**កម្ពុជាបន្តប្តេជ្ញាលើកកម្ពស់សិទ្ធិ សុវត្ថិភាពកម្មករនិយោជិត ពង្រឹងភាពប្រកួតប្រជែង និងនិរន្តរភាពនៃវិស័យវាយនភណ្ឌ**ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពង់ឆ្នាំង**លោក ម៉េង ស្រ៊ុន មេបញ្ជាការ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦**សមាគមទីភ្នាក់ងារទេសចរណ៍មីយ៉ាន់ម៉ា តាំងចិត្តជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយវិស័យឯកជនផ្នែកទេសចរណ៍កម្ពុជា ដើម្បីបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក**ចិនថាកិច្ចប្រឹងប្រែងពង្រឹងវិស័យយោធារបស់ខ្លួន គឺផ្តល់អត្ថប្រយោជន៍ ចំពោះសន្តិភាពពិភពលោក**អភិបាលក្រុងសិរីសោភ័ណ ដឹកនាំគណៈបញ្ជាការឯកភាពក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យតាមទីតាំងតូប និងផ្សារទំនេីបធំៗ ជៀសវាងលួចនាំចូលរក្សាទុកនូវគ្រឿងបរិភោគមកពីប្រទេសថៃ**ការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហេសបូឡានៅលីបង់ ហាក់មានសភាពធូរស្រាល ប៉ុន្តែមិនទាន់ផ្អាកទាំងស្រុងទេ ទោះមានការប្រកាសពីសំណាក់អាមេរិក និងអ៉ីរ៉ង់ ជុំវិញកិច្ចព្រមព្រៀងឈានទៅបិទបញ្ចប់សង្រ្គាម**UN ថ្កោលទោសការកើនឡើងយ៉ាងគំហុក នៃការប្រើប្រាស់យន្តហោះដ្រូនវាយប្រហារគ្នា នៅក្នុងប្រទេសស៊ូដង់ ដែលកំពុងបន្តហែកហួរដោយ សង្រ្គាមស៉ីវិល**បេតិកភណ្ឌវប្បធម៌អរូបីលំដាប់ពិភពលោកដែលលោក Xi Jinping យកចិត្តទុកដាក់៖ ភាពទាក់ទាញនៃល្ខោន Qunqu**បទវិភាគ​៖​ពង្រឹង​ការ​គ្រោងផែន​ការ​និង​កសាង​​​”បណ្តាញចំនួន​៦” ​ដើម្បី​បង្កើ​ត​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​នៃសេដ្ឋកិច្ចចិន​**ការអភិវឌ្ឍបៃតងរបស់ចិន ក្លាយជាកម្លាំងចលករសម្រាប់សកម្មភាពអាកាសធាតុសកល**ពលរដ្ឋ២ឃុំក្នុងស្រុកព្រៃឈរ រងគ្រោះដោយខ្យល់កន្ត្រាក់ ៦៨គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងថ្នាក់ដឹកនាំអញ្ជើញទស្សនាការតាំងបង្ហាញស្នាដៃ សមិទ្ធផល និងស្តង់ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ**ក្រសួងការងារ និងក្រុមហ៊ុន Zo Motors ចុះ MoU លើការបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី (EV) និងលើកកម្ពស់សុវត្ថិភាពធ្វើដំណើរសម្រាប់កម្មករនិយោជិត**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សៀវភៅស្តង់ដាជាតិមុខរបរចិន និងក្នុងពិធីចុះ MoU ជាមួយក្រុមហ៊ុន BYD**ប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៃទិវាជាតិ TVET ឆ្នាំ២០២៦នេះ ឆ្លុះបញ្ចាំងពីការកសាងកម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការទីផ្សារក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល**លោក Netanyahu៖ ប្រតិបត្តិការយោធារួមគ្នារវាងអាមេរិក និងអ៉ីស្រាអែល បានសង្រ្គោះប្រទេសរបស់លោកពីការគំរាមកំហែងដោយនុយក្លេអ៊ែរពីសំណាក់អ៉ីរ៉ង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យព្រៃឈើ និងការប្រើប្រាស់ដីធ្លី៖ ដៃគូដ៏ល្អបំផុតរបស់ធម្មជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ**អ្នកសង្កេតការណ៍អាស៊ាន ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខជនភៀសសឹក នៅខេត្តបន្ទាយមានជ័យ

៣សំណួរ-២ដំណោះស្រាយ ពាក់ព័ន្ធបញ្ហាកំហុសទិន្នន័យ អត្តសញ្ញាណបុគ្គល!

ភ្នំពេញ៖ នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ អគ្គនាយដ្ឋានអត្តសញ្ញាណ ក្រសួងមហាផ្ទៃបានចេញសេចក្ដីជូនព័ត៌មានពាក់ព័ន្ធនឹងបញ្ហាកំហុសទិន្នន័យអត្តសញ្ញាណបុគ្គល តើត្រូវដោះស្រាយដូចម្ដេច? ។ ក្នុងសេចក្ដីជូនព័ត៌មាននេះ អគ្គនាយកដ្ឋានបានបំផុសសំណួរចោទចំនួន៣ ដែលតែងតែមានសាធារណជនលើកឡើងជុំវិញបញ្ហាកំហុសទិន្នន័យអត្តសញ្ញាណបុគ្គល។

ទី១-តើបញ្ហាខុសទិន្នន័យជាកំហុសរបស់អ្នកណា? បើតាមសេចក្ដីជូនព័ត៌មាន កំហុសទិន្នន័យលើឯកសារអត្រានុកូលដ្ឋានមានលក្ខណៈចម្រុះ និងស្មុគស្មាញ បានកើតឡើងដោយសារកត្តា៣សំខាន់ៗ ពាក់ព័ន្ធទាំង មន្ត្រីជំនាញ និងប្រជាពលរដ្ឋ។ ១.កំហុសដែលកើតឡើងដោយអចេតនា មានន័យថា ទោះបីមានការពិនិត្យ ឬផ្ទៀងផ្ទាត់ហើយក្តី ប៉ុន្តែពុំបានកត់សម្គាល់ឃើញពីកំហុសនោះ។ ២.កំហុសដែលកើតឡើងដោយមន្ត្រីជំនាញដោយសារការធ្វេសប្រហែស របស់មន្ត្រីដែលពុំបានយកចិត្តទុកដាក់។ ៣.កំហុសដែលកើតឡើងដោយប្រជាពលរដ្ឋ បានន័យថាប្រជាពលរដ្ឋមួយចំនួនបានផ្តល់ទិន្នន័យមិនត្រឹមត្រូវ ឬ ទិន្នន័យស្មានៗ។ ទន្ទឹមគ្នានោះ ក៏មានករណីដែលប្រជាពលរដ្ឋ កែទិន្នន័យដោយចេតនា ដើម្បីប្រើប្រាស់ក្នុងគោលបំណងផ្សេងៗមានជាអាទិ៍ ព្យាយាមកែដំឡើងអាយុដើម្បីស្នើសុំចូលធ្វើការ ព្យាយាមបន្ថយអាយុមិនទាន់ចង់ចូលនិវត្តន៍ និងកែទិន្នន័យដើម្បីស្នើសុំទិដ្ឋាការ (វីសា) ទៅក្រៅប្រទេសជាដើម។

ចំណែកសំណួរទី២ ត្រូវបានអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម រំលេចពីមូលហេតុនៃការមិនកែតម្រូវឯកសារជូនពលរដ្ឋតាមការស្នើសុំ ដោយពុំចាំបាច់ទៅតុលាការ ឬស្រាវជ្រាវស៊ើបបញ្ជាក់។ ត្រង់ចំណុចនេះ អគ្គនាយកដ្ឋាន ផ្ដល់ព័ត៌មានមកថា ហេតុផលមួយចំនួនដែលអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មមិនអាចកែតម្រូវទិន្នន័យតាមការស្នើសុំដោយងាយស្រួលបាន គឺផ្អែកតាមគោលការណ៍គ្រឹះនៃការគ្រប់គ្រងប្រជាជនលើសកលលោក និងតាមផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម ២០១៧-២០២៦ របស់កម្ពុជា គឺតម្រូវឱ្យ មនុស្សម្នាក់មានអត្តសញ្ញាណតែមួយប៉ុណ្ណោះ។

