូលដ្ឋាន តំណាងសង្គមស៊ីវិលកម្ពុជា-ចិន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណ ២០០ នាក់ ដែលបានអញ្ជើញចូលរួមជាសាក្សីក្នុងសមិទ្ធផលដ៏មានន័យនេះ។

តំណាងប្រជាពលរដ្ឋ លោក ណុប ទូច មេឃុំដូង បានបញ្ជាក់ថា ចាប់តាំងពីផ្លូវបេតុងនេះត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការមក ប្រជាពលរដ្ឋក្នុងឃុំដូងទទួលបានការផ្លាស់ប្តូរយ៉ាងច្បាស់លាស់ ដោយការធ្វើដំណើរមានភាពងាយស្រួល សុវត្ថិភាព និងរហ័សជាងមុន។ លោកបានបន្ថែមថា ផ្លូវនេះត្រូវបានសាងសង់តាមស្តង់ដារបច្ចេកទេស ដោយមានការតាមដាន និងវាយតម្លៃជាបន្តបន្ទាប់ពីរដ្ឋបាលឃុំ។

លោកបានបន្តថា ផ្លូវនេះមានតួនាទីសំខាន់ក្នុងការគាំទ្រវិស័យកសិកម្ម ដោយជួយឱ្យកសិករអាចដឹកជញ្ជូនផលិតផលទៅទីផ្សារបានទាន់ពេលវេលា កាត់បន្ថយចំណាយ និងបង្កើនប្រាក់ចំណូល។ ជាមួយគ្នានេះផងដែរ ផ្លូវនេះក៏បានជួយសម្រួលដល់ការចូលដំណើរការសេវាសុខាភិបាល និងការអប់រំរបស់ប្រជាពលរដ្ឋនិងកូនចៅក្នុងមូលដ្ឋានផងដែរ។ លោកក៏បានបញ្ជាក់ថា ផ្លូវនេះជាជំនួយដ៏មានតម្លៃពីមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល ហើយត្រូវបានប្រជាពលរដ្ឋស្នើសុំប្រសិទ្ធនាមថា «ផ្លូវមិត្តភាពកម្ពុជា-ចិន»។

ក្នុងឱកាសនោះ លោកស្រី វ៉ង យ៉ាហួយ បានលើកឡើងថា គម្រោងនេះគឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងសង្គមស៊ីវិលនៃប្រទេសចិន និងកម្ពុជា ដែលមានគោលបំណងលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន។ លោកស្រីបានបញ្ជាក់ថា គម្រោងនេះជាគំរូនៃកិច្ចសហការដែលមានប្រសិទ្ធភាព និងអាចពង្រីកទៅតំបន់ផ្សេងៗទៀតនាពេលអនាគត។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ បានរំលឹកថា ចាប់តាំងពីឆ្នាំ២០១៨ មក ឃុំដូងទទួលបានគម្រោងអភិវឌ្ឍជាច្រើនពីមិត្តចិន តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល រួមមានការសាងសង់ផ្លូវ ការដំឡើងអំពូលភ្លើងបំភ្លឺផ្លូវ ស្ពានតូចៗ ការដាំដើមឈើបៃតង ការសាងសង់អគារសិក្សា ការផ្គត់ផ្គង់សម្ភារៈសិក្សា និងគម្រោងគាំទ្រសុខភាពសហគមន៍។

ជាពិសេស ឯកឧត្តមបានគូសបញ្ជាក់ថា ភូមិតាននត្រូវបានអភិវឌ្ឍទៅជាគំរូ «ភូមិមិត្តភាពកម្ពុជា-ចិន កាត់បន្ថយភាពក្រីក្រ» ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការកែលម្អគុណភាពជីវិតប្រជាពលរដ្ឋ។

ឯកឧត្តមបានបន្ថែមថា ផ្លូវបេតុងនេះមិនត្រឹមតែជាផ្លូវធម្មតា ប៉ុន្តែជាផ្លូវយុទ្ធសាស្រ្តសំខាន់ ដែលភ្ជាប់ពីភូមិស្វាយខមទៅភូមិតានន និងបន្តតភ្ជាប់រវាងស្រុកបាទី ខេត្តតាកែវ និងស្រុកស្អាង ខេត្តកណ្តាល ដែលជួយជំរុញសកម្មភាពសេដ្ឋកិច្ច និងបង្កើតឱកាសថ្មីៗសម្រាប់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ឯកឧត្តមក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមថែរក្សា និងប្រើប្រាស់ផ្លូវនេះដោយការទទួលខុសត្រូវ ដើម្បីធានាបាននូវការប្រើប្រាស់យូរអង្វែង និងរក្សាទុកជាសម្បត្តិសាធារណៈសម្រាប់ជំនាន់ក្រោយ៕

អត្ថបទដែលជាប់ទាក់ទង