**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន**ឆមាសទី១ ឆ្នាំ២០២៦ ACU បានទទួលពាក្យប្តឹងចំនួន ២៣៤ ពាក្យប្តឹង**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”

មន្ត្រីជាន់ខ្ពស់កម្ពុជា លើកទឹកចិត្តដល់កាណាដាឱ្យបង្កើនការវិនិយោគបន្ថែមទៀតនៅកម្ពុជា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាដើម្បីស្វែងរកឱកាសក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសម្តែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះ ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា និងបានគូសរំលេចអំពីទំនាក់ទំនងយូរអង្វែង និងវិជ្ជមានរវាងកម្ពុជានិងកាណាដា ចាប់តាំងពីឆ្នាំ១៩៥៣។ ទន្ទឹមនេះប្រទេសកាណាដា ក៏ជាដៃគូពាណិជ្ជកម្មលំដាប់ទី៦ និងជាប្រភពវិនិយោគលំដាប់ទី៣ របស់កម្ពុជា ជាពិសេសនៅក្នុងវិស័យហិរញ្ញវត្ថុ។

ឯកឧត្តមក៏បានសម្តែងសេចក្តីរីករាយចំពោះការបង្កើតបើកនិវេសនដ្ឋាននៃស្ថានទូតកាណាដាប្រចាំកម្ពុជាឡើងវិញ ដែលជាសញ្ញានៃដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

នៅក្នុងបិរបទនៃភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយសកល ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់អំពីគោលនយោបាយការបរទេសកម្ពុជាដែលផ្តោតលើពហុភាគីនិយម ច្បាប់អន្តរជាតិ និងការបង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្តនានា និងបានសង្កត់ធ្ងន់អំពីភាពចាំបាច់សម្រាប់ប្រទេសសេដ្ឋកិច្ចតូចៗដូចកម្ពុជា ក្នុងការកសាងភាពធន់ ពង្រឹងក្របខ័ណ្ឌអភិបាលកិច្ច និងធ្វើពិពិធកម្មភាពជាដៃគូជាមួយបណ្តាប្រទេស និងដៃគូនានា ក្នុងតំបន់ និងសកលលោក។

ឯកឧត្តមឯកអគ្គរដ្ឋទូត Christian DesRoches បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់កាណាដាក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពាណិជ្ជកម្ម និងវិនិយោគ ។ ឯកឧត្តមបានគូសបញ្ជាក់ពីវត្តមានការទូតឡើងវិញរបស់ប្រទេសកាណាដានៅកម្ពុជា និងការចាប់អារម្មណ៍កាន់តែខ្លាំងឡើងពីសំណាក់វិនិយោគិនកាណាដា។

ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានលើកឡើងផងដែរ អំពីការកើនឡើងនៃកម្រិតជីវភាពនៃប្រជាជនកម្ពុជា ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពស្វាហាប់ ដែលបានបង្កើតជាឱកាសដ៏ល្អ សម្រាប់ពាណិជ្ជកម្ម និងការវិនិយោគ និងការបង្កើតការងារ និងប្រាក់ចំណូល។ ទន្ទឹមនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហា Online Scam ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសរំលេចអំពីការជំរុញការធ្វើកំណែទម្រង់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយផ្តោតទៅលើការពង្រឹងប្រព័ន្ធអភិបាលកិច្ច ក៏ដូចជាការធ្វើកំណែទម្រងប្រព័ន្ធច្បាប់ និងប្រព័ន្ធតុលាការ ព្រមទាំងការកែទម្រង់រដ្ឋបាលសាធាណៈ សំដៅពង្រឹងសមត្ថភាពស្ថាប័នឱ្យមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានគូសបញ្ជាក់ផងដែរ អំពីការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការកែលំអរបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា ដោយរួមទាំងការលើកកម្ពស់អភិបាលកិច្ចដែលជំរុញដោយការពង្រឹងប្រព័ន្ធស្ថិតិទិន្នន័យជាតិ ដើម្បីផ្តល់ព័ត៌មានសេដ្ឋកិច្ចដែលអាចទុកចិត្តបានដល់វិនិយោគិន។ ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកទឹកចិត្តដល់កាណាដាឱ្យបង្កើនការវិនិយោគបន្ថែមទៀតនៅកម្ពុជា ពិសេសក្នុងវិស័យអាទិភាព។

ពាក់ព័ន្ធនឹងបញ្ហា Online Scam ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានកំពុងខិតខំយ៉ាងខ្លាំងក្លាក្នុងការបង្ក្រាប និងសម្អាត Online Scam នេះឱ្យអស់ព្រោះបញ្ហានេះមិនមានប្រយោជន៍ដល់កម្ពុជាឡើយ ហើយថែមទាំងបង្កផលប៉ះពាល់អវិជ្ជមានជាច្រើនដល់ការវិនិយោគរបស់បរទេស, ទេសចរអន្តរជាតិ និងជាពិសេសធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ប្រទេស។ ថ្មីៗនេះសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានទទួលការអនុម័តពីគណៈរដ្ឋមន្ត្រី ហើយសេចក្តីព្រាងនេះបាន បញ្ជូនដល់រដ្ឋសភារួចហើយ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និង ឯកឧត្តមឯកអគ្គរដ្ឋទូត Christian DesRoches ក៏បានធ្វើការពិភាក្សាផងដែរ អំពីលទ្ធភាពនៃការបន្តកិច្ចសហប្រតិបត្តិការ ក្នុងការកសាងសមត្ថភាពមន្ត្រី និងការងារកែទម្រង់ច្បាប់ ព្រោះកន្លងមកកាណាដាធ្លាប់មានកិច្ចសហប្រតិបត្តិការនេះជាមួយទីស្តីការគណៈរដ្ឋមន្ត្រីនៅអំឡុងដើមទសវត្សរ៍ឆ្នាំ២០០០ និងម្យ៉ាងទៀត កម្ពុជា និងកាណាដា ក៏មានប្រព័ន្ធច្បាប់ចម្រុះ រវាងប្រព័ន្ធច្បាប់ស៊ីវិល និងប្រព័ន្ធច្បាប់អង់គ្លូសាក់សុង ដូចគ្នាផងដែរ។
មុននឹងបញ្ចប់ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ឈរលើចក្ខុវិស័យរួម ក្នុងការលើកកម្ពស់ភាពជាដៃគូ ប្រកបដោយចីរភាព និងប្រយោជន៍រួម ហើយកិច្ចប្រជុំកំពូល Francophonie ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ ក៏រំពឹងថានឹងជួយបន្តលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង