**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន**ឆមាសទី១ ឆ្នាំ២០២៦ ACU បានទទួលពាក្យប្តឹងចំនួន ២៣៤ ពាក្យប្តឹង**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”

អភិបាលខេត្តកណ្ដាល ក្រើនរំលឹកដល់អាជ្ញាធរនិងប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គីភ័យ ដោយពេលនេះរដូវក្តៅកំពុងតែឈានចូលមកដល់

កណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានក្រើនរំលឹកដល់អាជ្ញាធរស្រុក ភូមិ ឃុំ និងប្រជាពលរដ្ឋទាំងអស់ ដោយពេលនេះរដូវក្តៅកំពុងតែឈានចូលមកដល់ អាចបង្កជាគ្រោះអគ្គីភ័យ ដូច្នេះយើងទាំងអស់គ្នាត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គីភ័យ។

ការក្រើនរំលឹកនេះធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីចែកជូនប្រជាពលរដ្ឋចំនួន ២៣ភូមិ ស្ថិតក្នុងឃុំភ្នំបាត ឃុំផ្សារដែក ឃុំវិហារលួង ឃុំកោះចិន ឃុំពញាឮ ឃុំឃ្លាំង និងឃុំទំនប់ធំ នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នៅក្នុងបរិវេណសាលាស្រុកពញាឮ។

ពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីនេះ ធ្វើឡើងក្រោមអធិបតី ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមផងដែរពីសំណាក់អាជ្ញាធរស្រុកពញាឮ មន្ទីរជុំវិញខេត្ត និងប្រជាពលរដ្ឋជាច្រើនរូប។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា ខេត្តកណ្តាលនឹងខិតខំចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋឱ្យបានចប់មុនចូលឆ្នាំខ្មែរ ដើម្បីឆ្លើយតបចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការប្តេជ្ញាចិត្តដ៏មុតស្រួចរបស់សម្តេចមហាបវរធិបតីក្នុងការជម្រុញការចុះបញ្ជីដីធ្លីនេះជូនដល់ដៃប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា។ ដើម្បីសំរេចតាមផែនការនេះ ឯកឧត្តមអភិបាលខេត្ត បានស្នើអាជ្ញាធរស្រុក ភូមិ ឃុំសូមផ្សព្វផ្សាយ និងលិខិតអញ្ជើញជូនបងប្អូនប្រជាពលរដ្ឋ មកទទួលប័ណ្ណកម្មសិទ្ធិដីធ្លីបានដល់ដៃគ្រប់ៗគ្នា។

ឯកឧត្តមអភិបាលខេត្ត បញ្ជាក់ថា ការចែកប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋនាពេលនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហាទំនាស់ដីធ្លី និងជាការផ្ដល់ឱ្យប្រជាពលរដ្ឋមានសិទ្ធិកម្មកាន់កាប់ដីធ្លីរបស់ខ្លួនបានត្រឹមត្រូវស្របតាមច្បាប់។ ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា ការទទួលបានប័ណ្ណកម្មសិទ្ធិប្រើប្រាស់ស្របច្បាប់របស់បងប្អូនប្រជាពលរដ្ឋនៅពេលនេះ បានស្ដែងចេញឱ្យឃើញពីការគិតគូរយ៉ាងហ្មត់ចត់របស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាន និងកំពុងអនុវត្តយ៉ាងសកម្មលើគោលនយោបាយដីធ្លី ជូនដល់ប្រជាពលរដ្ឋ និងដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ នៅពេលទទួលបានហើយសូមបងប្អូនប្រជាពលរដ្ឋត្រូវគិតគូទុកដាក់ថែរក្សាឱ្យបានល្អ ពីព្រោះប័ណ្ណកម្មសិទ្ធដីធ្លី គឺពិតជាមានសារៈសំខាន់ និងមានតម្លៃណាស់ ក្នុងការសម្គាល់សិទ្ធិកាន់កាប់ ការទិញលក់ បញ្ចាំ បញ្ជាក់បានថាដីធ្លីរបស់ខ្លួនស្របតាមច្បាប់ ដីមានសុវត្ថិភាពទទួលស្គាល់ដោយអាជ្ញាធរ ជៀសផុតពីការរំលោភបំពាន កាត់បន្ថយជម្លោះ ហើយថែមទាំងងាយស្រួលក្នុងការទិញលក់ជាដើម។

ឯកឧត្តម គួច ចំរើន ក៏បានក្រើនរំលឹកដល់អាជ្ញាធរស្រុក ភូមិ ឃុំ និងប្រជាពលរដ្ឋទាំងអស់ ដោយពេលនេះរដូវក្តៅកំពុងតែឈានចូលមកដល់ អាចបង្កជាគ្រោះអគ្គីភ័យ ដូច្នេះយើងទាំងអស់គ្នាត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គិភ័យ ត្រូវមានការគ្រប់គ្រងឱ្យបានល្អនូវការប្រើប្រាស់ភ្លើងផ្សេងៗមាន ទានធូប ចង្ក្រានហ្គាស ប្រព័ន្ធអគ្គិសនីប្រើប្រាស់នៅតាមលំនៅឋាន តាមស្រែចម្ការ ឬក៏នៅកន្លែងផ្សេងៗ រាល់ពេលចេញពីផ្ទះត្រូវពិនិត្យបិទភ្លើង ពន្លត់ទានធូប ចង្ក្រានហ្គាស មើលឱ្យសព្វគ្រប់ ដើម្បីបង្ការហានិភ័យអគ្គិភ័យកើតឡើង ដល់គ្រួសាររបស់ខ្លួន និងអ្នកជិតខាង។ បន្ថែមពីលើនេះអាជ្ញាធរក្រុង-ស្រុកទាំងអស់ត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាចរាចរណ៏ ត្រូវបន្តខិតខំដាកចេញនូវវិធានការនានាសំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៏ក្នុងមូលដ្ឋានខេត្តកណ្តាលមានការថយចុះជាលំដាប់។

នាឱកាសនោះដែរ ឯកឧត្តម គួច ចំរើន បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានផ្តល់ការគាំទ្រ ដល់រាជរដ្ឋាភិបាលរបស់យើង ដែលបានសម្រេចចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) តាមការអញ្ជើញរបស់ ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump គឺជាការយល់ឃើញដ៏ត្រឹមត្រូវ អំពីគុណតម្លៃនៃសន្តិភាព។ ក្នុងនាមយើងជាប្រទេសតូច កិច្ចការដ៏សំខាន់ដែលរាជរដ្ឋាភិបាលបានដាក់ចេញ គឺការការពារប្រទេសតាមរយៈការទូត តាមរយៈច្បាប់អន្តរជាតិ។ ដូច្នេះយើងត្រូវតែផ្តល់ការគាំទ្រដល់ពេញទំហឹង ដើម្បីឱ្យជរដ្ឋាភិបាលរបស់យើង មានលទ្ធភាពមានទំនុកចិត្ត បន្តបេសកកម្មរបស់ខ្លួនលើការងារការទូត ច្បាប់ និងសិទ្ធិការពារខ្លួន សំដៅការពារនូវបូរណភាពទឹកដីរបស់យើងបានគង់វង្ស និងរឹងមាំ៕

អត្ថបទដែលជាប់ទាក់ទង