**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញក្នុងពិធីចម្រើនព្រះបរិត្តឡើងអគារវិមានសាមគ្គីភាព (អគារព្រឹទ្ធសភាថ្មី)

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញធ្វើពិធីចម្រើនព្រះបរិត្តឡើងអគារវិមានសាមគ្គីភាព(អគារព្រឹទ្ធសភាថ្មី)។

ពិធីនេះមានការចូលរួមពីអគ្គលេខាធិការព្រឹទ្ធសភា ខុទ្ទកាល័យថ្នាក់ដឹកនាំទាំងបីលោកអ្នកឧកញ៉ា,អ្នកឧកញ៉ា, ឧកញ៉ា បណ្ដាសប្បុរសជនដែលបានចូលរួមក្នុងការកសាងអគារវិមានសាមគ្គីភាពនេះ។

នៅក្នុងឱកាសដ៏ពិសេសវិសាលនេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញថ្វាយគ្រឿងសក្ការៈបូជាអាសនៈក្រុងពាលី និងពិធីចម្រើនព្រះបរិត្ត ដោយសម្ដេចព្រះសង្ឃចំនួន០៩អង្គ ដោយបានប្រព្រឹត្តទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។

បន្ទាប់ពីពិធីសាសនារួច សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងថ្នាក់ដឹកនាំទាំងអស់ បានអញ្ជើញ ពិនិត្យមើលតាមបន្ទប់សំខាន់ៗនៃអគារវិមានសាមគ្គីភាព ព្រឹទ្ធសភា ក្នុងបរិយាកាសរីករាយយ៉ាងក្រៃលែង។

សូមជម្រាបថា អគារថ្មីនេះ មានទំហំ៧៩ម៉ែត្រ x ៤៧ម៉ែត្រ មានកម្ពស់៤ជាន់ ត្រូវបានប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ហើយគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងពេលខាងមុខនេះ។ អគារវិមានសាមគ្គីភាព ព្រឹទ្ធសភាថ្មី នេះ កសាងឡើងដោយថវិកាបណ្ដាសប្បុរសជនដែលជាភស្តុតាងនៃសាមគ្គីភាពដ៏រឹងមាំ ។

អាគារវិមានសាមគ្គីភាព ព្រឹទ្ធសភា មានលក្ខណៈសំខាន់ៗដូចជា៖
-ជាន់ផ្ទាល់ដី មានបន្ទប់ធំមួយរបស់នាយកដ្ឋាន បណ្ណាល័យសម្រាប់រៀបចំសៀវភៅផ្សេងៗ ឃ្លាំងដាក់សៀវភៅបន្ទប់ប្រចាំការ និងបន្ទប់គណៈបញ្ជាការអង្គរក្ស បន្ទប់ Server
បន្ទប់បច្ចេកទេស បន្ទប់ទឹក នារី និងបុរស និងសន្តិសុខ និងបន្ទប់ផ្សេងៗទៀត។

-ជាន់ទី១ មានបន្ទប់ Hall ធំ សម្រាប់ត្រួតពល សាលជប់លៀង និងអាចប្រើប្រាស់សម្រាប់កិច្ចប្រជុំធំៗ បន្ទប់សន្និសីទកាសែត បន្ទប់ដាក់វត្ថុអនុស្សាវរីយ៍ បន្ទប់ប្រើប្រាស់ពហុបំណង បន្ទប់រង់ចាំសម្រាប់ភ្ញៀវ បន្ទប់រៀបចំអាហារ បន្ទប់ទឹកនារី បុរស ឆ្វេងស្ដាំ និងបន្ទប់ជាន់ឡៅតឿមានបន្ទប់បកប្រែ និងមានបន្ទប់ផ្សេងទៀត។

-ជាន់ទី២ មានបន្ទប់ការិយាល័យ បន្ទប់ទទួលភ្ញៀវបន្ទប់សម្រាកសម្រាប់ សម្ដេចប្រធានព្រឹទ្ធសភា សាលសម្រាប់ជូនសារតាំង ឬរៀបចំពិធីផ្សេងៗ សាលជប់លៀង ដោយដាក់បានមនុស្ស២២នាក់ បន្ទប់ប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ និងប្រជុំទ្វេភាគី កន្លែងចាប់ដៃ និងថតរូបពេលប្រជុំទ្វេភាគី បន្ទប់ក្រុមសារព័ត៌មាន បន្ទប់ការិយាល័យបេសកជនពិសេស បន្ទប់ការិយាល័យ និងបន្ទប់សម្រាកសម្រាប់នាយកខុទ្ទកាល័យ ការិយាល័យនាយករងខុទ្ទកាល័យ ទីប្រឹក្សា ពិធីការ ជំនួយការ និងមន្ត្រីខុទ្ទកាល័យសម្ដេចតេជោ បន្ទប់ទឹកបុរសនារី និងបន្ទប់ផ្សេងៗទៀត។

-ជាន់ទី៣ មានសាលប្រជុំធំសម្រាប់គណៈអចិន្ត្រៃយ៍ទ្វេភាគី ប្រជុំរួម និងប្រជុំផ្សេងៗ បន្ទប់បច្ចេកទេស បន្ទប់រង់ចាំ បន្ទប់ទឹកបុរស នារី និងបន្ទប់ផ្សេងៗទៀត៕

អត្ថបទដែលជាប់ទាក់ទង