សេចក្ដីជូនដំណឹងបានបន្ថែមថា ការតម្រូវដូចបានបញ្ជាក់មកនោះ មានគោលបំណងសំខាន់ៗចំនួន៣ រួមមាន ១.ការពារនូវសិទ្ធិរបស់ពលរដ្ឋ ដោយការពារសិទ្ធិលើកម្មសិទ្ធិអចលនទ្រព្យ សិទ្ធិធ្វើដំណើរ សិទ្ធិបោះឆ្នោត សិទ្ធិទទួលកេរមរតក និងសិទ្ធិក្នុងការបើកគណនីធនាគារ។ ២.ធានាប្រសិទ្ធភាពលើការផ្តល់សេវាសាធារណៈដោយផ្តល់សេវាគាំពារសង្គម របបឧបត្ថម្ភផ្សេងៗ ប្រាក់សោធននិវត្តន៍ សេវាសុខភាព និងសេវាអប់រំ។ ៣. ពង្រឹងការអនុវត្តច្បាប់ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ពាក់ព័ន្ធនឹងមុខសញ្ញាបទល្មើស ដីកាចាប់ខ្លួន ការអនុវត្តកាតព្វកិច្ច ឬកិច្ចសន្យាផ្សេងៗ (ទិញ លក់អចលនទ្រព្យ កម្ចីធនាគារ ការបង់ពន្ធ)។

ចូលទៅសំណួរទី៣ តើការកែតម្រូវទិន្នន័យអត្តសញ្ញាណបុគ្គលម្នាក់ គឺជាការងាយស្រួល ឬជាបញ្ហាស្មុគស្មាញ? អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានបញ្ជាក់ថា ការកែតម្រូវទិន្នន័យអត្តសញ្ញាណបុគ្គលម្នាក់ មិនមែនសុទ្ធតែស្មុគស្មាញនោះទេ។ ភាពងាយស្រួល ឬស្មុគស្មាញ គឺអាស្រ័យទៅលើកត្តាសំខាន់ចំនួន២ មានជាអាទិ៍ ១. អាស្រ័យលើទំហំនៃកំហុសទិន្នន័យ ជាឧទាហរណ៍ ការកែឈ្មោះពី “ចន្ទ អង្គារ” ទៅ “ចន្ទ អង្គារី” ដែលជាកំហុសអក្ខរាវិរុទ្ធតូចតាច។ ២. អាស្រ័យលើភាពស្អាតស្អំរបស់បុគ្គលនោះ ដែលបុគ្គលនោះមាន សាវតាល្អស្អាតស្អំ ការកែតម្រូវទិន្នន័យមិនមានបញ្ហាស្មុគស្មាញនោះទេ។ ដោយឡែក បុគ្គលនោះ ជាប់ឈ្មោះក្នុងដីកាតាមចាប់ខ្លួន ឬបណ្តឹងតុលាការ ការកែតម្រូវទិន្នន័យមានលក្ខណៈស្មុគស្មាញ ដែលទាមទារនូវការស្រាវជ្រាវឱ្យបានច្បាស់លាស់។

បញ្ហាប្រវត្តិសាស្រ្ត និងការត្រឡប់ទៅមើលរបត់នៃស្ថានភាពមន្ត្រីនៅតាមមូលដ្ឋាន គឺជាប្រការគួរដឹង នៅពេលយើងនិយាយពីបញ្ហាកំហុសទិន្នន័យអត្តសញ្ញាណបុគ្គល។  គួររម្លឹកថា ក្រោយដួលរលំនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ខែមករា ឆ្នាំ១៩៧៩ ប្រទេសកម្ពុជាចាប់ផ្ដើមកសាងឡើងវិញពីចំណុចសូន្យដោយបាតដៃទទេ។ ឯកសារសម្គាល់អត្តសញ្ញាណរបស់ប្រជាពលរដ្ឋត្រូវបានបាត់បង់ស្ទើរគ្មានសល់។ ក្នុងស្ថានភាពដែលប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណបុគ្គលត្រូវបានការរៀបចំឯកសារឡើងវិញផ្អែកលើ ការចងចាំ ឬការស្មាន ដោយគ្មានឯកសារសម្អាងច្បាស់លាស់។

ដើម្បីដោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាល បានបើកយុទ្ធនាការចុះបញ្ជីកំណើតទូទាំងប្រទេសនៅឆ្នាំ២០០២តាមទម្រង់គំរូឯកភាពថ្នាក់ជាតិ។ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានគូសបញ្ជាក់ពីការជំរុញការងារនេះដោយក្រសួងមហាផ្ទៃ ធ្វើយុទ្ធនាការចល័តផ្តល់សំបុត្រកំណើតតាមខ្នងផ្ទះ ពីខែតុលា ឆ្នាំ២០០៤ ដល់ខែធ្នូ ឆ្នាំ២០០៦ ជាលទ្ធផលប្រជាពលរដ្ឋភាគច្រើនមានសំបុត្រកំណើតប្រើប្រាស់ឡើងវិញ។ ប៉ុន្តែយ៉ាងណាក៏ដោយ យុទ្ធនាការនេះបានបន្សល់នូវបញ្ហាបច្ចេកទេសមួយចំនួនគឺកំហុសទិន្នន័យក្នុងសំបុត្រកំណើតមានចំនួនច្រើនដូចជា ខុសអក្ខរាវិរុទ្ធ ឈ្មោះ ភេទ ខុសថ្ងៃខែឆ្នាំកំណើតជាដើម។ មកទាល់បច្ចុប្បន្ន ការចុះសំបុត្រកំណើតនៅតែជួបកំហុសជារឿយៗ ដោយសារការងារនៅបន្តអនុវត្តដោយដៃ និងផ្អែកលើព័ត៌មានផ្ទាល់មាត់ ឬការចងចាំរបស់ពលរដ្ឋ ដោយពុំមានឯកសារសម្អាងឡើយ ដែលងាយនឹងមានកំហុសឆ្គង។

៣សំណួរ-២ដំណោះស្រាយ! ប្រឈមនឹងចំណោទបញ្ហា ដូចបញ្ជាក់ក្នុងសំណួរទាំង៣ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានលើកឡើងនូវដំណោះស្រាយចំពោះមុខ និងសម្រាប់អនាគត។ ក្នុងនោះ ចាប់តាំងពីឆ្នាំ២០១៧ មកទល់បច្ចុប្បន្ន អគ្គនាយកដ្ឋានបានអះអាងថាខ្លួន បានសម្រេចកែតម្រូវទិន្នន័យបានចំនួន ១៤៨.៨២៩ នាក់ រួចមកហើយ និងកំពុងបន្តជំរុញការស្រាវជ្រាវ និងស៊ើបបញ្ជាក់លើករណីស្មុគស្មាញស្របតាមច្បាប់ជាច្រើនទៀត។

សម្រាប់ដំណោះស្រាយចំពោះមុខ (រយៈពេលខ្លី) អគ្គនាយដ្ឋាន កំពុងរៀបចំលិខិតបទដ្ឋានគតិយុត្តបន្ថែម និងអភិវឌ្ឍកម្មវិធីតាមប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីផ្តល់សមត្ថកិច្ចដល់មន្ត្រីអត្រានុកូលដ្ឋានថ្នាក់ក្រុង-ស្រុក-ខណ្ឌ ថ្នាក់រាជធានី-ខេត្ត និងថ្នាក់ជាតិ ក្នុងការពិនិត្យសម្រេចកែតម្រូវទិន្នន័យអត្រានុកូលដ្ឋានបានតាមរយៈប្រព័ន្ធព័ត៌មានវិទ្យា។ ដំណោះស្រាយនេះ អាចកាត់បន្ថយពេលវេលាផ្ញើឯកសារចុះឡើង និងអាចចេញឯកសារជូនប្រជាពលរដ្ឋបានលឿនជាងមុន។ ចំពោះរយៈពេលដែលដាក់ឱ្យអនុវត្តអាចនឹងចាប់ផ្តើមនៅក្នុងអំឡុង ត្រីមាសទី១ ឆ្នាំ២០២៦។

ចុះសម្រាប់ដំណោះស្រាយនាថ្ងៃអនាគត ឬរយៈពេលវែង? អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអះអាងថាខ្លួន កំពុងសិក្សាលើជម្រើសនៃការផ្ទៀងផ្ទាត់ទិន្នន័យដោយខ្លួនឯងតាមអនឡាញ (Self-verification) ដើម្បីពន្លឿនសម្អាតទិន្នន័យដែលនៅសេសសល់សម្រាប់ប្រជាពលរដ្ឋដែលមានកំហុសទិន្នន័យ។ ដោយឡែកសម្រាប់ទារកកកើតថ្មី អគ្គនាយកដ្ឋានបាននិងកំពុងសាកល្បងដាក់ឱ្យដំណើរការការចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធជូនដំណឹងពីប្រព័ន្ធសុខាភិបាលមកកាន់ប្រព័ន្ធគ្រប់គ្រងទិន្នន័យអត្តសញ្ញាណកម្មដែលអាចកាត់បន្ថយកំហុសជាច្រើន៕

អត្ថបទដែលជាប់ទាក់ទង