**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ**គណៈកម្មការទី៩រដ្ឋសភា​ ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល​ខេត្តរតនគិរី**អភិបាលខេត្តបាត់ដំបង អំពាវនាដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ បន្តពហិកាផលិតផលថៃ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»**រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាមានភាពម្ចាស់​ការលើ​ការ​បណ្ដុះ​​បណ្ដាល និងផ្គត់ផ្គង់​កម្លាំងពល​កម្មផ្នែក​យាន​យន្ត​គ្រប់ប្រភេ​ទ​ចាប់​ពីចុង​ឆ្នាំ ២០២៧ខាង​មុខនេះ

លោក Xi Jinping ថ្លែងអំពីការអភិវឌ្ឍ ៖ ធ្វើទំនើបកម្មកងទ័ពប្រកបដោយគុណភាពខ្ពស់ ដើម្បីក្លាយជាកម្លាំងរក្សាការពារសន្តិភាពដ៏រឹងមាំ

កាលពីមួយខែមុន នាខែវិច្ឆិកា នាវាផ្ទុកយន្តហោះឈ្មោះ ហុកគៀន (福建舰)របស់ប្រទេសចិនបានដាក់ឱ្យប្រតិបត្តិការ លោក Xi Jinping ប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញចុះត្រួតពិនិត្យលើនាវាផ្ទាល់។ លោកបានចុចប៊ូតុងនៃប្រព័ន្ធកាតាបល (catapult) ដែលជាប្រព័ន្ធជឿនលឿននៃការបាញ់បង្ហោះយន្តហោះដោយកម្លាំងអេឡិចត្រូម៉ាញ៉េទិច មួយពព្រិចភ្នែកយន្តហោះដែលទម្ងន់៣០តោនក៏ហោះឡើងលើអាកាស។ បច្ចេកវិទ្យាយោធាដ៏កំពូលមួយនេះបានធ្វើឱ្យយើងមើលឃើញអំពីសមត្ថផលថ្មីនៃការអភិវឌ្ឍថាមពលនាពេលអនាគត។
ប្រព័ន្ធបាញ់បង្ហោះយន្តហោះដោយកម្លាំងអេឡិចត្រូម៉ាញ៉េទិច គ្រប់គ្រង់ថាមពលបានយ៉ាងជាក់លាក់ អាចបម្លែងថាមពលដ៏ខ្លាំងក្លាបានក្នុងរយៈពេលខ្លី ដែលការប្រតិបត្តិការវិទ្យាសាស្ត្រដូចគ្នានឹងបញ្ហាប្រឈមនៃបច្ចេកទេសសាកថ្មលឿននៃរថយន្តអគ្គិសនី ថាមពលថ្មី។ ដូច្នេះមានការរំពឹងទុកថា នាពេលអនាគត រថយន្តអគ្គិសនីរត់ដោយថាមពលបៃតង ប្រហែលនឹងឈានចូលយុគសម័យថ្មីដែលអាចសាកថ្មពេញគិតជាវិនាទី ។
យ៉ាងណាក៏ដោយ ក្នុងឆ្នាំ២០២៥ ជាពិសេសក្នុងឆមាសទីពី ពិធីព្យុហយាត្រានៅថ្ងៃរំលឹកជ័យជម្នះ ៣កញ្ញា របស់ប្រទេសចិនបានធ្វើឱ្យអ្នកស្រឡាញ់សន្តិភាពនៅលើពិភពលោកមានសេចក្តីរំភើបខ្លាំង និងមានជំនឿចិត្តកាន់តែខ្លាំង។ ក្នុងជំនោរាត្រីនៃសមុទ្រចិនខាងត្បូង ភាពរាបស្មើនៃទីលានសម្រាប់យន្តហោះឡើងនិងចុះ (flight deck) នៃនាវាផ្ទុកយន្តហោះ ហុកគៀន បានធ្វើឱ្យអ្នកដែលចូលចិត្តវិស័យឧស្សាហកម្មសរសើរមិនដាច់ពីមាត់។
ប្រភេទដែកដែលយកទៅធ្វើជាទីលានយន្តហោះ ឡើងនិងចុះចតនៅលើនាវាផ្ទុកយន្តហោះនេះ គឺជាបន្ទះដែកដែលចាំបាច់ត្រូវបំពេញតម្រូវលក្ខខណ្ឌតឹងរ៉ឹងបំផុតក្នុងចំណោមដែកថែបនៅលើពិភពលោក ពីព្រោះតម្រូវអោយមានសមត្ថភាពប្រតិបត្តិការយ៉ាងនឹងនរក្នុងស្ថានការណ៍សមុទ្រដ៏ស្មុគស្មាញ និងអាចទប់ទល់នឹងការប៉ះទង្គិចជាញឹកញាប់របស់អណ្តាតភ្លើងក្តៅខ្លាំងនៃយន្តហោះហោះឡើងផង។ មនុស្សជាតិបន្តរុញពង្រីកក្នុងវិស័យឧស្សាហកម្ម រាល់ការបំបែកការកឃើញបច្ចេកវិទ្យាកំពូលៗ ចុងក្រោយគឺត្រូវបម្រើជូនជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ដូចជាថ្នាំលាបស្រទាប់ការពារប្រើក្នុងខ្ទះការពារមិនស្អិត ដែកកាយដីរបស់ឡានកាយដី គ្រឿងបង្គុំការពាររញ្ជួយដីក្នុងអគារខ្ពស់ និងខ្សែកាបស្ពានឆ្លងសមុទ្រជាដើម។
ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ ២០២៥ នាវាផ្ទុកយន្តហោះចំនួន ៣ គ្រឿងជាសេក្ខីភាពនៃការធ្វើទំនើបកម្មយោធាប្រកបដោយគុណភាពខ្ពស់របស់ប្រទសចិន។ ដូចការលើកឡើងរបស់លោកប្រធាន Xi Jinping ស្តីពីការអភិវឌ្ឍ៖ ធ្វើទំនើបកម្មកងទ័ពប្រកបដោយគុណភាពខ្ពស់ ប្រទេសចិនត្រូវធ្វើជាកម្លាំងដ៏រឹងមាំដើម្បីរក្សាការពារសន្តិភាព៕

អត្ថបទដែលជាប់ទាក់ទង