**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”**នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាពចូលរួមសម្ពោធបើកចូលទស្សនាជាសាធារណៈ «សារមន្ទីរព្រះវិហារអដ្ឋរស្ស» នៅរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ (ភ្នំឧដ្តុង្គ)**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា**វិចារណកថា! មន្ត្រីឧទ្យានុរក្សរបស់យើងនៅសមរភូមិជួរមុខ៖ ការការពារព្រៃឈើកម្ពុជាក្នុងអំឡុងពេលមានបាតុភូតអែលនីញ៉ូ (El Niño)**អាម៉េរិក និងអ៊ីរ៉ង់ ព្រមព្រៀងគ្នាជាថ្មីដើម្បី«ផ្អាករាល់សកម្មភាពវាយប្រហារដាក់គ្នា» នៅក្នុងតំបន់ឈូងសមុទ្ទ និងត្រៀមបើកកិច្ចចរចាឡើងវិញ**ចិនបញ្ចូលក្រុមហ៊ុនរបស់ជប៉ុន ២០បន្ថែមទៀត ទៅក្នុងបញ្ជីខ្មៅ**ក្រុមអ្នកជួយសង្គ្រោះកំពុងប្រណាំងប្រជែងនឹងពេលវេលា ដើម្បីរុករកអ្នករស់រានមានជីវិតពីគ្រោះរញ្ជួយដីភ្លោះដ៏បំផ្លិចបំផ្លាញនៅវេណេស៊ុយអេឡា ស្របពេលតួលេខអ្នកស្លាប់បានបន្តហក់ឡើង**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ជំរុញឱ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ពង្រឹងគុណភាព និងថែទាំផ្លូវជនបទឱ្យមានភាពធន់ ដើម្បីជំរុញការតភ្ជាប់សេដ្ឋកិច្ចមូលដ្ឋាន**ទៅបង់ត្រីឃើញមេឃភ្លៀងផ្គររន្ទះរៀបនឹងត្រឡប់មកផ្ទះវិញតែអកុសលត្រូវរន្ទះបាញ់ស្លាប់នៅវាលស្រែ**ក្រសួងពាណិជ្ជកម្ម ចុះបញ្ជីជាផ្លូវការផលិតផល “ទុរេនបែកអន្លូង” ជា ម៉ាកសមូហភាព (Collective Mark) លើកកម្ពស់អត្តសញ្ញាណផលិតផលខ្មែរ និងពង្រឹងការការពារកម្មសិទ្ធិបញ្ញា**សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ផ្ទះជូនដល់អតីតយុទ្ធជន និងនិវត្តជនមានជីវភាពខ្វះខាតចំនួន ៧គ្រួសារ ស្ថិតនៅភូមិតេជោសន្តិភាព ស្រុកភ្នំស្រុក**សាលាចំណេះទូទៅ អ៊ែបភល រៀបចំកម្មវិធីប្រឡងប្រជែងសរសេរតាមអាន កម្រិតបឋមសិក្សាលើកទី១១ ក្នុងគោលបំណងដើម្បីលើកកម្ពស់អក្សរសាស្ត្រជាតិ**ឧទ្ធម្ភាគចក្រក្រុមហ៊ុនប្រេងខ្នាតយក្ស Aramco បានធ្លាក់នៅតាមបណ្តោយឆ្នេរច្រកសមុទ្រហ័រមូស បណ្តាលឱ្យជនជាតិអារ៉ាប៊ីសាអូឌីតចំនួន ១៤នាក់បាត់បង់ជីវិត**កូនប្រុសពៅលោកស្រី អ៊ុងសាន ស៊ូជី ចេញមុខអំពាវនាវយ៉ាងទទូចឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បង្ហាញភស្តុតាងជាក់លាក់ដែលបញ្ជាក់ថា ម្តាយរបស់លោកនៅមានជីវិត**ឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​

អភិបាលខេត្តកណ្ដាល អំពាវនាវគ្រប់ភាគីពាក់ព័ន្ធបន្តខិតខំ និងប្តេជ្ញាចិត្តខ្ពស់ចេញជាសកម្មភាព ក្នុងការថែរក្សាសម្អាតបរិស្ថាន

កណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានអំពាវនាវដល់ប្រជាពលរដ្ឋសិស្សានុសិស្ស អាជ្ញាធរគ្រប់ថ្នាក់ មន្ទីរពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ទាំងអស់សូមបន្តខិតខំ និងការប្តេជ្ញាចិត្តខ្ពស់ចេញជាសកម្មភាព ក្នុងការថែរក្សាសម្អាតបរិស្ថាន ក្នុងមូលដ្ឋានរបស់យើងឱ្យបានស្អាតជានិច្ច ដើម្បីបរិស្ថានល្អ មានសេចក្តីសុខក្នុងការរស់នៅ ទទួលបានសុខភាពល្អ និងអាយុវែង។

ការអំពាវនេះធ្វើឡើងនៅក្នុងទិវាសម្អាតពិភពលោក លើកទី៨ ក្រោមប្រធានបទ រួមគ្នាដើម្បី “ស្អាតទឹក ស្អាតដី ស្អាតខ្យល់” ដែលបានរៀបចំឡើងនៅបរិវេណវត្តសុវណ្ណវារី ឃុំព្រែកតាទែន ស្រុកពញាឮ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពី ព្រះសង្ឃ មន្ទីរពាក់ព័ន្ធ អាជ្ញាធរស្រុក ព្រមទាំងសិស្សានុសិស្ស ប្រជាពលរដ្ឋ ជាច្រើនរូបផងដែរ។

ថ្លែងក្នុងទិវានេះ ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ការចូលរួមសម្អាតបរិស្ថានរបស់យើងទាំងអស់គ្នា គឺពិតជាមានសារៈសំខាន់ណាស់ ពីព្រោះសំរាមបានកើតឡើងដោយសារមនុស្ស ហើយបើមនុស្សគ្រប់រូបគ្មានការយល់ដឹងអំពីផលប៉ះពាល់ នៃសំរាមទាំងកាកសំណល់រឹងរាវ និងមិនបានចូលរួមក្នុងការគ្រប់គ្រងសំរាមនោះទេវានឹងបង្ករផលប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន និងការរស់នៅរបស់យើងជាក់ជាមិនខាន។ ជាពិសេសគឺសំណល់ប្លាស្ទិក ដែលមិនរលាយហើយកង្កជាតិពុលចំពោះបរិស្ថាន ដែលទាមទារឱ្យយើងទាំងអស់គ្នាត្រូវចេះគ្រប់គ្រងទុកដាក់សំរាមទាំងនោះឱ្យបានត្រឹមត្រូវ និងត្រូវចេះកែច្នៃសំណល់ប្លាស្ទិកទាំងនោះមកប្រើប្រាស់ឡើងវិញទើបជាការប្រសើរ ចំនេញទាំងសេដ្ឋកិច្ច និងបរិស្ថានស្អាត។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់បន្តថា ប្រទេសកម្ពុជាបានផ្តោតលើការរួមគ្នាដើម្បី “ស្អាតទឹក ស្អាតដី ស្អាតខ្យល់” ដែលជាវត្ថុបំណងរបស់យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» និងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ព្រមទាំងស្របតាមគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។ ក្រៅពីការប្រារព្ធទិវាសម្អាតពិភពលោកនៅទីនេះ រដ្ឋបាល ខេត្តកណ្តាល ក៏បាននិងកំពុងរៀបចំទិវាតាមភូមិ ឃុំ-ស្រុក ទូទាំងខេត្ត និងចូលរួមជាមួយបណ្តាខេត្តផ្សេងៗ ដើម្បីរក្សានូវកិត្តិនាមរបស់ប្រទេសកម្ពុជា ដែលជាប់ចំណាត់ថ្នាក់ទី៣ ឈានមុខគេ ក្នុងចំណោម ១៩១ ប្រទេសដែលបានចូលរួមទិវានេះ កាលពីឆ្នាំ២០២៤ កន្លងទៅ។

ឯកឧត្តម អភិបាលខេត្ត បានបន្ថែមថា ក្នុងរយៈពេលជាង ២៥ខែ នៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រដ្ឋបាលខេត្ត រដ្ឋបាលក្រុង-ស្រុក និងមន្ទីរ-អង្គភាពជុំវិញខេត្ត បានខិតខំធ្វើការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ ធ្វើឱ្យខេត្តមានការប្រែប្រួលមុខមាត់ថ្មី និងរីកចម្រើន យ៉ាងឆាប់រហ័សលើគ្រប់វិស័យ ប្រកបដោយសោភណភាព និងបរិស្ថានបៃតង ក្នុងនោះ រួមមានការស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការកែលម្អប្រព័ន្ធផ្លូវថ្នល់ ប្រព័ន្ធប្រឡាយ-លូ បណ្តាញទឹកស្អាត បណ្តាញអគ្គិសនី ភ្លើងបំភ្លឺសាធារណៈ ការកែលម្អលំហបៃតង សាធារណៈ និងសួនច្បារតាមមាត់ស្ទឹង-ទន្លេ ព្រមទាំងពង្រឹងការគ្រប់គ្រងសំណល់ រឹង-រាវគ្រប់ប្រភេទ។

ជាពិសេសទៀតនោះ សំណល់ប្លាស្ទិកប្រមាណជាង ៩០០ តោន ទើបត្រូវបាន ប្រមូលចេញពីទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ហើយថ្ងៃនេះ យើងនឹងបន្តប្រមូលសំរាមនៅទីនេះជាមួយគ្នា រហូតខេត្តកណ្តាលស្អាត គ្មានសំណល់ប្លាស្ទិកក្នុងទន្លេ នៅតាមភូមិ ឃុំ-សង្កាត់ ក្រុង-ស្រុក ក្នុងខេត្តរបស់យើង៕

អត្ថបទដែលជាប់ទាក់ទង