**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន**ឆមាសទី១ ឆ្នាំ២០២៦ ACU បានទទួលពាក្យប្តឹងចំនួន ២៣៤ ពាក្យប្តឹង**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”

ជនជាតិម៉ាឡេស៊ី២៣ នាក់ដែលក្រុមទូកដឹកជំនួយអន្តរជាតិ ទៅកាន់តំបន់ហ្កាហ្សា ត្រូវបានដោះលែងដោយអាជ្ញាធរអ៊ីស្រាអែល

បរទេស៖ក្រសួងការបរទេសម៉ាឡេស៊ី បានប្រកាសថា ជនជាតិម៉ាឡេស៊ី២៣ នាក់ ដែលជាផ្នែកនៃក្រុមទូកដឹកជំនួយអន្តរជាតិ ទៅកាន់តំបន់ហ្កាហ្សា ត្រូវបានដោះលែងដោយអាជ្ញាធរអ៊ីស្រាអែល ហើយគ្រោងនឹងវិលត្រឡប់ទៅមាតុប្រទេសវិញនៅថ្ងៃចន្ទទី៦ តុលា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ទី៤ តុលា ក្រសួងការបរទេសម៉ាឡេស៊ីបានបញ្ជាក់៖«ក្រុមនេះបានចាកចេញពីប្រទេសអ៊ីស្រាអែលទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី ជាកន្លែងដែលពួកគេនឹងទទួលការត្រួតពិនិត្យសុខភាព។ ប្រជាជនម៉ាឡេស៊ីទាំងអស់មានសុវត្ថិភាព និងមានសុខភាពល្អ។ ពួកគេ​នឹង​បន្ត​នៅ​ទីក្រុង​អ៊ីស្តង់ប៊ុល​ដើម្បី​ធ្វើការ​វាយតម្លៃ​ផ្នែក​វេជ្ជសាស្ត្រ និង​សុខភាព មុន​នឹង​ត្រឡប់​ទៅ​ម៉ាឡេស៊ី​វិញ​នៅ​ថ្ងៃ​ទី ៥ តុលា ឬ ៦ តុលា»។ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក ម៉ូហាម៉ាត់ ហាសាន់ (Mohamad Hasan) កាលពីថ្ងៃសៅរ៍ទី៤ តុលា បានបង្ហោះរូបថតសកម្មជនទាំង២៣ នាក់នៅលើទំព័រហ្វេសប៊ុករបស់គាត់។

ម៉ាឡេស៊ីបានថ្លែងអំណរគុណដល់រដ្ឋាភិបាលតួកគីសម្រាប់ការសម្របសម្រួល និងការគាំទ្រជាសំខាន់ ក៏ដូចជារដ្ឋាភិបាលនៃប្រទេសហ្ស៊កដានី អេហ្ស៊ីប សហរដ្ឋអាម៉េរិក និងបណ្តាប្រទេសអាស៊ានដែលមានវត្តមាននៅទីក្រុង Tel Aviv សម្រាប់ជំនួយរបស់ពួកគេក្នុងការធានាការវិលត្រឡប់ប្រកបដោយសុវត្ថិភាពរបស់ពលរដ្ឋម៉ាឡេស៊ី។ នៅក្នុងការបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកកាលពីយប់ថ្ងៃសៅរ៍ទី៤ តុលា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីមបានថ្លែងអំណរគុណដល់មិត្តជិតស្និទ្ធរបស់គាត់ ប្រធានាធិបតីតួកគី លោក រីសេប តៃយីប អឺដូហ្គាន (Recep Tayyip Erdogan) និងមេដឹកនាំនៃប្រទេសជាមិត្តផ្សេងទៀត ដែលបានជួយសម្រួលដល់ការដោះលែងជនជាតិម៉ាឡេស៊ី។

គួរបញ្ជាក់ថា  អ៊ីស្រាអែលបានប្រឈមមុខនឹងការថ្កោលទោស និងការតវ៉ាពីអន្តរជាតិ កាលពីថ្ងៃទី២តុលាកន្លងទៅ បន្ទាប់ពីយោធារបស់ខ្លួនបានស្ទាក់ទូកស្ទើរតែទាំងអស់ប្រហែល៤០គ្រឿង ដែលដឹកជំនួយទៅកាន់តំបន់ហ្គាហ្សា និងចាប់បានសកម្មជនបរទេសជាង៤៥០នាក់ រួមទាំងសកម្មជន​អាកាសធាតុស៊ុយអែតដ៏ល្បីល្បាញ នាង ហ្គ្រេតា ធូនបឺក ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង